តូចចិត្តប្រពន្ធរត់ចោល​ ផឹកស្រាស្រវឹងរួចចងក សម្លាប់ខ្លួន​ ពីរថ្ងៃក្រោយទើបអ្នកភូមិដឹង

ត្បូងឃ្មុំ៖ ដោយសារតូចចិត្ត​ និងប្រពន្ធរត់ចោល​ បុរសម្នាក់បានផឹកស្រាស្រវឹង​ រួចយកក្រម៉ា ចងកសម្លាប់ខ្លួន​ លុះពីរថ្ងៃក្រោយ​ ពោលគឺនៅម៉ោង​ ៨៖៣០នាទីព្រឹក​ ថ្ងៃទី១៨​ ខែមិថុនា​ ទើបអ្នកភូមិប្រទះឃើញ បង្ករភាពភ្ញាក់ផ្អើល​ ពេញភូមិជើងវត្ត ក្នុងសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។ អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា​ ជនរងគ្រោះឈ្មោះ លីម សារ៉ាន់ ភេទប្រុសអាយុ ៣២ឆ្នាំ មានទីលំនៅ​ ក្នុងភូមិជើងវត្ត​ សង្កាត់សួង​ ក្រុងសួង​ ជនរងគ្រោះបានស្លាប់តាំងពីថ្ងៃទី១៦​ ខែមិថុនា​ រហូតដល់ថ្ងៃទី១៨​ ទើបអ្នកភូមិប្រទះឃើញ។

អាជ្ញាធរមូលដ្ឋាន​ បានបន្តថា​ ជនរងគ្រោះ បានយកក្រម៉ាចងកសម្លាប់ខ្លួនឯង ក្នុងផ្ទះ​ ហើយមូលហេតុ​ នោះកន្លងមកជនរងគ្រោះ ចេះតែផឹកស្រារជាញឹកញាប់ ណាមួយខូចចិត្តប្រពន្ធរត់ចោល រយៈ​ពេល​ ជិតមួយខែហើយ​ ជាហេតុនាំឲ្យជនរងគ្រោះ សម្រេចចិត្តគិតខ្លីបែបនេះ ទៅ តែពុំមានអ្នកណាដឹងភ្លាមនោះទេ ទើបតែព្រឹកទី១៨​ មិថុនា​ នេះទើបអ្នកភូមិប្រទះឃើញ​ រួចក៏រាយការណ៍មកសមត្ថកិច្ច ហើយ​សមត្ថកិច្ចបានធ្វើការពិនត្យឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយចងក សម្លាប់ខ្លួនឯងមែន ហើយអាចនិងស្លាប់រយៈពេល២ថ្ងៃ​ ហើយព្រោះថាសពមានសភាពហើមស្អុយហើយនោះ ក្រោយពេលពិនិត្យ រួចសពត្រូវបានប្រគល់ជូន ក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីចងកសម្លាប់ខ្លួនមួយផ្សេងទៀត គឺលោក យ៉ែម យាន មេឃំុពាមក្រសោម ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដោយមិនដឹងមូលហេតុ នៅវេលាម៉ោង៤ជាង ព្រឹកទាបភ្លឺថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅកញ្ចុះអង្គុយលេងមុខផ្ទះ ក្នុងភូមិបាងកាយាកឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

កូនចៅ និងសាច់ញ្ញាតិបាននិយាយថា លោកមេឃុំ គាត់ជាមនុស្សស្រឡាញ់ប្រជាពលរដ្ឋ ក្នុងឃំុណាស់ ហើយគាត់និយាយលេងជាមួយប្រជាពលរដ្ឋម្សិលមិញថា គាត់រាល់ថ្ងៃនេះ ពិបាកចិត្តខ្លាំងណាស់ ប្រពន្ធឈឺ គ្មានពេលជា កូនការហើយលែងលះគ្នា និងលុយមើលជម្ងឺប្រពន្ធអស់ គាត់ពិបាកណាស់ក្នុងគ្រួសារគាត់។

អ្នកភូមិបានឲ្យគាតខ្ចី១ឬ២លាន តែគាត់អត់មាត់អីទាំងអស់ លុះដល់ព្រឹកស្រាប់តែមានការភ្ញាក់ផ្អើលថាមេឃំុចងកសម្លាប់ខ្លួនតែម្តង។

អ្នកភូមិទៅជួយសង្គ្រោះជីវិតលោកមេឃុំ បាននិយាយថា ក្រោយឃើញលោកមេចងកនោះ ពួកគាត់បានយកកាំបិតកាត់ក្រមាចេញ ហើយជួយធ្វើចលនាបេះដូង ពីព្រោះពេលស្ទាបសាច់ទៅ នៅក្តៅនៅឡើយ តែអកុសលជនរងគ្រោះ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ គេឃើញមានសមត្ថកិច្ចចុះទៅពិនិត្យសាកសព និងវត្តមានរបស់លោកចៅហ្វាយស្រុកមណ្ឌលសីមាចុះដល់កន្លែងកើតហេតុផងដែរ ដើម្បីប្រគល់សពជូនក្រុមគ្រួសាររៀបចំ ធ្វើបុណ្យទៅតាមប្រពៃណី៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

តូចចិត្តប្រពន្ធរត់ចោល​ ផឹកស្រាស្រវឹងរួចចងក សម្លាប់ខ្លួន​ ពីរថ្ងៃក្រោយទើបអ្នកភូមិដឹង

តូចចិត្តប្រពន្ធរត់ចោល​ ផឹកស្រាស្រវឹងរួចចងក សម្លាប់ខ្លួន​ ពីរថ្ងៃក្រោយទើបអ្នកភូមិដឹង

តូចចិត្តប្រពន្ធរត់ចោល​ ផឹកស្រាស្រវឹងរួចចងក សម្លាប់ខ្លួន​ ពីរថ្ងៃក្រោយទើបអ្នកភូមិដឹង

តូចចិត្តប្រពន្ធរត់ចោល​ ផឹកស្រាស្រវឹងរួចចងក សម្លាប់ខ្លួន​ ពីរថ្ងៃក្រោយទើបអ្នកភូមិដឹង