អ៊ូ អ៊ី​ហ្វា​ន ធ្វើ​មុខក្រញូវ​ពេល​ថត​ក្បែរ ប៉ារីស ហ៊ីលតុន​

6 Videos


ថ្មីៗនេះក្នុងព្រឹត្តិការ «fashion award» ដែលបានធ្វើឡើងនៅទីក្រុងសៀងហៃគេឃើញមានតារាលំដាប់អន្តរជាតិជាច្រើនាក់បានចូលរួម ហើយក្នុងនោះក៏មានវត្តមានរបស់តារាស្រី ប៉ារីស ហ៊ីលតុន (Paris Hilton) ផងដែរដែលបានចូលរួម ។ នៅក្នុងកម្មវិធីដ៏ធំប្រចាំឆ្នាំនេះទៀតសោតបានធ្វើឲ្យអ្នកនិយមលេងបណ្ដាញទំនាក់ទំនងសង្គមភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលបានឃើញតារាស្រីហូលីវូដ ប៉ារីស ហ៊ីលតុន និង តារាសម្ដែង និង ចម្រៀងជនជាតិចិនលោក អ៊ូ អ៊ីហ្វាន (Kris Wu) ថតរូប selfie ជាមួយគ្នាដោយទឹកមុខរបស់ ប៉ារីស ហ៊ីលតុន ហាក់ដូចជាមានសេចក្ដីរីករាយបំផុត ប៉ុន្តែផ្ទុយទៅវិញទឹកមុខរបស់លោក អ៊ូ អ៊ីហ្វាន ដូចជាមិនសូវសប្បាយចិត្តឡើយ ។

P9

អ៊ូ អ៊ី​ហ្វា​ន ធ្វើ​មុខក្រញូវ​ពេល​ថត​ក្បែរ ប៉ារីស ហ៊ីលតុន​

ដោយអាកប្បកិរិយារបស់លោក អ៊ូ អ៊ីហ្វាន ដូចនេះបានធ្វើឲ្យអ្នកនិយមលេងកម្មវិធីសង្គមមួយចំនួនធំយល់ថា លោក អ៊ូ អ៊ីហ្វាន មិនពេញចិត្តជាមួយនាង ប៉ារីស ហ៊ីលតុន ។ ទោះជាយ៉ាងណាក្ដីសម្រាប់រូបថតមួយសន្លឹកដែល ប៉ារីស ហ៊ីលតុន បានបង្ហោះចូលទៅក្នុងគណនី Instagram របស់នាងនេះដែរនៅតែធ្វើឲ្យមនុស្សជាច្រើននាក់សប្បាយចិត្តបន្ទាប់ពីបានឃើញភាពរីករាយរបស់នាងជាមួយអ្នកសិល្បៈសញ្ជាតិខុសគ្នា ៕ (ប្រភព អលខេប៉ប) កុសល

អ៊ូ អ៊ី​ហ្វា​ន ធ្វើ​មុខក្រញូវ​ពេល​ថត​ក្បែរ ប៉ារីស ហ៊ីលតុន​