វិធី​ការពារ​ជំងឺ​ផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ​

ជំងឺ​ផ្លូវ​ដង្ហើម ជា​ប្រភេទ​ជំងឺ​ឆ្លង​បណ្ដាល​មកពី​មេរោគ​ជា​វីរុស​តាម​ការ​ដក​ដង្ហើម​ទៅ​បំផ្លាញ​ប្រព័ន្ធ​ការ​ពារ​របស់​អ្នក​ជំងឺ។ ជំងឺ​នេះ​ច្រើន​តែ​កើត​ឡើង​ដោយសារ ការ​បំពុល​ខ្យល់​បរិយាកាស ការ​ជក់​បារី និង​ការ​រស់នៅ​គ្មាន​អនាម័យ​ឡូកឡំ​គ្នា​ជាដើម។​

 

​ក្នុង​សិក្ខាសាលា​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​ឱសថ Healol លោក​វេជ្ជបណ្ឌិត វណ្ណ មិច ឯកទេស​ផ្នែក​ជំងឺ​សួត និង​វេជ្ជសាស្ត្រ​ទូទៅ បាន​បញ្ជាក់​ថា ដើម្បី​ការពារ​ជំងឺ​ប្រភេទ​នេះ គួរ​គប្បី​មាន​អនាម័យ​ទាំង​ការ​ហូប​ចុក និង​ខ្លួន​ប្រាណ។ លើស​ពី​នេះ គួរ​ចាក់​វ៉ាក់សាំង​ការពារ ព្រោះ​តាម​ការ​សិក្សា ជំងឺ​នេះ​បង្ក​ឡើង​ពី​មេរោគ​បាក់តេរី។ អំឡុង​ខែ​ត្រជាក់ ក៏​ជា​ឱកាស​ឲ្យ​ពពួក​មេរោគ​ងាយ​នឹង​បង្ក​ជំងឺ​នេះ​ផង​ដែរ ដូច្នេះ​ត្រូវ​មាន​ការ​ថែទាំ​សុខភាព​ឲ្យ​បាន​ត្រឹមត្រូវ។

 

វិធី​ការពារ​ជំងឺ​ផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ​

លោក​វេជ្ជបណ្ឌិត វណ្ណ មិច ឯកទេស​ផ្នែក​ជំងឺ​សួត និង​វេជ្ជសាស្ត្រ​ទូទៅ

 

ឆ្លៀត​ក្នុង​ការ​តាំង​បង្ហាញ​ផលិតផល​ឱសថ ISMIGEN នាំ​ចូល​ពី​ប្រទេស​ស្វីស​របស់​ក្រុមហ៊ុន​ខាង​លើ លោក វណ្ណ មិច បន្ថែម​ថា ជំងឺ​នេះ​ជា​ឱកាស​និយម​សម្រាប់​អ្នក​ជំងឺ​ដែល​មាន​ប្រព័ន្ធ​ការពារ​ទ្រុឌ​ទ្រោម ដូចជា​អ្នក​កើត​ជំងឺ​ទឹកនោម​ផ្អែម អ្នក​ផ្ទុក​មេរោគ​អេដស៍ ឬ​អ្នក​ខ្វះ​ជីវជាតិ​ជាដើម។ សម្រាប់​កុមារ និង​មនុស្ស​ចាស់ ជា​ក្រុម​ងាយ​ប្រឈម​ជាងគេ៕

 

អត្ថបទ​៖ លឹម សុនា