អភិបាលខណ្ឌ​សែន​សុខ ដឹកនាំ​កម្លាំង​បញ្ជា​គ្រឿងចក្រ កាយ​ស្តារ​ប្រឡាយ រំដោះ​​ជំនន់ទឹក​ភ្លៀង​នៅ​រដូវវស្សា

អភិបាលខណ្ឌ​សែន​សុខ ដឹកនាំ​កម្លាំង​បញ្ជា​គ្រឿងចក្រ កាយ​ស្តារ​ប្រឡាយ រំដោះ​​ជំនន់ទឹក​ភ្លៀង​នៅ​រដូវវស្សា

ភ្នំពេញ​ ៖ ​លោក​ប៉ឹ​ល កុសល អភិបាលខណ្ឌ​សែន​សុខ នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០១៦​នេះ​ បាន​ដឹកនាំ​កម្លាំង​បញ្ជា​គ្រឿងចក្រ​មក​កាយ​ស្តារ​ប្រឡាយ​មេ​​ដើម្បី​រំដោះ​​​ជំនន់​​ទឹក​ភ្លៀង​នៅ​រដូវវស្សា នៅ​ភូមិ​ដំណាក់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ​ភ្ជាប់​ពី​ប្រឡាយ បឹង​តា​បែន​មក​ព្រំប្រទល់ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

លោកប៉ឹល កុសល បាន​មាន​ប្រសាសន៍​ថា ដោយសារ​ស្ថានភាព​អាក្រក់​មានការ​លិចលង់​ខ្លាំង​ក្នុង​រាជធានី​ភ្នំពេញ ប៉ុន្មាន​ថ្ងៃមុន​នេះ​ និង​មានការ​ណែនាំ​ពី​ឯកឧត្ដម​អភិបាល រាជធានី​ភ្នំពេញ​ផង​ឲ្យ​មាន​ការ​យក​ចិត្ត​ទុកដាក់ ក្នុង​ការ​ស្ដារ​ប្រព័ន្ធ​លូ​ និង​ប្រឡាយ​ទឹក លោក​ក៏បាន​ចាត់ការ​តាម​បញ្ជា​របស់ ថ្នាក់​​លើ។

លោក​អភិបាល​បាន​បញ្ជាក់​ថា ប្រឡាយ​នេះ​ជួយ​រំដោះ​ទឹកជំនន់​ពី​ដី​ខណ្ឌ​ពោធិ៍សែន​ជ័យ​មកកាន់​ប្រឡាយ​តា​បែន នាំទៅ​កាន់​ប្រឡាយ​ទួល​សំពៅ​ឆ្ពោះ​កាន់​ស្ថានីយ​បូម​ទឹក​ទំនប់​កប់​ស្រូវ ជា​ស្ថានីយ​បូម​ទឹក​ធំ​ជាង​គេ​។​

នៅ​ក្នុង​ការ​ជីក​ស្ដារ​ប្រឡាយ​នោះ​ លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ​ក៏​បាន​​អញ្ជើញ​មក ត្រួតពិនិត្យ​​​ទីតាំង​ ដែល​មាន​បញ្ហា​រំលោភបំពាន​យក​ដី​ប្រឡាយ​នេះ​ដែរ​​ ដើម្បី​​ផលប្រយោជន៍​ប្រជាពលរដ្ឋ ជា​ម្ចាស់​ឆ្នោត៕