ប៉ែន ចំ​រ៉ុង​ និង ភិន សុ​ដា​លី​ស នៅតែ​មិនទាន់​ស្ងប់ស្ងាត់​ ព្រោះ

6 Videos


ទាំងពេលដែលប៉ែន ចំរ៉ុង និង ភិន សុដាលីស ស្រឡាញ់គ្នាក៏ល្បីល្បាញនិងមានការភ្ញាក់ផ្អើល ជាខ្លាំងលុះដល់ពេលអ្នកទាំងពីរបែកបាក់គ្នាក៏កាន់តែល្បីនិងទទួលបានការចាប់អារម្មណ៍ខ្លាំងជាងមុនទៅទៀតដោយក្នុងនោះភាគច្រើនគេនាំគ្នាបន្ទោសខាងប្រុសហើយអាណិតខាងស្រីជាខ្លាំង ។

ប៉ែន ចំ​រ៉ុង​ និង ភិន សុ​ដា​លី​ស នៅតែ​មិនទាន់​ស្ងប់ស្ងាត់​ ព្រោះ

P9

គេនៅតែមិនអស់មិនហើយនៅក្នុងចិត្តព្រោះតែស្នេហាដំបូងរបស់ប៉ែន ចំរ៉ុង និង ភិន សុដាលីស ធ្វើឲ្យកក្រើកក្នុងអារម្មណ៍មហាជនដោយយល់ថាអ្នកទាំងពីរចេះស្រឡាញ់គ្នាយ៉ាងប្តូរផ្តាច់ធ្វើឲ្យគេអាណិតហើយនាំគ្នាជូនពរឲ្យចេះថែរក្សាគ្នាជារៀងរហូត។តែផ្ទុយទៅវិញមិនទាន់បានប៉ុន្មានផងគឺក្នុងពេលដែល ភិន សុដាលីសកំពុងមានផ្ទៃពោះបែរជា ប៉ែន ចំរ៉ុងដោះដៃធ្វើការប្តឹងលែងលះនាងកណ្តាលទី ។

ប៉ែន ចំ​រ៉ុង​ និង ភិន សុ​ដា​លី​ស នៅតែ​មិនទាន់​ស្ងប់ស្ងាត់​ ព្រោះ

គេមិននឹកស្មានថាចិត្តរបស់ ប៉ែន ចំរ៉ុង ដាច់ដល់ថ្នាក់នេះសោះពេលឡើងបង្ហាញពីទឹកចិត្តនៅ លើកញ្ចក់ទូរទស្សន៍កន្លងទៅសុទ្ធតែឲ្យនាងសើចច្រើនជាងយំ,សន្យារក្សាក្តីស្នេហ៍ឲ្យយូរអង្វែង…តែបែរជាក្បត់ពាក្យសន្យាទៅវិញ ? ។ អ្នកលេងហ្វេសប៊ុកជាច្រើនបាននាំគ្នារិះគន់ជាខ្លាំងដល់ ប៉ែន ចំរ៉ុង ដូចជាថា៖ធ្វើប្រុសមួយជាតិ ថោកត្រង់ចង់រស់ដោយសារស្រីចេញចរិកដំបូងមកគេដឹងហើយថាមិនបានប៉ុន្មានមាសមេទេ ។

ប៉ែន ចំ​រ៉ុង​ និង ភិន សុ​ដា​លី​ស នៅតែ​មិនទាន់​ស្ងប់ស្ងាត់​ ព្រោះ

មនុស្សហុតទឹកសំឡឹងកាកនឹងថាបានប្រាណគេហើយនឹងបានអ្វីៗរបស់គ្រួសារគេដល់តែធ្វើយូរទៅមិនបានចេញបងជាទន្សាយ ។ មានដៃពីរជើងពីរនឹងគេដែរតែមិនប្រើដើរទាក់ស្រីណាមានតិចទៅហិហិដល់ឪគេដឹងមាយាទថោក ។ ហាហាហាចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនឹងអីនឹងខ្ញុំមិនដឹងទេ តែដឹងត្រឹមថា បើខ្លួនជាឪពុកគេហើយ សុខចិត្តសំរេចចិត្តចាកចោលដំណក់ឈាមខ្លួនឯង គេហៅថាមនុស្សគ្មានទំនួលខុសត្រូវមនុស្សអាត្មានិយម អ្នកដែលគេស្គាល់ពាក្យថាទំនួលខុសត្រូវច្បាស់គេមិនដាច់ចិត្តចាកចោលដំណក់ឈាមមួយនោះទេ គេសុខចិត្តទ្រាំដើម្បីកូនគេ ព្រោះកូនត្រូវការភាពកក់ក្តៅពីឪពុក គេមិនចង់ អោយកូនមានឈ្មោះថាកំព្រាឪពុកទោះជាគេថាចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនឹង តែកន្លងមកអ្នកបានអុជ អោយភ្លឺអោយអ្នកដទៃបានឃើញអស់ហើយ និយាយរួមអ្នកជាមនុស្សដែលគ្មានទំនួលខុសត្រូវ ជាតិជាមនុស្សប្រុសយកមនុស្សស្រីធ្វើជាល្បែង គេលះបង់គ្រប់យ៉ាងគ្រាន់តែបញ្ហាស្ត្រីមានផ្ទៃពោះមានចិត្តឆេវឆាវក៏ទ្រាំអត់បានទាល់តែមនុស្សស្រីដែលធ្លាប់ចាញ់កូនបានយល់ ហ៊ានប្រកាសតាមកញ្ចក់ទូរទស្សន៍ថាស្រឡាញ់គេពេញៗមាត់ ហ៊ានឱ្យមនុស្សលើពិភពលោកដឹងសុទ្ធតែឱ្យអូនញញឹមច្រើនជាង ទឹកភ្នែក , ចុះឥឡូវ មានរឿងម្តេចក៏មិនចេញមុខបកស្រាយដូចដែលលោកឯងប្រកាសក្តែងៗតាម TV ដែរទៅ , មនុស្សគ្មានទំនួលខុសត្រូវ , អណ្តើកក្នុងស្នូក , មនុស្សពូកែខាងសម្តែង លោកឯងមិនសម អោយ គេ គោរពទេ ព្រោះលោកឯងមិនបានគោរពពាក្យសម្តីខ្លួនឯង ក៏ដូចជាក្បត់ខ្លួនឯងដែរ ។

