ឈីលី ដាក់​ម៉ិកស៊ិក​៧​គ្រាប់​ មុន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ឈីលី​ទី​បំផុត​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​កម្មវិធី Copa America បន្ទាប់​ពី​យក​ឈ្នះ​ ម៉ិកស៊ិក​ក្នុង​លទ្ធផល​ ៧-០ អម្បាញ់មិញ​នេះ។

 

ឈីលី ដាក់​ម៉ិកស៊ិក​៧​គ្រាប់​ មុន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​

 

៧​គ្រាប់​របស់​ឈីលី​ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​៣​រូប​ផ្សេង​គ្នា​ក្នុង​នោះ ខ្សែប្រយុទ្ធ Eduardo Vargas មក​ពី​ក្លឹប 1899 Hoffenheim ធ្វើ​បាន៤​គ្រាប់​ម្នាក់​ឯង​នៅ​នាទី ៤៤, ៥៣, ៥៨ និង៧៤ ហើយ Edson Puch ២​គ្រាប់ នៅ​នាទី ១៦, ៨៨ ខណៈ​ដែល Alexis Sanchez រក​បាន​១​គ្រាប់​ដែរ​នៅ​នាទី ៤៩។

 

សរុប​មក​៤​ក្រុម​ដែល​ឈាន​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ Copa America ​ទី​បំផុត​បាន​រក​ឃើញ​ហើយ​មាន អាមេរិក, អាហ្សង់ទីន, កូឡុំប៊ី និង​ឈីលី ដែល​ជា​ក្រុម​ជើង​ឯក​ចាស់៕

 

ឈីលី ដាក់​ម៉ិកស៊ិក​៧​គ្រាប់​ មុន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​

 

ឈីលី ដាក់​ម៉ិកស៊ិក​៧​គ្រាប់​ មុន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​

 

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ BBC