សង្ស័យ​ស្នេហា​ត្រីកោណ ! ស្ទាក់​វ៉ៃ​យក​មាស​ឡើង​របួស​ពេញ​ខ្លួន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ក្រមុំចាស់​ម្នាក់​បាន​រង​របួស​ពេញ​ខ្លួន​រត់​មក​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ បន្ទាប់​ពី​ស្ត្រី​ម្នាក់​ទៀត​បាន​មក​វាយ​គាត់ និង​យក​គ្រឿងអលង្ការ​គាត់​សរុប​៦​ជី​រួច​រត់គេច​ខ្លួន​បាត់ ហើយ​ចោទប្រកាន់​ថា​គាត់​ដណ្ដើម​ប្តី​គេ​ទៀត ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៦ តាម​បណ្ដោយ​ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ ឆែម ច​ន្ធូ អាយុ​៤៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល​នៅ​ភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ បាន​អះអាង​ថា ត្រូវ​ស្ត្រី​សង្ស័យ​ឈ្មោះ ណា​ង អាយុ​ជាង​៤០​ឆ្នាំ មាន​ប្តី​ឈ្មោះ ខុ​ម ជា​អ្នក​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ ស្ទាក់​វាយ​យក​គ្រឿងអលង្ការ មាន​ខ្សែ​ក​មាស​៥​ជី និង​ក្រវិល​មាស​១​ជី រួច​រត់គេច​ខ្លួន​បាត់ ។

ស្ត្រី​រង​គ្រោះ​បាន​ឲ្យ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ដឹង​ថា គាត់​បាន​ហៅ​ម៉ូតូឌុប​របស់​បុរស​ឈ្មោះ ខុ​ម ដែល​ជា​ម៉ូយ​រត់​ឌុ​បឲ្យ​ឌុ​ប​ទៅ​ផ្សារ​ពោធិ៍​ចិន​តុង​ដើម្បី​រក​ទិញ​ទូរទស្សន៍ ។ ពេល​ឌុ​ប​ត្រឡប់​មក​ផ្ទះ​ជួល​វិញ ស្រាប់តែ​ប្រពន្ធ​របស់​គាត់​ឈ្នោះ ណា​ង បាន​ចេញ​មក​ហៅ​ឲ្យ​ឈប់ រួច​វាយ​គាត់​តែ​ម្តង ព្រមទាំង​ចោទប្រកាន់​ថា គាត់​យកប្តី​គេ​ទៀត ។ ពេល​កំពុង​ប្រតាយប្រតប់​គ្នា​នោះ ស្ត្រី​ឈ្មោះ ណា​ង ចាប់​ទាញ​ផ្ដាច់​ខ្សែ​ក និង​ក្រវិល​របស់​គាត់ រួច​រត់គេច​ខ្លួន​បាត់ ចំណែក​ប្តី​ដែល​ជា​អ្នក​រត់​ម៉ូតូ ឃើញ​ប្រពន្ធ​រត់គេច​ក៏​ជិះ​ម៉ូតូ​ចាកចេញ​ទៅ​តាម​ក្រោយ​បាត់ ។

ក្រោយ​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​បានរ​ត់ទៅ​ប្តឹង​នគរបាល​ម៉ូ​ស្តិ៍​ចោម​ចៅ ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍ ។ បន្ទាប់​ពី​ទទួល​ប​បណ្តឹង​ពី​ស្ត្រី​រង​គ្រោះ សមត្ថកិច្ច​ឲ្យ​ស្ត្រី​រង​គ្រោះ​ជូន​ទៅ​តាម​រក​ផ្ទះ​ស្ត្រី​សង្ស័យ តែ​ដោយសារ​ស្ត្រី​រង​គ្រោះ​មិន​ស្គាល់​ផ្ទះ ទើប​ត្រឡប់​ទៅ​ផ្ទះ​ខ្លួនឯង​វិញ​ទាំង​ក្តី​សោកស្តាយ និង​សៅហ្មង ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ទាក់ទងនឹងរឿងរ៉ាវ ស្នេហាត្រីកោណនេះ ធ្លាប់មានករណីមួយកើតឡើងស្រដៀងគ្នានេះដែរ ដែលគួរឲ្យរំលឹកផងដែរថា ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៤ កន្លងទៅ យុវជនម្នាក់ ត្រូវបានក្រុមជនបង្ក ប្រមាណ៨នាក់ ធ្វើសកម្មភាព ចូលទៅកាប់ ដល់ក្នុងផ្ទះ បណ្តាលឲ្យរង របួសយ៉ាងធ្ងន់ធ្ងរ សន្លប់បាត់ស្មារតី ប៊ិះស្លាប់ ឈាមហូរស្រោចដីមុខផ្ទះ ស្ថិតនៅផ្ទះជនរងគ្រោះ ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយករណី កាប់ប្រហារ គ្មានក្តីមេត្តានេះ ត្រូវបានសាក្សី និងប្រជាពលរដ្ឋ នៅក្បែរនោះ ដាក់ការសង្ស័យលើគំនុំ ស្នេហាត្រីកោណ ស្រឡាញ់ស្រីជាន់គ្នា ។

អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានថ្លែងឲ្យដឹងថា ជនរងគ្រោះបានសន្លប់ បាត់ស្មារតីនៅឡើយ ហើយបច្ចុប្បន្ន កំពុងជួយសង្គ្រោះនៅ មន្ទីរពេទ្យកាល់ម៉ែត រង់ចាំការដឹងខ្លួនវិញ នោះមន្រ្តី នគរបាលជំនាញ របស់លោក នឹងធ្វើការសាកសួររក មូលហេតុពិត។

លោក យឹម សារ៉ាន់ បានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើង ដោយក្រុមជនបង្ក មានគ្នាប្រមាណ៨នាក់ ជិះម៉ូតូចំនួន ៤គ្រឿង ប្រដាប់ដោយកាំបិត ប៉័ងតោ បានទៅធ្វើសកម្មភាព កាប់ដល់ផ្ទះជនរងគ្រោះតែម្តង ។

លោកបានបន្តទៀតថា នៅធ្វើដំណើរដល់មុខផ្ទះជនរងគ្រោះ ជនបង្កចំនួន៣នាក់ បានយកកាំបិតប៉័ងតោ ចូលទៅកាប់ចិញ្ច្រាំ បណ្តាលឲ្យ ជនរងគ្រោះរងរបួសធ្ងន់ លើរាងកាយ សន្លប់បាត់ស្មារតី នៅនឹងកន្លែងកើតហេតុ ខណៈនោះក្រុមជនបង្ក បាននាំគ្នា ជិះម៉ូតូ រត់គេចខ្លួនអស់ ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

សង្ស័យ​ស្នេហា​ត្រីកោណ ! ស្ទាក់​វ៉ៃ​យក​មាស​ឡើង​របួស​ពេញ​ខ្លួន

សង្ស័យ​ស្នេហា​ត្រីកោណ ! ស្ទាក់​វ៉ៃ​យក​មាស​ឡើង​របួស​ពេញ​ខ្លួន

សង្ស័យ​ស្នេហា​ត្រីកោណ ! ស្ទាក់​វ៉ៃ​យក​មាស​ឡើង​របួស​ពេញ​ខ្លួន