តេង លក្ខិណា ល្បី​យីអ៊ុន​ដាក់ ក្រោយពេល​…

6 Videos


ក្រោយពេលចាប់យកអាជីពជាអ្នកចម្រៀងមក តេង លក្ខិណា ហាក់ស្ងប់ស្ងាត់ប្លែកតែម្តង ពោលគឺមិនឃើញមានសកម្មភាពលេចធ្លោណាមួយលើពិភពសិល្បៈដូចមុនឡើយ សូម្បីតែបទចម្រៀងថ្មីៗ ក៏មិនឃើញមានចេញដើម្បីជាចំណាប់អារម្មណ៍ដល់ប្រិយមិត្តអ្នកគាំទ្រដែរ ។ អ្វីដែលគេចាប់អារម្មណ៍នោះ នៅពេលនេះគេមិនបានឃើញ តេង លក្ខិណា ជិះរថយន្តម៉ាកទំនើបៗដូចពេលមុនទៀតទេ សូម្បីតែរឿងស្នេហាក៏ឮថាមានការរង្គោះរង្គើដែរ ។ ទាំងនេះហើយដែលបានធ្វើឱ្យមហាជនលើកឡើងថា តេង លក្ខិណា ល្បីយីអ៊ុនដាក់ផ្ទួនៗ ក្រោយហក់មកធ្វើជាតារាចម្រៀង ។

P9

រយៈពេលពីរឆ្នាំមកហើយដែល តេង លក្ខិណា រងការខកចិត្តម្តងហើយម្តងទៀត ព្រោះនាងស្ទើរតែបាត់មុខឈឹងពីឆាកប្រគំតន្ត្រី ដោយសារគ្មានបទចម្រៀងថ្មីសម្រាប់តម្រូវការរបស់ប្រិយមិត្តអ្នកគាំទ្រ ហើយតាំងពីនាងបោះបង់អាជីពជាពិធីការិនី និង តារាសម្តែង នាងត្រូវបានបាត់បង់ប្រភពប្រាក់ចំណូលទាំងស្រុងតែម្តងពីអាជីពថ្មីនេះ ។ រឿងដែលសំខាន់គឺមានព័ត៌មានថា តេង លក្ខិណា ធ្លាក់ខ្លួនបាត់បង់ភាពហ៊ឺហា ព្រោះពេលនេះរថយន្តទំនើបៗមានតម្លៃរាប់ម៉ឺនដុល្លារដូចជា Range Rover, BMW គឺគេមិនឃើញនាងជិះដូចមុនទៀតឡើយ ។

តេង លក្ខិណា ល្បី​យីអ៊ុន​ដាក់ ក្រោយពេល​…

បើតាមអ្នកជិតស្និទ្ធនឹងតារាចម្រៀង តេង លក្ខិណា តារាស្រីមានត្រេមុខកូនកាត់ បានប្រាប់មកថា មូលហេតុដែលនាងហាក់ដូចជាធ្លាក់ខ្លួនបែបនេះ ប្រហែលជាត្រូវគេដកហូតទ្រព្យ ព្រោះភាពប្រែប្រួលនេះបានកើតក្រោយពេលដែលគេល្បីថា ថៅកែស្រីជាម្ចាស់ផលិតកម្មម្នាក់ដែលធ្លាប់តាមស្នេហ៍នាងកន្លងមក បានបែកចិត្តពីនាងទៅរកអ្នកថ្មី ហេតុនេះទើបមិនសូវរវីរវល់ជាមួយស្រីស្រស់ តេង លក្ខិណា ។ ពាក់ព័ន្ធនឹងរឿងស្នេហ៍ភេទដូចគ្នានេះ តេង លក្ខិណា ក៏ធ្លាប់ប្រកាសច្រានចោលដែរកន្លងមក ហើយនាងក៏បានព្រមានប្តឹងដល់អ្នកដើរនិយាយថានាងស្រឡាញ់ស្រីដូចគ្នាទៀតផង ។

តេង លក្ខិណា ល្បី​យីអ៊ុន​ដាក់ ក្រោយពេល​…

គេនៅចាំថា កាលពី តេង លក្ខិណា កាន់ការជាពិធីការិនីនៅក្នុងកម្មវិធី «A1 Concert» គឺនាងមានភាពលេចធ្លោខ្លាំងណាស់ ប៉ុន្តែដោយសារនាងមានឱកាសថ្មី នាងក៏បានសម្រេចផ្អាក់ការងារនោះចោលកណ្តាលទី រួចហក់ចូលធ្វើជាតារាចម្រៀងនៅផលិតកម្ម M ដោយនាងសង្ឃឹមថានឹងមានកេរ្តិ៍ឈ្មោះល្បីល្បាញជាងមុនទ្វេដង ប៉ុន្តែនៅពេលនេះអ្វីៗហាក់មិនដូចក្តីសង្ឃឹមរបស់នាងឡើយ ពោលគឺនាងស្ងប់ស្ងាត់ឈឹងតែម្តង ។

តេង លក្ខិណា ល្បី​យីអ៊ុន​ដាក់ ក្រោយពេល​…

តែយ៉ាងណាសម្រាប់ពេលនេះ ប្រិយមិត្តដែលនិយមគាំទ្រតារាចម្រៀង តេង លក្ខិណា នៅតែទទឹងរង់ចាំអ៊ុតមើលសមិទ្ធផលថ្មីៗរបស់នាងលើវិស័យចម្រៀងនេះដដែល ប៉ុន្តែអ្វីដែលសំខាន់គេក៏កំពុងរង់ចាំមើលដែរថា តើវាសនារបស់ស្រីស្រស់ តេង លក្ខិណា អាចនឹងដូច គៀត សុវណ្ណាឡាង ដែរឬយ៉ាងណា ? ៕ សាកល

តេង លក្ខិណា ល្បី​យីអ៊ុន​ដាក់ ក្រោយពេល​…
តេង លក្ខិណា ល្បី​យីអ៊ុន​ដាក់ ក្រោយពេល​…