សម្តេច​តេ​ជោ​៖ កោះកុង​ពី​ទស​វត្ស​១៩៨០ មក​ដល់​បច្ចុប្បន្ន​ខុស​គ្នា​ឆ្ងាយ​ណាស់

ខេត្តកោះកុង ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​សម្តែង​ការ​សប្បាយ​រីករាយ​ពេល​ចុះ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ និង​អាជីវករ​ក្នុង​ផ្សារ​ភូមិ​ថ្មី ស្ថិត​នៅ​ក្នុងភូមិ​ចាំ​យាម  ឃុំ​បាក់​ខ្ល​ង ស្រុក​មណ្ឌល​សី​ម៉ា ខេត្តកោះកុង ព្រមទាំង​បាន​ថតរូប Selfie ជា​អនុស្សាវរីយ៍​ជាមួយ​ប្រជាពលរដ្ឋ និង​អាជីវករ​ផង​ដែរ ។

បើ​តាម​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​សរសេរ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​បង្ហោះ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ បាន​បញ្ជាក់​ទៀត​ថា «​កោះកុង​ដែល​ខ្ញុំ​ធ្លាប់​មក​នា​ទស​វត្ស​១៩៨០ និង​មក​ជា​បន្តបន្ទាប់ គឺ​ខុស​គ្នា​ឆ្ងាយ​ណាស់​ទាំង​សន្តិភាព​អត់​សង្គ្រាម​ទាំង​ផ្លូវ​សា្ព​ន សាលារៀន មន្ទីរពេទ្យ ជីវភាព​នៃ​គ្រួសារ​និ​មួយ​ៗ និង​មូលដ្ឋាន​ផលិតកម្ម ជា​រោងចក្រ​សហគ្រាស​និង​ផ្សារ​លក់ដូរ​។​ល​។

ខ្ញុំ​ត្រេកអរ​ដែល​បានឃើញ​បង​បង្អូន​ខិតខំ​ប្រឹងប្រែង​មានមុខ​របរ​ចិញ្ចឹមជីវិត​កាន់តែ​ធូរធារ​ប្រសើរ​ឡើង​។

សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួប​តែ​សេចក្តីសុខ​និង​សំណាងល្អ​៕