Liam Payne និង Cheryl ស្រលាញ់​គ្នា​៦​ខែ​ មាន​ផែនការ​ចង់​បាន​កូន

សមាជិក​ក្រុម One Direction លោក Liam Payne មាន​ផែនការ​យក​កូន​ជាមួយ​ នាង Cheryl ដែល​គេ​ស្គាល់ ថា​ជា​គណៈកម្មការ​មួយ​រូប​ក្នុង​កម្ម​វិធី​ប្រលង​ចម្រៀង​អន្តរជាតិ​ X Factor។

 

គូស្នេហ៍​ជន​ជាតិ​អង់គ្លេស​ទាំង​២​រូប ទើប​តែ​ចាប់​ផ្ដើម​ទាក់ទង​គ្នា​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ២០១៥​ មុន​ពេល​ទំនាក់ទំនង​ស្នេហា​ពួកគេ​ត្រូវ​ដឹង​ឮ​ជា​សាធារណៈ​កាល​ពី​កុម្ភៈ​កន្លង​ទៅ។

 

ទោះ​ជា​ស្រលាញ់​គ្នា​ក្នុង​រយៈ​ពេល​ខ្លី ហើយ Cheryl មាន​អាយុ​ច្រើន​ជាង ​Liam រហូត​១០​ឆ្នាំ​ក៏ដោយ ក៏​គេ​ទាំង​២ ត្រូវ​លេច​ឮ​ដំណឹង​ថា​ កំពុង​មាន​ផែនការ​​យក​កូន និង​បង្កើត​គ្រួសារ​ថ្មី​ជាមួយ​គ្នា។នាង Cheryl វ័យ៣២​ឆ្នាំ​បាន​លែង​លះ​ជាមួយ​ស្វាមី​ទី២​ លោកJean-Bernard Fernandez-Versini កាល​ពី​ឆ្នាំទៅ មុន​ពេល​ចាប់​ផ្ដើម​មាន​ទំនាក់ទំនង​ស្នេហា​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ជាមួយ​គូ​ស្នេហ៍​វ័យ​ក្មេង Liam Payne៕

 

Liam Payne និង Cheryl ស្រលាញ់​គ្នា​៦​ខែ​ មាន​ផែនការ​ចង់​បាន​កូន

 

Liam Payne និង Cheryl ស្រលាញ់​គ្នា​៦​ខែ​ មាន​ផែនការ​ចង់​បាន​កូន

 

Liam Payne និង Cheryl ស្រលាញ់​គ្នា​៦​ខែ​ មាន​ផែនការ​ចង់​បាន​កូន

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Dailymail