លីគ​កំពូល​​កម្ពុជា​ល្ងាច​នេះ ​មាន​២​គូ​​​ប្រកួត​នៅ​អូឡាំពិក

ការ​ប្រកួត​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​នៅ​ល្ងាច​នេះ ​មាន​២​គូ​ដែល​ត្រូវ​ប្រកួត​ប្រជែង​គ្នា​នៅ​ពហុ​កីឡដ្ឋាន​ជាតិ គឺ​ក្រុម​ស៊ីម៉ាក់​ប៉ះ​ជាមួយ​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​និង​ក្រុម​អាស៊ីអឺរ៉ុប​ប៉ះ​ជាមួយ​ក្រុម​បឹង​កេត​អង្គរ។

 

ក្លឹប​

ប៉ះ​

ក្លឹប​

ម៉ោង​

កន្លែង​

ស៊ីម៉ាក់ ​

​Vs

ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​

;​៣០​នាទី

ពហុ​កីឡដ្ឋាន​ជាតិ​

អាស៊ីអឺរ៉ុប​

Vs

បឹង​កេត​អង្គរ​

:០០​នាទី​

ពហុ​កីឡដ្ឋាន​ជាតិ​

 

ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ត្រូវការ​ជ័យជម្នះ​នៅ​ល្ងាច​នេះ​ដាច់​ខាត​ដើម្បី​រក្សា​ឱកាស​ប្រជែង​យក​ពាន​ជាមួយ​ក្រុម​កំពូល​តារាង​ក្រសួង​ការពារ​ជាតិ និង​បឹង​កេត​អង្គរ។ ខណៈ​ដែល​ស៊ីម៉ាក់​វិញ ក៏​បាន​ត្រៀម​ខ្លួន​រួច​ហើយ​ដែរ ដោយ​ជុំ​ទី​២​នេះ ពួកគេ​បាន​នាំ​យក​កីឡាករ​បរទេស​បន្ថែម​ដល់​ទៅ​៣​នាក់ ដើម្បី​ពង្រឹង​សមត្ថភាព។

 

លីគ​កំពូល​​កម្ពុជា​ល្ងាច​នេះ ​មាន​២​គូ​​​ប្រកួត​នៅ​អូឡាំពិកក្រុមបឹងកេត​អង្ករ

 

ងាក​ទៅ​ខាង​បឹង​កេត​អង្គរ​វិញ ​រឹត​តែ​ចង់​ឈ្នះ​អាស៊ីអឺរ៉ុប​ថែម​ទៀត ​ព្រោះ​បាន​៣​ពិន្ទុ​បន្ថែម​ទើប​រក្សា​ឱកាស​ប្រកួត​ប្រជែង​ជាមួយ​ក្រសួង​ការពារ​ជាតិ​បាន​កាន់​តែ​ច្រើន។ ខណៈ​ដែល​លោក ប្រាក់ សុវណ្ណារ៉ា ​គ្រូ​បង្វឹក​បឹង​កេត​បាន​និយាយ​ហើយ​ថា​៣​ប្រកួត​ដំបូង​ក្នុង​ជុំ​ទី​២​នេះ លោក​ត្រូវ​តែ​បាន​៩​ពិន្ទុ​ដាច់​ខាត ដែល​មានន័យ​ថា​ប្រកួត​ណា​ក៏​ត្រូវ​ការ​ជ័យជម្នះ​ដែរ៕

 


​អត្ថបទ៖ មុន្នី រម្យ