ចិន​​​​​​ចាប់​​ខ្លួន​​៧នាក់ ​រត់ពន្ធ​​ទូរសព្ទ​ទំនើប​ ​៥៨០​គ្រឿង​​រុំ​ជាប់​ខ្លួន

​មនុស្ស​ ៧នាក់ ​​ត្រូវ​បាន​ចាប់​ខ្លួន​​​ទីក្រុង​ Shenzhen ខេត្ត​ក្វាង​ទុង​ ​ប្រទេស​ចិន ​បន្ទាប់​​ពី​ព្យាយាម​ដើរ​​​​​ឆ្លង​កាត់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​​​​​​ព្រំ​ដែន​ ដោយ​មាន​រត់​ពន្ធ​ទូរសព្ទ​​​​ចំនួន​​ ៥៨០​គ្រឿង​​​​​ រុំ​ស្កុត​ជាប់​នឹង​​ខ្លួន​​កាល​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ។

 

ចិន​​​​​​ចាប់​​ខ្លួន​​៧នាក់ ​រត់ពន្ធ​​ទូរសព្ទ​ទំនើប​ ​៥៨០​គ្រឿង​​រុំ​ជាប់​ខ្លួន

 

​​​ទូរសព្ទ​​​​​ទាំង​នោះ​ជា​ទូរសព្ទ​ទំនើប​​​​​ទើប​ចេញ​​​​​ប្រភេទ​ iPhone និង​ Samsung Galaxy S7 Edge ដែល​មាន​តម្លៃ​​សរុប​ទាំង​អស់​ ១៩៧ ០០០​ដុល្លារ អាមេរិក។​

 

បើ​​យោង​​ទៅ​តាម​​សារព័ត៌មាន​​ CCTV ​​ផ្សាយ​ថា ​​​មន្ត្រី​​​​គយ​​​​ប្រចាំ​ច្រក​  Shenzhen Huanggang ​បាន​កត់សម្គាល់​​​​​​​លើ​បុរស​​​​ខ្ទង់​​ ៤០​ឆ្នាំ​​ម្នាក់​​ ​ដើរ​គួរ​​ឲ្យ​សង្ស័យ ពេល​​ឆ្លង​កាត់​​​​របា​ដែក​ រួច​​ឧបករណ៍​ចាប់​សញ្ញា​បាន​រោទ៍​​ឡើង​។​​ ពេល​នោះ​អាជ្ញាធរ​បាន​​ចូល​ឆែក​​ឆេរ​​​​ឃើញ​ទូរសព្ទ​​​ចំនួន​​ ១៦​គ្រឿង​​​រុំ​ជាប់​​​ចង្កេះ និង​ ២៩​គ្រឿង​ទៀត​​រុំ​​ជាប់​​​ជើង។

 

​ក្រោយ​​រក​ឃើញ​​​ជន​សង្ស័យ​​ម្នាក់ ​​​​ដែល​​​​នាំ​ទូរសព្ទ​​ចូល​​ពី​ទីក្រុង​​ហុងកុង​​ចូល​​​ប្រទេស​ចិន​​តាម​ច្រក​  Shenzhen Huanggang ​នេះ​ ​​​រយៈ​ពេល​ ៥នាទី​​បន្ទាប់​​​​​អាជ្ញាធរ​​បាន​​​ចាប់​ខ្លួន​​បុរស​​ ៦នាក់​ផ្សេង​ទៀត​​​​​រត់ពន្ធ​ទូរសព្ទ​​រុំ​​ខ្លួន​ដូច​គ្នា។ តាម​ប្រភព​ខាង​លើ ​​បុរស​​ដដែល​​​​​ធ្លាប់​មាន​ប្រវត្តិ​​​រត់ពន្ធ​​ទំនិញ​​ខុស​​​ច្បាប់​​​​​ច្រើន​​ដង​​ដែរ​ ហើយ​​ករណី​​នេះ​​កំពុង​​​ធ្វើ​ការ​ស៊ើប​អង្កេត​បន្ថែម៕

 

ចិន​​​​​​ចាប់​​ខ្លួន​​៧នាក់ ​រត់ពន្ធ​​ទូរសព្ទ​ទំនើប​ ​៥៨០​គ្រឿង​​រុំ​ជាប់​ខ្លួន

 

ចុចអាន៖ ឥណ្ឌូណេស៊ី​រត់ពន្ធ​សត្វ​សេក​ដោយ​ញាត់​ចូល​ដប​ទឹក​សុទ្ធ

ចុចអាន៖ វៀតណាម​ចាប់​បាន​អ្នក​រត់​ពន្ធ​មាស​ជាង ៣០​គីឡូក្រាម

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ CCTV News ​
​​​​​​​​​​​​​​​