ប៉ែន ចំ​រ៉ុង​ និង ភិន សុ​ដា​លី​ស នៅតែ​មិនទាន់​ស្ងប់ស្ងាត់​ ព្រោះ

សូមលោកទទួលបាបកម្មដែលលោកធ្វើចុះលោកចំរុងសមជាអ្នកទទួលបានពានរង្វាន់សម្តែងល្អបំផុតប្រចាំឆ្នាំជាប់ៗគ្នា១០ឆ្នាំទន្ទឹមនឹងមនុស្សស្រីម្នាក់ដែលធ្លាប់ចូលរួមសម្តែងជាមួយលោកក្លាយជាអ្នក ទទួលពានរង្វាន់ទឹកភ្នែកពេញមួយជីវិត ។

ប៉ែន ចំ​រ៉ុង​ និង ភិន សុ​ដា​លី​ស នៅតែ​មិនទាន់​ស្ងប់ស្ងាត់​ ព្រោះ

*** ( បងនឹងធ្វើអោយអូនសើចច្រើនជាងយំ ) ប្រហែលជាចំរុងអាចធ្វើបានដូចសន្យា តែមកទល់ពេល នេះ លុះត្រាណាអតិតភរិយាគាត់ក្លាយជាមនុស្សវិកលចរិកទើបអាចសើចច្រើនជាងយំ។ គួររំលឹកថា៖ រឿងរ៉ាវស្នេហា ប៉ែន ចំរ៉ុង និងភិន សុដាលីស បានផ្ទុះឡើងជាថ្មីក្រោយដំណឹងថា ប៉ែន ចំរ៉ុង ដាក់ពាក្យប្តឹងលែងលះភរិយា ទៅកាន់តុលាការ ក្រោយពីរួមរស់ក្រោមដំបូលតែមួយ មិន បានមួយឆ្នាំផង ។

ប៉ែន ចំ​រ៉ុង​ និង ភិន សុ​ដា​លី​ស នៅតែ​មិនទាន់​ស្ងប់ស្ងាត់​ ព្រោះ

ឪពុក ភិន សុដាលីស ដែលធ្លាប់ប្រឆាំងដាច់ខាតនឹងស្នេហាមួយនេះបានលើកឡើងថា លោក កាន់តែអាណិតកូនស្រីកាន់តែខ្លាំង គ្រាដែលទទួលដំណឹងថា កូនស្រីលោកត្រូវបាន ប៉ែន ចំរ៉ុង ប្តឹងលែងទាំងមានកូនក្នុងផ្ទៃនោះ ។ ក្រោយរួមរស់ជាមួយគ្នាក្នុងនាមជាប្តីប្រពន្ធមិនបានមួយឆ្នាំ ដោយមិនបានឆ្លងកាត់អាពាហ៍ពិពាហ៍ផងនោះ ស្រាប់តែដំណឹងចំណងស្នេហាប្រះឆារបស់តារាសម្តែងស្មោះស្មគ្រលោក ប៉ែន ចំរ៉ុង និង នាង ភិន សុដាលីស ចាប់ផ្តើមលេចធ្លាយឡើង ។ ភិន សុដាលីស បានចេញទៅរស់នៅជាមួយពិធីករ ប៉ែន ចំរ៉ុង ក្រោយពីលិខិតអេតាស៊ីវិលបាន ធ្លាក់ដល់ដៃនាងកាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៥ បន្ទាប់ពីស្នេហាពួកគេបានធ្វើឲ្យកក្រើកអស់មហាជន ។

ប៉ែន ចំ​រ៉ុង​ និង ភិន សុ​ដា​លី​ស នៅតែ​មិនទាន់​ស្ងប់ស្ងាត់​ ព្រោះ

ប៉ែន ចំរ៉ុង បានសម្រេចចិត្តដាក់ពាក្យប្តឹងលែងលះជាមួយភរិយាជាផ្លូវការ ក្រោមមូលហេតុរស់នៅមិនចុះសម្រុងនឹងគ្នា ដែលពាក្យបណ្តឹងនេះបានធ្លាក់ដល់ដៃតុលាការសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី ២៩ ខែមេសា២០១៦កន្លងទៅ ។ កន្លងមកកូនស្រីចាងហ្វាងផលិតកម្មមហាហង្ស នាង ភិន សុដាលីស ហាក់មានភាពជឿជាក់ចំពោះស្នេហាមួយនេះ ពិសេសមានទំនុកចិត្តចំពោះតារាសម្តែង ប៉ែន ចំរ៉ុង ថានឹងអាចធ្វើឲ្យជីវិតនាង រស់នៅប្រកបដោយសេចក្តីសុខបើទោះបីជាដឹងថា កន្លងមកលោក ប៉ែន ចំរ៉ុង ធ្លាប់បានទំនាក់ទំនង ជាមួយនារីមួយចំនួនមកហើយក្តី ៕

                                                                                             ដេវីត