នេះ​ជាស​ម្តី​អ្នកគាំទ្រ ពេល​ជួប​តារាចម្រៀង Beyonce

6 Videos


ថ្មីៗនេះអ្នកគាំទ្ររបស់អ្នកចម្រៀងដ៏ល្បីឈ្មោះ Beyonce ដែលជាម្ចាស់បទ Sorry បានជួប Idol របស់ខ្លួនផ្ទាល់និងប៉ះពាល់និយាយរកគ្នាទៀតផង។បន្ទាប់ពីបានជួបតារាល្បីក្នុងសុបិន្តអ្នកគាំទ្ររបស់នាងBeyonceបានប្រាប់ពីចំណាប់អារម្មណ៍របស់ខ្លួនថា “ផ្លូវដើរចូលទៅរកនាងពិតជាស្អាតណាស់មានវាំងននពណ៌សតាមជញ្ជាំងផ្លូវដើរនិងរោមទន់ល្មើយលើកម្រាលដើរថែមទាំងមានតុបតែងផ្កាជុំវិញបន្ទប់ទៀតផង ។

P9

នេះ​ជាស​ម្តី​អ្នកគាំទ្រ ពេល​ជួប​តារាចម្រៀង Beyonce

ខ្ញុំមានអារម្មណ៍ហាក់បបានដើរលើផ្លូវទៅកាន់ឋានសួគ៌អញ្ចឹង!” អ្នកគាំទ្រទាំងនោះជាក្រុមអ្នកគាំទ្រស្រីមួយក្រុមប៉ុន្តែមុននឹងចូលជួបនាងBeyonce អង្គរក្សរបស់នាងBeyonce សំណូមពរឱ្យពួកនាងទុកកាបូបនៅខាងក្រៅសិន។ ម្នាក់ក្នុងចំណោមអ្នកបានជួបផ្ទាល់ជាមួយនាងBeyonce បានឱ្យដឹងបន្ថែមទៀតថា“សំឡេងរបស់នាងរស់រាយរាក់ទាក់និងស្រទន់ នៅពេលបានឈរជិតនាងខ្ញុំមានអារម្មណ៍ស្ងប់ស្ងាត់កក់ក្តៅណាស់” ។ អ្នកគាំទ្រម្នាក់ទៀតបាននិយាយថា “នាងបានសម្លឹងមើលមុខពួកយើង ហើយយើងអាចនិយាយជាមួយនាងបាននិងបានថតរូបជាមួយគ្នាដោយមានអ្នកថត រូបជំនាញជួយថតឱ្យពួកយើងទៀតផង។ នៅពេលដែលខ្ញុំចាកចេញខ្ញុំមានទទួលអារម្មណ៍ថានេះពិតជាសុបិនក្លាយជាពិតមែន!” ៕ លក្ខិណា

នេះ​ជាស​ម្តី​អ្នកគាំទ្រ ពេល​ជួប​តារាចម្រៀង Beyonce