Holy Cup 2016 ​ដំណើរ​ការ​ប្រកួត ​មាន​ទាំង​រង្វាន់​សម្រាប់ Fan ​ស្អាត​ជាង​គេ

​ការ​ប្រកួត​ពាន​រង្វាន់ Holy Cup 2016 ​ចាប់​ផ្ដើម​ដំណើរ​ការ​ប្រកួត​ហើយ ដោយ​មាន​ក្រុម​ចូល​រួម​ចំនួន​១៨​ក្រុម​ ប្រកួត​ជា​លក្ខណៈ​វិល​ជុំ​សន្សំ​ពិន្ទុ ​ដោយ​ក្រុម​ទាំង​អស់​ត្រូវ​ប៉ះ​គ្នា ស្វែង​រក​៨​ក្រុម​ចុង​ក្រោយ​ឡើង​វគ្គ​បន្ត។

 

Holy Cup 2016 ​ដំណើរ​ការ​ប្រកួត ​មាន​ទាំង​រង្វាន់​សម្រាប់ Fan ​ស្អាត​ជាង​គេ

 

លោក ឃុល ភារម្យ ​អ្នក​រៀបចំ​ការ​ប្រកួត​ខាង​លើ​បាន​បញ្ជាក់​ថា​ការ​ប្រកួត​ពាន​រង្វាន់​ Holy Cup 2016 ​នេះ​ដើម្បី​ជា​ការ​កម្សាន្ត​មួយ​សម្រាប់​អ្នក​ស្រលាញ់​វិស័យ​កីឡា ដោយ​ការ​ប្រកួត​ធ្វើ​ឡើង​តែ​ចុង​សប្ដាហ៍​ប៉ុណ្ណោះ។ ​ត្បិត​តែ​មិន​មែន​ជា​លក្ខណៈ​ពាន​រង្វាន់​អាជីព ប៉ុន្តែ​លោក ភារម្យ ​បាន​បញ្ជាក់​ថា​កីឡាករ​លេង​នៅ​លីគ​កំពូល​ចាប់​ពី​ឆ្នាំ​២០១៤​មក មិន​អនុញ្ញាត​ឱ្យ​ចូល​ប្រកួត​នោះ​ទេ ​ហើយ​កីឡាករ​លេង​នៅ​ពាន Tiger Street ​ក៏​មិន​អាច​ចូល​រួម​បាន​ដែរ។

 

Holy Cup 2016 ​ដំណើរ​ការ​ប្រកួត ​មាន​ទាំង​រង្វាន់​សម្រាប់ Fan ​ស្អាត​ជាង​គេ

លោក ឃុល ភារម្យ

 

Holy Cup 2016 ​ដំណើរ​ការ​ប្រកួត ​មាន​ទាំង​រង្វាន់​សម្រាប់ Fan ​ស្អាត​ជាង​គេ

 

ចំពោះ​ប្រាក់​រង្វាន់​វិញ ​ចំណាត់​ថ្នាក់​លេខ​មួយ​នឹង​ទទួល​បាន​មេដាយ​អម​ជាមួយ​ប្រាក់​លើក​ទឹក​ចិត្ត​ចំនួន​១​លាន​រៀល ​លេខ​២​បាន​៥​សែន​រៀល ​និង​លេខ​៣​បាន​៣៥​ម៉ឺន​រៀល។ លើស​ពី​នេះ​ទៅ​ទៀត ​ក្នុង​ពាន​នេះ​ក៏​មាន​រង្វាន់​សម្រាប់​អ្នក​គាំទ្រ​ស្អាត​ជាង​គេ កីឡាករ​ស្អាត​ជាង​គេ កីឡាករ​លេង​ល្អ​ជាង​គេ ​អ្នក​ចាំ​ទី​ល្អ ​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ និង​គ្រូ​បង្វឹក​ល្អ​ជាង​គេ​ផង​ដែរ ដែល​រង្វាន់​​បាន​១​សែន​រៀល​៕

 

​អត្ថបទ៖ មុន្នី រម្យ