អង្គការ​ផ្កាយ​សមុទ្រ បង្កើត​ពាន​រង្វាន់​គ​ថ្លង់​ ​មាន​១៦​ក្រុម​ចូលរួម​

Barclays/ISF Deaf Tournament 2016 ​ជា​ពាន​រង្វាន់​បង្កើត​ឡើង​ដោយ​អង្គការ​ផ្កាយ​សមុទ្រ ​សម្រាប់​ក្មេង​ៗ​គ​ថ្លង់​ចូល​រួម​ប្រកួត​មក​ពី​បណ្ដា​ខេត្ត​ផ្សេង​ៗ ​ចំនួន​១៦​ក្រុម​ផ្សេង​គ្នា។

 

អង្គការ​ផ្កាយ​សមុទ្រ បង្កើត​ពាន​រង្វាន់​គ​ថ្លង់​ ​មាន​១៦​ក្រុម​ចូលរួម​

លោក យិន សាមឌី

 

លោក យិន សាមឌី ​អ្នក​គ្រប់គ្រង​កម្មវិធី​បាល់ទាត់​ខាង​លើ​បាន​បញ្ជាក់​ថា​អង្គការ​របស់​លោក​បង្កើត​ពាន​រង្វាន់​នេះ​ឡើង​ជា​រៀងរាល់​ឆ្នាំ ដើម្បី​ឱ្យ​ក្មេង​ៗ​គ​ថ្លង់​ទាំង​អស់​បាន​សប្បាយ​រីករាយ និង​បាន​ចូល​រួម​ប្រកួត​បាល់ទាត់​ជាមួយ​ទីលាន​មួយ​ត្រឹម​ត្រូវ ក៏​ដូចជា​បាន​ជួប​ជុំ​គ្នា​ផង​ដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ ​ការ​ប្រកួត​បាល់ទាត់​នេះ​ជា​រឿង​អស្ចារ្យ​ខ្លាំង​ណាស់​សម្រាប់​កុមារ​គ​ថ្លង់​ទាំង​អស់ ​ព្រោះ​វា​អាច​ពង្រឹង​សុខភាព​ពួកគេ ​ក៏​ដូច​ជា​បង្កើត​មិត្តភាព។

 

អង្គការ​ផ្កាយ​សមុទ្រ បង្កើត​ពាន​រង្វាន់​គ​ថ្លង់​ ​មាន​១៦​ក្រុម​ចូលរួម​

 

អ្នក​គ្រប់គ្រង​កម្មវិធី​ខាង​លើ​បាន​បន្ត​ថា​ក្រុម​ដែល​ចូល​រួម​ការ​ប្រកួត​នេះ​មាន​ចំនួន​១៦​ក្រុម​មក​ពី​បណ្ដា​អង្គការ​ផ្សេង​ៗ​ដែល​មក​ពី​តាម​បណ្ដា​ខេត្ត ​ដោយ​១​ឆ្នាំ​មាន​ការ​ប្រកួត​២​ដង ​ហើយ​យុវជន​គ​ថ្លង់​ទាំង​អស់ សុទ្ធ​តែ​មាន​ឱកាស​បាន​ចូល​លេង​គ្រប់​ៗ​គ្នា។ ការ​ប្រកួត​នេះ​មិន​ផ្ដោត​លើ​ថវិកា​ទេ ប៉ុន្តែ​មាន​ជា​អាហារ​សម្រាប់​ញ៉ាំ​ជុំ​គ្នា​ពេល​ប្រកួត​ចប់។

 

អង្គការ​ផ្កាយ​សមុទ្រ ​មាន​កីឡាករ កីឡា​ការិនី ​សរុប​ចំនួន​៣៥០០​នាក់ ​ទូទាំង​ប្រទេស​កម្ពុជា បូក​រួម​ទាំង​យុវជន​គ​ថ្លង់ ​យុវជន​ខ្សោយ​ប្រាជ្ញា ​និង​យុវជន​ផ្សេង​ៗ​ទៀត ដោយ​អង្គការ​បាន​រៀបចំ​ការ​ប្រកួត​ជា​ច្រើន​ក្នុង​មួយ​ឆ្នាំ​ៗ ដើម្បី​ឱ្យ​ពួកគេ​បាន​ចូល​រួម​ប្រកួត​ប្រជែង និង​បង្កើន​អារម្មណ៍​សប្បាយ​រីករាយ៕

 

អង្គការ​ផ្កាយ​សមុទ្រ បង្កើត​ពាន​រង្វាន់​គ​ថ្លង់​ ​មាន​១៦​ក្រុម​ចូលរួម​

 

អង្គការ​ផ្កាយ​សមុទ្រ បង្កើត​ពាន​រង្វាន់​គ​ថ្លង់​ ​មាន​១៦​ក្រុម​ចូលរួម​

 

អង្គការ​ផ្កាយ​សមុទ្រ បង្កើត​ពាន​រង្វាន់​គ​ថ្លង់​ ​មាន​១៦​ក្រុម​ចូលរួម​

 

អង្គការ​ផ្កាយ​សមុទ្រ បង្កើត​ពាន​រង្វាន់​គ​ថ្លង់​ ​មាន​១៦​ក្រុម​ចូលរួម​

 

អង្គការ​ផ្កាយ​សមុទ្រ បង្កើត​ពាន​រង្វាន់​គ​ថ្លង់​ ​មាន​១៦​ក្រុម​ចូលរួម​

 

អង្គការ​ផ្កាយ​សមុទ្រ បង្កើត​ពាន​រង្វាន់​គ​ថ្លង់​ ​មាន​១៦​ក្រុម​ចូលរួម​

 

​អត្ថបទ៖ មុន្នី រម្យ