មានសព្វមាន​គ្រប់ មិន​ថា​ខ្មែរ ឬវៀត​ណាម​

ខេត្តកំពង់ឆ្នាំង ៖ អំពើ​ហិង្សា​ក្នុង​គ្រួសារ​ជនជាតិ​វៀតណាម​មួយ​ ​បណ្តាល​​ឱ្យ​ស្ត្រី​ជា​ម្តាយ ​និង​​កូនប្រុស​ (កូនចុង) រង​របួស​​យ៉ាង​​ធ្ងន់ ពេលរត់ទៅជួយ​​ម្តាយ ។ រី​ឯបុរស​ដៃដល់ជា​ឪពុក បាន​​រង​របួសស្រាល​ ហើយ​រត់​​គេចខ្លួន​បាត់​ ​ដែល​ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៣ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៧ មិថុនា ២០១៦ ស្ថិត​នៅ​ភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ​​។

គ្រួសារ​ខាងលើ គឺ​តែងតែមាន​ទំនាស់​គ្នា​រវាង​ប្តី និង​ប្រពន្ធ​​ញឹកញាប់ កើតឡើងដោយសារ​បប្តី​​ប្រចណ្ឌ​ប្រពន្ធ ។ ប៉ុន្តែ​កន្លង​​ទៅ មិន​មាន​បញ្ហា​ធំដុំ​​ទេ ស្រាប់តែ​នៅ​ថ្ងៃ​កើតហេតុ​នេះ ក៏​ឈ្លោះប្រកែក​គ្នា​ជា​ខ្លាំង រហូត​ឈាន​ដល់​ឪពុក​ យក​កាំបិត​កាប់​ប្រពន្ធ​និង​កូន​ប្រុស​ បណ្តាល​ឱ្យ​រង​របួសធ្ងន់ ។ ​

ប្រភព​ដដែល​បន្ត​ថា ស្រី្ត​ជា​ប្រពន្ធ​ឈ្មោះ​ថាំង ធី​ឌៀប អាយុ​៥២​ឆ្នាំ ចំណែក​កូនប្រុស​រង​របួសធ្ងន់​ឈ្មោះ​ឡេ យ៉ាំ​ង​សាយ​ អាយុ​២០​ឆ្នាំ និងបុរស​ដៃដល់​​ឈ្មោះ​ង្វៀ​ង យ៉ាំ​ង​ហឹ​ង អាយុ​៤២​ឆ្នាំ ទាំង​៣​នាក់ ជា​ជនជាតិ​វៀតណាម មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាង

លើ ។

គិត​មក​​ដល់​រសៀល​ថ្ងៃ​ទី​១៨ មិថុនា នេះ សមត្ថកិច្ច​នៅ​មិន​ទាន់​ចាប់ខ្លួន​ជន​ដៃដល់​បាន​នៅឡើយ​ទេ ខណៈ​កំពុង​តែ​ស៊ើបអង្កេត និង​ដាក់​កម្លាំង​ចាំ​ឃ្លាំមើល ព្រោះតែ​ភូមិសាស្ត្រ​ទន្លេ​មាន​កំប៉ោង​ច្រើន​ពេក ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ ។

​ស្ត្រី​ជា​ប្រពន្ធ​ត្រូវ​ប្តី​កាប់​ចំ​ក្បាល​ខាងឆ្វេង​រយះ​ជាង​១​តឹក រីឯ​កូនប្រុស​ត្រូវ​កាប់​ចំ​លើ​ដោះ​ខាងឆ្វេង​រយះ​ជាង​១​តឹក​ដែរ ។​ បច្ចុប្បន្ន ជន​រង​គ្រោះ​ទាំង​២​នាក់​ម្តាយ​និង​កូន កំពុង​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព ស្រុក​បរិបូរ​ណ៌ តែ​ដោយសារ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​បាន​បន្ត​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ កាលពី ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៦ កន្លងទៅ ដែលបុរស​ម្នាក់​បាន​ផឹក​ជាមួយ​មិត្តភក្តិ​របស់​ខ្លួន​នៅ​ក្រៅ​ផ្ទះ​រហូត​ដល់​ស្រវឹង​ទើប​មក​ផ្ទះ​រៀង​ៗ​ខ្លួន​។ ពេល​មក​ដល់​ផ្ទះ​បាន​រករឿង​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ​ហើយ​បាន​យក​កាំបិត​កាប់​ប្រពន្ធ​បណ្តាល​ឲ្យ​រយះ​បី​កន្លែង​រង​របួសធ្ងន់ ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​ទៅ​សង្គ្រោះ​នៅមន្ទីរពេទ្យ​ភ្លាម​ៗ ។

