រដ្ឋមន្ត្រី ក្រសួងកសិកម្ម ចុះ​ពិនិត្យមើល​ការអនុវត្ត សម្បទាន​ដី​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន Golden Land Development Co., Ltd

រដ្ឋមន្ត្រី ក្រសួងកសិកម្ម ចុះ​ពិនិត្យមើល​ការអនុវត្ត សម្បទាន​ដី​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន Golden Land Development Co., Ltd



ភ្នំពេញ ៖ រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និង ​នេសាទ បាន​ដឹក​នាំ មន្ត្រី​ជំនាញ ត្រួត​ពិនិត្យមើល​សកម្ម​ភាព​នៃ​ការអនុវត្ត​សម្បទាន​ដី​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន Golden Land Development Co., Ltd ដែល​ស្ថិតនៅ​ក្នុងស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ។

យោង​តាម​ហ្វេ​ក​បុក របស់ លោក ខេង សាខុន រដ្ឋមន្ត្រី​ក្រសួង កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ បាន​បង្ហោះ​នៅ​ថ្ងៃ​ទី​១៨ មិថុនា​នេះ​ថា បន្ទាប់ពី អញ្ជើញ ជា​អធិបតី​ក្នុង​ពិធី​ទិវា​ពិភពលោក​ប្រយុទ្ធ​ប្រឆាំង​នឹង​រហោស្ថាន​ក​ម្ម ឬ ឱនភាព​ដី ឆ្នាំ ២០១៦ បាន​អញ្ជើញ ត្រួត​ពិនិត្យមើល​សកម្ម​ភាព​នៃ​ការអនុវត្ត​សម្បទាន​ដី​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន Golden Land Development Co., Ltd​។

ប្រភព​ដដែល​បន្ត​ថា នៅ​ក្នុង​ឱកាស​ចុះ​ពិនិត្យ មើល​សកម្មភាព​នៃ​ការអនុវត្ត​សម្បទាន​ដី​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន លោក ខេង សាខុន រដ្ឋមន្ត្រី​ក្រសួង កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ បាន​ជួបពិភាក្សា ជាមួយ ភាគី ក្រុមហ៊ុន​ដោយ ផ្តោត​ទៅ​លើ (១) ការ​ប្រឈម​លើ​ការអនុវត្ត​គម្រោង​មិនអាច​សម្រេច​ទៅតាម​ផែនការ​កំណត់។ (២) ការពិនិត្យ​ទៅលើ​ករណី​កិច្ច​របស់​ក្រុមហ៊ុន​ក្នុង​ការ​បង់ប្រាក់​ថ្លៃឈ្នួល​សម្បទាន​ដី​សេដ្ឋកិច្ច ក្នុង​រយៈពេល​៦​ឆ្នាំ​ចុងក្រោយ។ (៣) ការពិនិត្យ និង​ការ​ដាក់​ចេញ​នូវ​ដំណោះស្រាយ​ក្នុង​ការ​ជំរុញ​ល្បឿន​នៃ​ការអនុវត្ត​គម្រោង​នា​ពេល​ខាង​មុខ។

សូម​រំលឹក​ថា កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៦ លោក រដ្ឋមន្ត្រី បាន អញ្ជើញ ចូលរួម​ធ្វើជា​អធិបតី​ក្នុង​ពិធី​ទិវា​ពិភពលោក​ប្រយុទ្ធ​ប្រឆាំងនឹង​រហោស្ថាន​ក​ម្ម ឬ ឱនភាព​ដី ឆ្នាំ ២០១៦ នៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​ពោធិ៍​អង្គ្រង ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយមាន​ការ​អ​ញ្ជើ​ញ​ចូលរួម​ពី អាជ្ញាធរ អភិបាល តំណាង​ស្ថានទូត​នានា​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោក លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ​អង្គភាព និង​មន្ត្រីរាជការ​នៃ​ក្រសួង និស្សិត និង​ប្រជាជន ប្រមាណ​៥៥០​នាក់៕

រដ្ឋមន្ត្រី ក្រសួងកសិកម្ម ចុះ​ពិនិត្យមើល​ការអនុវត្ត សម្បទាន​ដី​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន Golden Land Development Co., Ltd រដ្ឋមន្ត្រី ក្រសួងកសិកម្ម ចុះ​ពិនិត្យមើល​ការអនុវត្ត សម្បទាន​ដី​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន Golden Land Development Co., Ltd