ធ្វើ​ដូចម្តេច​កុំឲ្យ​រមាស់ស្បែក​?

ធ្វើ​ដូចម្តេច​កុំឲ្យ​រមាស់ស្បែក​?


ធ្វើ​ដូចម្តេច​កុំឲ្យ​រមាស់ស្បែក​?

​​ការ​រមាស់​ស្បែក អាច​ជា​សញ្ញា​ប្រកាសអាសន្ន​មួយ របស់​ជំងឺ​ទឹកនោម​ផ្អែម​។ ការ​អេះ​ស្បែក​ច្រើនពេក​អាច​នឹង​ជា​ហេតុ​នាំឲ្យ​មាន​ការបង្ករោគបាន​។

​សមាគមន៍​ជំងឺ​ទឹកនោម​ផ្អែម​អាមេរិក បាន​ណែនាំ​អំពី​របៀប​គ្រប់គ្រង ការ​រមាស់​ស្បែក​ដូចខាងក្រោម​នេះ ៖

  • ​ប្រាប់​ពេទ្យ​អំពី​មូលហេតុ​នៃ​ការ​រមាស់​ស្បែក​អ្នក​។ យ៉ាងណាមិញ មូលហេតុ​ញឹកញាប់​ជាងគេ​នោះ​មានដូចជា ការបង្ក​រោគ​ដោយ​មេរោគ​ផ្សិត ស្បែក​ស្ងួត ឬ​កង្វះ​របត់​ឈាម​រត់​
  • ​កាត់បន្ថយ​ការ​ងូតទឹក​
  • ​ប្រុងប្រយ័ត្ន ឬ​កាត់​បន្ថយ​ការ​ងូតទឹក នៅ​ពេល​អាកាសធាតុ​ក្តៅ​ស្ងួត​
  • ​លាង​សម្អាត​កន្លែង​រមាស់​នោះ ជាមួយនឹង​សាប៊ូ​កូនក្មេង ដែល​មាន​ជាតិ​សំណើម​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។