ហេតុការណ៍នេះកើតឡើង ស្ថិត​នៅ​ក្នុងភូមិ​បុះ​ត្របែក ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ​។ លោក​វរៈសេនីយត្រី ណុ​ប ចាន់​ភាព អធិការរង​ស្រុក​ទឹកឈូ​បាន​ប្រាប់​កោះសន្តិភាព​ថា ជុំវិញ​ករណី​អំពើ​ហិង្សា​រវាង​ប្តី និង​ប្រពន្ធ​ពីរ​នាក់​នេះ មាន​អង្គហេតុ​ដូច​ខាងក្រោម ៖ មុន​ពេល​កើតហេតុ នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៤ ខែមិថុនា ប្តី​ឈ្មោះ ពើយ ពិ អាយុ​៣៣​ឆ្នាំជា​អ្នកនេសាទ ពេល​ត្រឡប់​មក​ពី​សមុទ្រ​មានការ​ហេវ​ហត់​យ៉ាង​ខ្លាំង លុះ​មក​ដល់​ផ្ទះ​ប្រពន្ធ​មិន​ទាន់​ដាំបាយ​ឲ្យ​កូន និង​ប្តី​ហូប ពេល​នោះ​ប្តី​ហេវ​ពេក​ក៏​ចេញ​ដក​មេ ដើម្បី​បំបាត់​ការ​ហេវ​បាយ លុះ​មាន​ដើមទុន​ស្រា​ចូល​ពោះ​ហើយ​ក៏​មក​ផ្ទះ​វិញ​។

ក្រោយមក​បាន​ទាស់សម្ដី​គ្នា​ជាមួយ​ប្រពន្ធ​រួច​ប្តី​បាន​វាយ​ប្រពន្ធ​នឹង​កាំបិត ពេល​នោះ​ប្រពន្ធ​គេច​ក៏​បណ្តាល​ឲ្យ​ត្រូវ​ក្បាល​នឹង​ជ្រុង​ជញ្ជាំង​ឥដ្ឋ​រង​របួស​រយះ​បី​កន្លែង ហើយ​ត្រូវ​បងប្អូន​ជួយ​ដឹក​ទៅ​មណ្ឌល​សុខភាព​ដើម្បី​រុំ​របួស​។ រីឯ​ជន​បង្កហេតុ​ជា​ប្តី ក្រោយ​ពី​កើតហេតុ​ក៏​ត្រូវ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​នាំ​ខ្លួន​ទៅ​កាន់​អធិការ​នគរបាល​ស្រុក​ភ្លាម​ៗ​ដើម្បី​ធ្វើការ​សាកសួរ​។ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​៥ ខែមិថុនា​នេះ ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​មានឈ្មោះ ហ៊ុយ ហ៊ី​ម អាយុ​៣៧​ឆ្នាំ បាន​ឡើង​មក​អធិការ​ស្រុក ដើម្បី​សុំ​ឲ្យ​សមត្ថកិច្ច​លើកលែងទោស​ប្តី សុំ​ឲ្យ​ត្រឹមតែ​អប់រំ​ណែនាំ​ប្តី​ហើយ​ឲ្យ​ចុះ​កិច្ចសន្យា​កុំ​ឲ្យ​ប្រើ​អំពើ​ហិង្សា​មក​លើ​ប្រពន្ធ​ដូច​ថ្ងៃនេះ​ទៀត​។

លោក​អធិការរង​បាន​ឲ្យ​ដឹង​ទៀត​ថា ដោយ​ប្រពន្ធ​អង្វរ​សុំ​ឲ្យ​សមត្ថកិច្ច​លើកលែងទោស​ប្តី ហើយ​ក្រុម​គ្រួសារ​នេះ​មាន​ជីវភាព​ក្រីក្រ រក​ព្រឹក​ខ្វះ​ល្ងាច ហើយ​មានកូន​នៅ​ក្នុង​បន្ទុក​ដល់​ទៅ​ពីរ​នាក់​ផង​នោះ លោក​ក៏​បាន​សុំ​យោបល់​ទៅ​លោក​ស្នងការ​ខេត្ត​ដើម្បី​សុំ​អប់រំ និង​ចុះ​កិច្ចសន្យា​ឲ្យ​ឈប់​ប្រើ​អំ​ហិង្សា​លើ​ក្រុម​គ្រួសារ​ប្រពន្ធ​តទៅ​ទៀត​ហើយ​ក៏​ឲ្យ​វិល​ទៅ​ផ្ទះ​វិញ​តាម​សំណូមពរ​របស់​ប្រពន្ធ​ទៅ​៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

មានសព្វមាន​គ្រប់ មិន​ថា​ខ្មែរ ឬវៀត​ណាម​

មានសព្វមាន​គ្រប់ មិន​ថា​ខ្មែរ ឬវៀត​ណាម​

មានសព្វមាន​គ្រប់ មិន​ថា​ខ្មែរ ឬវៀត​ណាម​

មានសព្វមាន​គ្រប់ មិន​ថា​ខ្មែរ ឬវៀត​ណាម​