អាហ្សង់ទីន​បំបាក់​វេណេហ្ស៊ុយអេឡា​ ៤-១​ឡើងវគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាហ្សង់ទីន​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​ Copa America ​ក្រោយ​យក​ឈ្នះ​ជម្រើស​ជាតិ​វេណេហ្ស៊ុយអេឡា​យ៉ាង​ចាស់​ដៃ​ ៤-១។

 

អាហ្សង់ទីន​បំបាក់​វេណេហ្ស៊ុយអេឡា​ ៤-១​ឡើងវគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​

 

ចាប់​ផ្ដើម​ការ​ប្រកួត​បាន​តែ​៨​នាទី G. Higuain ស៊ុត​បញ្ចូល​ទី​ឲ្យ​អាហ្សង់ទីន​នាំ​មុខ ១-០ មុន​ពេល​ដែល​ខ្សែ​ប្រយុទ្ធ​មក​ពី​ក្រុម​ Napoli​ ដដែល​បន្ថែម​គ្រាប់​ទី​២ នៅ​នាទី​២៨​។ ចប់​ការ​ប្រកួត​តង់​ទី​១​​អាហ្សង់ទីន ២ វេណេហ្ស៊ុយអេឡា​ ០។

 

ចូល​មក​ដល់​តង់​ទី២​ ប្រធាន​ក្រុម​ Lionel Messi ស៊ុត​បញ្ចូល​ទី​គ្រាប់​ទី៣ ខណៈ​កីឡាករ​ Lamela សម្រេច​គ្រាប់​ទី​៤ នៅ​នាទី៧១​។ ដោយ​ឡែក​ វេណេហ្ស៊ុយអេឡា​​រក​បាន​១គ្រាប់​ដែរ​លួង​ចិត្ត​អ្នកគាំទ្រ​ ស៊ុត​បញ្ចូល​ទី​ ដោយSalomón Rondón ខ្សែ​ប្រយុទ្ធ​របស់​ West Bromwich។

 

កម្មវិធី​ Copa America ពេល​នេះ​រក​ឃើញ​ក្រុម​៣​ហើយ​ឡើង​ទៅ​វគ្គ​ ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​មាន​ អាមេរិក,​កូឡុំប៊ី និង​អាហ្សង់ទីន ​ខណៈ​១ក្រុម​ទៀត​គេ​ត្រូវ​រង់​ចាំ​ការ​ឈ្នះ​រវាង ​ម៉ិកស៊ិក និង​ឈីលី​ ដែល​កំពុង​ប្រកួត​នៅ​ព្រឹក​នេះ​៕

 

អាហ្សង់ទីន​បំបាក់​វេណេហ្ស៊ុយអេឡា​ ៤-១​ឡើងវគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​

 

អាហ្សង់ទីន​បំបាក់​វេណេហ្ស៊ុយអេឡា​ ៤-១​ឡើងវគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​

 

អាហ្សង់ទីន​បំបាក់​វេណេហ្ស៊ុយអេឡា​ ៤-១​ឡើងវគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​

 

ប្រែ​សម្រួល៖​ វីរ៉ុត
ប្រភព៖ Goal