ទារក​ម្នាក់​កើត​មក​គ្មាន​គ្រាប់​​ភ្នែក​ទាំង​សងខាង​ ពិត​ជា​ឲ្យ​សង្វេគ​ខ្លាំង​ណាស់!

ទារក​ម្នាក់​កើត​មក​គ្មាន​គ្រាប់​​ភ្នែក​ទាំង​សងខាង​ ពិត​ជា​ឲ្យ​សង្វេគ​ខ្លាំង​ណាស់!



កំពង់ឆ្នាំង ​​៖ ​ពិត​ជា​គួរ​ឲ្យ​សង្វេគ​ខ្លាំង​ណាស់ នៅ​ពេល​ទារក​ម្នាក់​កើត​មក​គ្មាន​គ្រាប់ភ្នែក​ទាំងសងខាង នៅ​ក្នុង​គ្រួសារ​ ​ជួប​ការ​លំបាក​ក្នុង​ជីវភាព​ទៅ​ទៀត​ នេះ​ពិតជា​ទុក្ខ​ត្រួត​​លើ​ទុក្ខ​​​​​ពិតមែន។ ហេតុការណ៍​ខាង​លើ​នេះ ​បាន​កើត​លើ​គ្រួសារ​មួយ​នៅ​ក្នុង​ភូមិ​ត្រពាំង​តា​សុក ​ឃុំ​ព្រៃ​មូល ស្រុក​រលាប្អៀរ ​ខេត្ត​កំពង់ឆ្នាំង។

ស្ត្រី នូ ស្រី​ម៉ៅ ​អាយុ​២៧​ឆ្នាំ ជា​ម្តាយ​ទារក​អភ័ព្វ​ខាងលើ​កំពុង​នៅ​លើ​គ្រែ​អាំងភ្លើង​នៅឡើយ​បាន​និយាយ​ទាំង​ទឹកភ្នែក នៅ​ល្ងាច​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៦​នេះ​ថា ប្តី​គាត់​ឈ្មោះ ម៉ៅ ចាន់​ណេត អាយុ​២៨​ឆ្នាំ គាត់​បាន​រៀបការ​ជាមួយគ្នា​តាម​ម្តាយ​ទុក​ឪពុក​ដាក់​ជាង​៥​ឆ្នាំ​ហើយ ដោយ​បង្កើត​បានកូន​២ គឺ​កូនប្រុស​ទី​១ មាន​អាយុ​៤​ឆ្នាំ​ហើយ ចំណែក​កូនប្រុស​អភ័ព្វ​ទី​២​នេះ ទើប​កើត​បាន​៤​ថ្ងៃ​ប៉ុណ្ណោះ គិត​ត្រឹម​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៦​នេះ។

ស្ត្រី នូ ស្រី​ម៉ៅ បាន​បន្តថាៈ កូន​ទី​២​នេះ គាត់​បានកើត​នៅ​មណ្ឌល​សុខភាព​ឃុំ​ព្រៃ​មូល ស្រុក​រលាប្អៀរ នៅវេលា​ម៉ោង​៩​យប់ ថ្ងៃទី​១៤ ខែមិថុនា​នេះ គ្រាន់តែ​កើត​ភ្លាម​ឮ​គ្រូពេទ្យ​ប្រាប់ថាៈ កូន​គាត់​គ្មាន​គ្រាប់ភ្នែក​ទេ។ ពេលនោះ​គាត់​បាន​រន្ធត់ចិត្ត​ខ្លោចចិត្ត​អាណិតកូន យំ​រហូត​សន្លប់ ព្រោះតែ​សង្វេគ​កូន​ខ្លាំងពេក គាត់​បាន​ឈឺ​ទាស់​សរសៃ​ខ្ចី ប៉ុន្តែ​បាន​ម្តាយ និង​អ្នកជិតខាង ខំ​ជួយ​ពន្យល់​ឲ្យ​សម្រួល​ចិត្ត​និង​ឲ្យ​ផឹកថ្នាំ​ទាស់សរសៃ ទើប​គាត់​បាន​ធូរស្រាល​ឡើង​វិញ។

