មកមើលតម្លៃស្មាតហ្វូន Sony Xperia XA និង Xperia X ក្នុងប្រទេសយើងមើល!

មកមើលតម្លៃស្មាតហ្វូន Sony Xperia XA និង Xperia X ក្នុងប្រទេសយើងមើល!

ប្រិយមិត្តដែលគាំទ្រស្មាតហ្វូនរបស់ក្រុមហ៊ុន Sony ឥឡូវនេះស្មាតហ្វូនដ៏ថ្មីស្រឡាងពីរម៉ូដែល បានមកដល់ប្រទេសកម្ពុជាយើងហើយ
ដែលជាស្មាតហ្វូននៅក្នុងត្រកូល X គឺ Sony Xperia XA និង Sony Xperia X ។ សំរាប់តម្លៃរបស់វាវិញគឺ Sony Xperia XA

តម្លៃប្រហែល 329 $ និង Sony Xperia X តម្លៃប្រហែល 599 $

ស្មាតហ្វូន Sony Xperia XA មានរូបរាងធំល្មម ស្តើងតែធន់ហើយរឹងមាំល្អ ងាយស្រួលចាប់កាន់និងគួរអោយចង់ប្រើប្រាស់

វាដំនើរការដោយប្រព័ន្ធប្រតិបត្តិការ Android OS, v6.0.1 (Marshmallow) ស្មាតហ្វូននេះមានទំហំអេក្រង់ 5.0 inches ជាប្រភេទ IPS

LCD capacitive ជាមួយនឹងកម្រិតភាពច្បាស់ 720 x 1280 pixels, វាមានកាមេរ៉ាក្រោយទំហំ 13 MP អមជាមួយនឹង LED flash

មួយគ្រាប់ ចំនែកកាមេរ៉ាមុខមានទំហំ 8 MP អាចអោយយើងថតវីដេអូក្នុងកម្រិត 1080p បាន ។ Xperia XA ប្រើបន្ទះឈីបប្រភេទ

Mediatek MT6755 Helio P10 ហើយដើរដោយស៊ីភីយូ Octa-core 2.0 GHz Cortex-A53 ជាមួយនឹងរ៉េមទំហំ 2 GB

និងមេម៉ូរីក្នុងម៉ាស៊ីនទំហំ 16 GB ថែមទាំងអាចបន្ថែមមេម៉ូរីកាតបានរហូតដល់ទំហំ 256 GB ទៀត

ចំពោះថាមពលថ្មវាវិញមានទំហំ 2300 mAh (មិនអាចដោះថ្មបាន) ហើយសំរាប់ស្មាតហ្វូននេះមាន4ព៌ណគឺ ព៌ណស, ព៌ណខ្មៅ,

ព៌ណមាស និងព៌ណ Rose Gold ។

ចំនែកស្មាតហ្វូន Sony Xperia X គឺវាមានរូបរាងស្រដៀងទៅនឹងស្មាតហ្វូន Xperia XA ដែរ ដោយវាមានរូបរាងធំល្មម

ស្តើងតែធន់ហើយរឹងមាំល្អ ងាយស្រួលចាប់កាន់និងគួរអោយចង់ប្រើប្រាស់ដូចគ្នា ហើយវាក៏ដំនើរការដោយប្រព័ន្ធប្រតិបត្តិការ

Android OS, v6.0.1 (Marshmallow) ដែរ, ស្មាតហ្វូន Sony Xperia X មានទំហំអេក្រង់ 5.0 inches ជាប្រភេទ IPS LCD capacitive

ជាមួយនឹងកម្រិតភាពច្បាស់ 1080 x 1920 pixels, វាមានកាមេរ៉ាក្រោយទំហំ 23 MP អមជាមួយនឹង LED flash មួយគ្រាប់

ចំនែកកាមេរ៉ាមុខមានទំហំ 13 MP អាចអោយយើងថតវីដេអូក្នុងកម្រិត 1080p បាន ។ Xperia X ប្រើបន្ទះឈីបប្រភេទ

Qualcomm MSM8956 Snapdragon 650 ហើយដើរដោយស៊ីភីយូ Dual-core 1.8 GHz Cortex-A72 & quad-core 1.4 GHz Cortex-A53 

ជាមួយនឹងរ៉េមទំហំ 3 GB និងមេម៉ូរីក្នុងម៉ាស៊ីនទំហំ 32/64 GB ហើយអាចបន្ថែមមេម៉ូរីកាតបានរហូតដល់ទំហំ 256 GB ទៀត

ចំពោះថាមពលថ្មវាវិញមានទំហំ 2620 mAh (មិនអាចដោះថ្មបាន) ហើយសំរាប់ស្មាតហ្វូននេះមាន4ព៌ណគឺ ព៌ណស, ព៌ណខ្មៅ,

ព៌ណមាស និងព៌ណ Rose Gold ដូចស្មាតហ្វូន Xperia XA ដែរ ។

មកមើលតម្លៃស្មាតហ្វូន Sony Xperia XA និង Xperia X ក្នុងប្រទេសយើងមើល!

មកមើលតម្លៃស្មាតហ្វូន Sony Xperia XA និង Xperia X ក្នុងប្រទេសយើងមើល!

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ

->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់
ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group
iOSPlus
មកមើលតម្លៃស្មាតហ្វូន Sony Xperia XA និង Xperia X ក្នុងប្រទេសយើងមើល!

->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook

Sovann2.com
មកមើលតម្លៃស្មាតហ្វូន Sony Xperia XA និង Xperia X ក្នុងប្រទេសយើងមើល!

ចុះថ្ងៃទី19 ខែមិថុនា ឆ្នាំ 2016 ម៉ោង 10:40 ព្រឹក

Sovann2

ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