ចិន​​​​​​ចាប់​​ខ្លួន​​៧នាក់ ​រត់ពន្ធ​​ទូរសព្ទ​ទំនើប​ ​៥៨០​គ្រឿង​​រុំ​ជាប់​ខ្លួន

មនុស្ស ៧នាក់ ត្រូវបានចាប់ខ្លួនទីក្រុង Shenzhen ខេត្តក្វាងទុង ប្រទេសចិន បន្ទាប់ពីព្យាយាមដើរឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យព្រំដែន ដោយមានរត់ពន្ធទូរសព្ទចំនួន ៥៨០គ្រឿង រុំស្កុតជាប់នឹងខ្លួនកាលប៉ុន្មានថ្ងៃថ្មីៗនេះ។

ទូរសព្ទទាំងនោះជាទូរសព្ទទំនើបទើបចេញប្រភេទ iPhone និង Samsung Galaxy S7 Edge ដែលមានតម្លៃសរុបទាំងអស់ ១៩៧ ០០០ដុល្លារ អាមេរិក។

បើយោងទៅតាមសារព័ត៌មាន CCTV ផ្សាយថា មន្ត្រីគយប្រចាំច្រក Shenzhen Huanggang បានកត់សម្គាល់លើបុរសខ្ទង់ ៤០ឆ្នាំម្នាក់ ដើរគួរឲ្យសង្ស័យ ពេលឆ្លងកាត់របាដែក រួចឧបករណ៍ចាប់សញ្ញាបានរោទ៍ឡើង។ ពេលនោះអាជ្ញាធរបានចូលឆែកឆេរឃើញទូរសព្ទចំនួន ១៦គ្រឿងរុំជាប់ចង្កេះ និង ២៩គ្រឿងទៀតរុំជាប់ជើង។

ក្រោយរកឃើញជនសង្ស័យម្នាក់ ដែលនាំទូរសព្ទចូលពីទីក្រុងហុងកុងចូលប្រទេសចិនតាមច្រក Shenzhen Huanggang នេះ រយៈពេល ៥នាទីបន្ទាប់អាជ្ញាធរបានចាប់ខ្លួនបុរស ៦នាក់ផ្សេងទៀតរត់ពន្ធទូរសព្ទរុំខ្លួនដូចគ្នា។ តាមប្រភពខាងលើ បុរសដដែលធ្លាប់មានប្រវត្តិរត់ពន្ធទំនិញខុសច្បាប់ច្រើនដងដែរ ហើយករណីនេះកំពុងធ្វើការស៊ើបអង្កេតបន្ថែម៕
ចិន​​​​​​ចាប់​​ខ្លួន​​៧នាក់ ​រត់ពន្ធ​​ទូរសព្ទ​ទំនើប​ ​៥៨០​គ្រឿង​​រុំ​ជាប់​ខ្លួន

ចិន​​​​​​ចាប់​​ខ្លួន​​៧នាក់ ​រត់ពន្ធ​​ទូរសព្ទ​ទំនើប​ ​៥៨០​គ្រឿង​​រុំ​ជាប់​ខ្លួន

ប្រែសម្រួល៖ sabay (ឡេង ភារុណ)
ប្រភព៖ cctvnews

  • ចិន​​​​​​ចាប់​​ខ្លួន​​៧នាក់ ​រត់ពន្ធ​​ទូរសព្ទ​ទំនើប​ ​៥៨០​គ្រឿង​​រុំ​ជាប់​ខ្លួន已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/06/19  Category:កំសាន្ត
Tags: