បុរស២នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីជិះម៉ូតូក្នុងល្បឿនលឿន ដល់ចំណុចផ្លូវ​បំបែក ជ្រុលទៅបុករថយន្តពេញទំហឹង

(ភ្នំពេញ)៖ បុរស២នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូ ក្នុងល្បឿនយ៉ាងលឿន ដល់ផ្លូវបំបែកមិនបង្អង់ ក៏ជ្រុលទៅបុករថយន្ត Mazda មួយគ្រឿង ដែលបើកឆ្លងផ្លូវ យ៉ាងពេញទំហឹង ហើយហេតុការណ៌នេះ បានកើតឡើង នាម៉ោង២៖៣០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវ លេខ៥១ កែងនឹងផ្លូវ៣១០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុបានប្រាប់ថា នៅម៉ោងខាងលើគេបានឃើញ បុរសរងគ្រោះទាំង២ជិះម៉ូតូមួយគ្រឿង ម៉ាក Dream C125 តាមបណ្តោយផ្លូវលេខ៥១ ក្នុងល្បឿនយ៉ាងលឿន លុះជិះមកដល់ចំណុចកើតហេតុ ត្រង់ផ្លូវបំបែកលេខ៣១០ និង៥១ ក៏មានរថយន្តមួយគ្រឿងម៉ាក Mazda ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AI-2668 បានមកដល់ដែរ ស្រពេលដែលបុរសរងគ្រោះ ទាំង២ជិះម៉ូតូក្នុងល្បឿនយ៉ាងលឿននោះ មិនអាចចាប់ហ្រ្វាំងទាន់ ក៏ជ្រុលទៅបុកចំហៀងរបស់រថយន្ត Mazda នោះយ៉ាងពេញទំហឹងតែម្តង បណ្តាលឲ្យបុរសទាំង២ស្លាប់ភ្លាមៗ នៅនឹងកន្លែង និងបណ្តាលឲ្យម៉ូតូខូចខាតផងដែរ។ ចំណែករថយន្ត ត្រូវបានម្ចាស់បើករត់ ទៅបានចម្ងាយជាង២០០ម៉ែត្រ ក៏ឈប់រួចរត់គេចខ្លួនចេញពីកន្លែង កើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុរថយន្ត និងម៉ូតូត្រូវបាន សមត្ថកិច្ចជំនាញចុះមកវាស់វែង និងស្ទួចយកទៅរក្សាទុក នៅការរិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ចំណែកសពត្រូវបានប្រពន្ធជងរងគ្រោះរៀបចំ និងដឹកយកទៅធ្វើបុណ្យ តាមប្រពៃណីនៅស្រុកកំណើត ឯខេត្តកំពង់ធំ៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ នៅលើផ្លូវលេខ២១៧ ភូមិម័ល ក្បែរវត្តសំបួរមាស សង្កាត់ដង្កោ ខណ្ឌដង្កោ។ ប្រជាពលរដ្ឋបាននិយាយថា ករណីគ្រោះថ្នាក់នេះ គឺទំនងបុរសពីរនាក់នោះ ជិះម៉ូតូឌុបគ្នាលឿន ហើយជ្រុលល្បឿនបុកឡានកុងទឺន័រ ពីក្រោយបណ្តាលឲ្យដួលម៉ូតូ ហើយបុរសម្នាក់ដួលបោកក្បាល នឹងបាក់កស្លាប់ ភ្លាមៗតែម្តង ចំណែកម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់នៃមន្ទីរបង្អែកខណ្ឌដង្កោអន្តរាគមន៍ ដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ។ 

ប្រភពដដែរបន្តថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូ១គ្រឿង ម៉ាកស្មាស់វី ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1AR-790២ឌុបគ្នា ធ្វើដំណើរត្បូងទៅជើង លុះមកជិះដល់ក្លោងទ្វារបត់ចូលវត្តសំបួរ ស្រាប់កើតមានហេតុនេះ តែម្តងទៅ ។ ដោយឡែកសមត្ថកិច្ចប្រាប់ថា ករណីគ្រោះចរាចរណ៍នេះ ស្លាប់ម្នាក់របួសធ្ងន់ម្នាក់ ហើយពុំឃើញមានអត្តសញ្ញាណសម្គាល់ទេ ក្រោយពីឆែកទៅឃើញតែវិក័យបត្រខារ៉ាអូខេ តែប៉ុណ្ណោះ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត