វីដេអូ Justin Bieber ច្រៀង​សុខៗ ដើរ​ធ្លាក់​ឆាក​ប្រគំតន្ត្រី​នៅ​កាណាដា

តារា​ចម្រៀង​ Pop ដែល​សម្បូរ​ដោយ​រឿង​អាស្រូវ Justin Bieber បាន​ដើរ​ធ្លាក់​ពី​លើ​ឆាក​ប្រគំ​តន្ត្រី​មួយ ខណៈ​ដែល​តារា​វ័យ​២២​ឆ្នាំ​រូប​នេះ កំពុង​ចម្រៀង​នៅ SaskTel Center ប្រទេស​កាណាដា។ នេះ​បើ​យោង​តាម​សារព័ត៌មាន​អង់គ្លេស The Sun បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ។

 

នៅ​មុខ​ទស្សនិកជន​គាំទ្រ ១៣ ០០០ នាក់​ដែល​កំពុង​ស្រែក​ហ៊ោ ម្ចាស់​បទ «Sorry» រូប​នេះ កំពុង​ដើរ​លើ​ឆាក​សុខៗ ស្រាប់​តែ​ជាន់​ប្រហោង​រណ្ដៅ​ឆាក ហើយ​ធ្លាក់​តែ​ម្ដង ដោយ​សារ​តែ​ឆាក​ទាំង​មូល​ងងឹត ភ្លឺ​តែ​ត្រង់​កន្លែង Justin កំពុង​ដើរ​ច្រៀង។

 

វីដេអូ Justin Bieber ច្រៀង​សុខៗ ដើរ​ធ្លាក់​ឆាក​ប្រគំតន្ត្រី​នៅ​កាណាដា

 

Justin ទំនង​ត្រូវ​រង​របួស​ក្បាល​គួរ​សម​ដែរ តែ​មួយ​ភ្លែត​ក្រោយ​មក តារា​ប្រុស​រូប​នេះ​ក៏​ប្រឹង​ឡើង​ឆាក​ពី​រណ្ដៅ​​វិញ ហើយ​ច្រៀង​បន្ត៕

 

 

វីដេអូ Justin Bieber ច្រៀង​សុខៗ ដើរ​ធ្លាក់​ឆាក​ប្រគំតន្ត្រី​នៅ​កាណាដា

 

ដោយ៖ សុផាត
ប្រភព៖ The Sun