ចលនា​អូឡាំពិក​កម្ពុជា ​ឈាន​ដល់​​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ព្រឹកមិញ

កម្មវិធី​​ «ចលនា​កីឡា​​អូឡាំពិក​កម្ពុជា» ​បាន​ធ្វើ​ឡើង​នៅ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​កាល​ពី​ព្រឹកមិញ​នេះ ដោយ​មាន​ការ​ចូល​រួម​យ៉ាង​ច្រើន​សំណាក់​សិស្ស​ក្នុង​វិទ្យាល័យ​នេះ​ផ្ទាល់។

 

ចលនា​អូឡាំពិក​កម្ពុជា ​ឈាន​ដល់​​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ព្រឹកមិញ

 

អ្នក​ស្រី ម៉ក់ ដានី ​នាយិកា​រង​នៃ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ពេល​បើក​កម្មវិធី​ថា​សាលា​របស់​អ្នក​ស្រី ​មាន​វិស័យ​កីឡា​ខ្លាំង​ខ្លា​ណាស់​កាល​ពី​២​ឆ្នាំ​មុន ដូច្នេះ​កម្មវិធី​ចលនា​កីឡា​អូឡាំពិក​នេះ ​អាច​នឹង​ជា​កត្តា​មួយ​ជួយ​ជំរុញ​ទឹក​ចិត្ត​សិស្សានុសិស្ស​បន្ថែម​ទៀត​ដើម្បី​លេង​កីឡា។ អ្នក​ស្រី ​បាន​បន្ត​ថា​សាលា​រំពឹង​ថា​សិស្ស​អាច​នឹង​បង្ហាញ​សមត្ថភាព​លេង​កីឡា​របស់​ខ្លួន​តាម​រយៈ​កម្មវិធី​មួយ​នេះ ដើម្បី​រក​អ្នក​ខ្លាំង​ពិត​ប្រាកដ​តំណាង​សាលា​ចូល​ប្រកួត​ក្នុង​កម្មវិធី​ផ្សេង​ៗ។

 

ចលនា​អូឡាំពិក​កម្ពុជា ​ឈាន​ដល់​​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ព្រឹកមិញ

 

វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ជា​វិទ្យាល័យ​ទី​៤ ​ក៏​ដូច​ជា​ចុង​ក្រោយ​គេ​ហើយ​សម្រាប់​កម្មវិធី​ចលនា​កីឡា​អូឡាំពិក​នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ។ ដោយ​វិទ្យាល័យ​៣​ផ្សេង​ទៀត​រួម​មាន ​វិទ្យាល័យ​បាក់ទូក ​វិទ្យាល័យ​​ឥន្ទ្រទេវី និង​វិទ្យាល័យ​ជម្ពូវ័ន្ត ​បាន​ជ្រើសរើស​សិស្ស​ខ្លាំង​រួច​ហើយ ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​​ថ្ងៃ​ទី១៧ ខែ​កក្កដា ឆ្នាំ​២០១៦​ខាង​មុខ​នេះ។

 

កម្មវិធី ចលនា​កីឡា​អូឡាំពិក​កម្ពុជា ​នេះ​ទើប​តែ​បង្កើត​ឡើង​នៅ​ឆ្នាំ​នេះ​ទេ ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ជា​អ្នក​រៀប​ចំ។ មួយ​វិញ​ទៀត​ក្នុង​ព្រឹត្តិការណ៍​ខាង​លើ​នេះ​ជ្រើសរើស​យក​ប្រភេទ​កីឡា​ជា​ច្រើន​ដែល​សុទ្ធ​សឹង​តែ​មាន​ការ​ពេញ​និយម​រួមមាន ​​​អត្តពលកម្ម, បាល់ទាត់, បាល់ទះ, កាយសម្ព័ន្ធ​ ​និង​ល្បុក្កតោ​ជាដើម ដើម្បី​ឱ្យ​សិស្ស​សប្បាយ​រីករាយ​ក្នុង​ការ​ចូល​លេង​៕

 

ចលនា​អូឡាំពិក​កម្ពុជា ​ឈាន​ដល់​​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ព្រឹកមិញ

 

ចលនា​អូឡាំពិក​កម្ពុជា ​ឈាន​ដល់​​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ព្រឹកមិញ

 

ចលនា​អូឡាំពិក​កម្ពុជា ​ឈាន​ដល់​​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ព្រឹកមិញ

 

ចលនា​អូឡាំពិក​កម្ពុជា ​ឈាន​ដល់​​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ព្រឹកមិញ

 

ចលនា​អូឡាំពិក​កម្ពុជា ​ឈាន​ដល់​​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ព្រឹកមិញ

 

ចលនា​អូឡាំពិក​កម្ពុជា ​ឈាន​ដល់​​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ព្រឹកមិញ

 

ចលនា​អូឡាំពិក​កម្ពុជា ​ឈាន​ដល់​​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ព្រឹកមិញ

 

​អត្ថ​បទ៖ មុន្នី រម្យ