ពួកគាត់​និយាយទៀតថា គ្រួសារ​គាត់​២​នាក់​ប្តី​ប្រពន្ធ​មិនដឹងថា​មាន​បាបកម្ម​អី​ទេ កាល​កូន​ទី​១​មាន​អាយុ​៤​ខែ វា​បាន​ធ្លាក់​ពីលើផ្ទះ​កម្ពស់​ប្រមាណ​២​ម៉ែត្រ​ត្រូវ​នឹង​ជើង​សសរ​ផ្ទះ បែក​ក្បាល​យ៉ាង​ធ្ងន់ធ្ងរ ពេល​យក​ទៅ​ដល់​ពេទ្យ​ខេត្ត គ្រូពេទ្យ​ថា គ្មាន​សង្ឃឹម​ទេ ហើយ​បាន​បញ្ជូន​កូន​ខ្ញុំ​ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ក្រុងភ្នំពេញ។ ពេល​នោះ​ដោយសារ តែ​គ្រូពេទ្យ​ជំនាញ​ខ្លាំង​ណាស់ ទើប​ជួយ​កូនប្រុស​ខ្ញុំ ឲ្យ​រស់រានមានជីវិត ដែល​ពេលនេះ វា​អាយុ​៤​ឆ្នាំ​ហើយ គាត់​កំពុង​មាន​ក្តី​ព្រួយ​បារម្ភ​ថា ខ្លាច​កូនប្រុស​មួយ​នេះ​មាន​ជំងឺ​សរសៃ​ប្រាសាទ។ លុះ​មក​កើត​កូន​ទី​២​នេះ បែរជា​អត់​មាន​គ្រាប់ភ្នែក​ទៅទៀត។ ចំណែក​សព្វ​ថ្ងៃ​នេះ គាត់​ធ្វើជា​កម្មករ​រោងចក្រ ឯ​ប្តី​គាត់​ធ្វើ​កម្មករ​សំណង់។ ពេល​កំពុង​ពរ ពោះ​កូន​ទី​២​នេះ គាត់​មិនដែល​ទៅ​ពិនិត្យ​អេកូ​នៅ​មន្ទីរពេទ្យ ទេ​ដោយសារ​ខំ​ធ្វើការ​រហូត​សល់​តែ​១០​ថ្ងៃ​ទៀត​កើតកូន ទើប​គាត់​សុំច្បាប់​សម្រាក។

ចំពោះ​ជីវភាព​វិញ​ដោយសារតែ​កូន​ទី​១​មាន​គ្រោះថ្នាក់​ខាងលើ ពួកគាត់​បាន​ចំណាយ​ប្រាក់​ជាច្រើន ក្នុងការ​ព្យាបាល​ទើប​ធ្លាក់ខ្លួន​ក្រ​មួយ​សា​​កន្លងមក ឥឡូវ​ដល់​កូន​ទី​២​នេះ​កើតមក អត់​គ្រប់​ភ្នែក​ទៀត ក្រុម​គ្រួសារ​គាត់​ពិតជា​រន្ធត់ចិត្ត​ណាស់ ម្យ៉ាងទៀត​សព្វថ្ងៃនេះ​នៅ​ជំពាក់​ធនាគារ​១​លាន​រៀល​ទៀត។

លោក សួន ផាន អនុប្រធាន​ភូមិ​ត្រពាំង​តា​សុក បានឲ្យដឹងថាៈ គ្រួសារ​នេះ ពិតជា​ក្រីក្រ​ខ្លាំង​ណាស់ ដោយសារ​កើតកូន​ទី​១​បាន​៤​ខែ កូន​ធ្លាក់​ពី​លើ​ផ្ទះ ទៅ​មើល​ដល់​ភ្នំពេញ​រាប់​ខែ មក​ដល់​ពេល​នេះ កូន​កើតមក​អត់​ភ្នែក​ទៀត​ពិតជា​វេទនា​ខ្លាំង​ណាស់ ក្នុងនាម​គាត់​ជា​អាជ្ញាធរ​ភូមិ ក៏ដូចជា​ក្រុម​គ្រួសារ​ខាង​លើ​នេះ សូម​អំពាវនាវ​ដល់ ​សប្បុរសជន គ្រប់​ទី​ជិត​ឆ្ងាយ មេត្តា​ជួយ​ដល់​គ្រួសារ​ខាងលើនេះ​ផង ពិសេស​គ្រូពេទ្យ ឬ​អង្គការ​នានា ដែល​មាន​ជំនាញ​ខាង​ភ្នែក សូម​ជួយ​គ្រួសារ​ក្រីក្រ​ខាង​លើ​នេះ ​ដោយ​ក្តី​អនុគ្រោះ​ផង​ចុះ៕
ទារក​ម្នាក់​កើត​មក​គ្មាន​គ្រាប់​​ភ្នែក​ទាំង​សងខាង​ ពិត​ជា​ឲ្យ​សង្វេគ​ខ្លាំង​ណាស់!

ទារក​ម្នាក់​កើត​មក​គ្មាន​គ្រាប់​​ភ្នែក​ទាំង​សងខាង​ ពិត​ជា​ឲ្យ​សង្វេគ​ខ្លាំង​ណាស់!

ទារក​ម្នាក់​កើត​មក​គ្មាន​គ្រាប់​​ភ្នែក​ទាំង​សងខាង​ ពិត​ជា​ឲ្យ​សង្វេគ​ខ្លាំង​ណាស់!

ទារក​ម្នាក់​កើត​មក​គ្មាន​គ្រាប់​​ភ្នែក​ទាំង​សងខាង​ ពិត​ជា​ឲ្យ​សង្វេគ​ខ្លាំង​ណាស់!