គន្លឹះ​8​ចំណុច​ដែល​អ្នក​អាច​មាន​លទ្ធភាព​ទិញ​ផ្ទះ​បាន​យ៉ាង​ស្រួល

មនុស្ស​គ្រប់​គ្នា​ពិតជា​ប្រាថ្នា​ចង់​ទិញ​ផ្ទះ​មួយ​ដែល​ស្អាត និង​ជា​ការ​ចំណាយ​ដ៏​ធំ​បំផុត​នៅ​ក្នុង​ឆាកជីវិត ។ ចំណែកឯ​ដំណើរការ​វិញ វា​មិនមែន​ងាយស្រួល​នោះ​ទេ ។ យ៉ាងណា​ក៏​ដោយ ខាងក្រោម​នេះ យើង​មាន​៨​ចំណុច​ដែល​ធ្វើ​ឲ្យ​ប្រាកដ​ថា ផ្ទះ​ដែល​អ្នកទិញ គឺ​អ្នកមាន​លទ្ធភាព​ពិតប្រាកដ ៖

១-​ត្រៀម​ប្រាក់​សម្រាប់​ទូទាត់ ៖
អ្នក​មិន​អាច​បង់ប្រាក់​ទាំងអស់ ខណៈ​ដែល​អ្នកទិញ​ផ្ទះ​ក្នុងថ្ងៃនេះ​បាន​ទេ ប៉ុន្តែ​ប្រសិនបើ​អ្នក​គ្មាន​លទ្ធភាព​បង់​យ៉ាង​ហោច​ណាស់​១០%​ទេ អ្នក​គួរតែ​ពិចារណា​ក្នុង​ការ​ទិញ​ផ្ទះ​នេះ​ឡើង​វិញ ។

២-​រៀបចំ​គម្រោង​សម្រាប់​ចំណាយ ៖
ប្រសិនបើ​អ្នកមាន​លទ្ធភាព​ទិញ​ផ្ទះ អ្នក​គួរតែ​យល់​ដឹង​នូវ​ការ​ចំណាយ​ផ្សេង​ៗ​ថែម​ទៀត ដូច​ជា ចំណាយ​លើ​ពន្ធ​អចលនទ្រព្យ ធានា​រ៉ាប់រង ថ្លៃ​ថែរក្សា និង​ចំណាយ​ផ្សេង​ៗ ដែល​ធ្វើ​ឲ្យ​អ្នក​ត្រូវ​បន្ថែម​ប្រាក់​រាប់រយ​ដុល្លារ​ក្នុង​មួយ​ខែ​ៗ ។ ដូច្នេះ ពេល​នោះ​អ្នក​អាច​ពិនិត្យ​មើល​ឡើង​វិញ​ថា តើ​គួរ​ជួល​ផ្ទះ ឬ​ក៏​ទិញ ។

៣-​ត្រៀម​បង់​រំលស់​លើ​កម្ចី​ទិញ​ផ្ទះ ៖
នៅ​ពេល​ដែល​អ្នក​រៀបចំ​ហិរញ្ញវត្ថុ​ក្នុង​ការ​វិនិយោគ​លើ​ផ្ទះ​ហើយ គឺ​ត្រូវ​សិក្សា​ថា តើ​អ្នក​ត្រូវ​ចំណាយ​ប៉ុន្មាន និង​មានការ​កំណត់ ។

៤-​ស្វែងរក​ភ្នាក់ងារ​អចលនទ្រព្យ​ច្បាស់លាស់​ណាមួយ​ដើម្បី​ជួយ​អ្នក ៖
គួរ​ស្វែងរក​ភា្ន​ក់​ងារ​អចលនទ្រព្យ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​សម្រេច​គោលដៅ ។ ប្រសិនបើ​អ្នកជា​វិនិយោគិន​ដែល​ទិញ​ផ្ទះ​សម្រាប់​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ អ្នក​អាច​ស្វែងរក​ភាព​ខុស​គ្នា​រវាង​ច​រិ​ក​លក្ខណៈ និង​ប្រភេទ​ភ្នាក់ងារ​ខុស​គ្នា ខណៈ​ដែល​អ្នក​កំពុង​ទិញ​ផ្ទះ​មួយ ហើយ​អ្វី​ដែល​សំខាន់​នោះ គឺ​អាជ្ញាធរ​តែ​ម្តង ។

អ្នក​នឹង​ចំណាយពេល​ច្រើន​ជាមួយ​ភ្នាក់ងារ ដូច្នេះ វា​ប្រហែលជា​ត្រូវការ​ពេលវេលា និង​កម្លាំងកាយ​ក្នុង​ការ​ស្វែងរក​ភ្នាក់ងារ​ដ៏​ត្រឹមត្រូវ ដើម្បី​ជួយ ។ អ្នក​អាច​ស្វែងរក​យោបល់​ពី​មិត្តភក្តិ​ផង​ដែរ ដោយ​អាច​សាកសួរ​ពី​បទ​ពិសោធន៍​របស់​ពួក​គេ​ទៅ​លើ​ទីតាំង​ផ្ទះ ។

៥-​ចាប់ផ្តើម​ស្វែងរក​ទីតាំង​ផ្ទះ​ដែល​អ្នក​គិត​ថា អាច​បង់​រំលស់​បាន ៖
ចាប់ផ្តើម​សម្រេចចិត្ត​ចំពោះ​ទីតាំង និង​ផ្ទះ​ដែល​ចង់​រស់នៅ​ថា តើ​មាន​គ្រែ​គេង​ប៉ុន្មាន បន្ទប់ទឹក​ប៉ុន្មាន និង​មា​នទី​តាំងនៅ​ក្បែរ​សាលារៀន ធនាគារ មន្ទីរពេទ្យ មណ្ឌល​និង​ពាណិជ្ជកម្ម ជាដើម ។ ក្នុង​នោះ​អ្នក​ត្រូវ​យល់​ដឹង​ពី​ទីផ្សារ​តាម​រយៈ​ការ​ស្រាវជ្រាវ​តាម​អន​ឡាញ ។ សម្រាប់​មនុស្ស​ដែល​ចូល​ចិត្ត​ស្រាវជ្រាវ គឺ​មាន​លក្ខណៈ​ងាយស្រួល ។ ទិន្នន័យ​ខាងក្រៅ អ្នក​អាច​ក្លាយជា​អ្នកជំនាញ​ផ្ទាល់ខ្លួន​នៅ​លើ​ទីផ្សារ ។

៦-​សម្លឹង​មើល​គម្រោង​ផ្ទាល់​ដី មុន​នឹង​មើលទៅ​លើ​អចលនទ្រព្យ ៖
លោក Walker និង Lang emphasize បាន​បញ្ជាក់​ថា កុំ​យល់​ច្រឡំ​ដោយសារ​តែ​ឃើញ​រូបថត ប្រសិនបើ​អ្នក​ឃើញ​រូបថត ឬ​ក៏​អា​ផាត​មិន ហើយ​ថត​ក្នុង​រូបភាព​ជិត​នោះ គឺ​មាន​ន័យ​ថា ទេសភាព​មិនល្អ​ទេ ។ ជាង​នេះ​ទៀត កាមេរ៉ា​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​ទីតាំង​ធំ​ជាង​ទំហំ​ជាក់ស្តែង ។ ដូច្នេះ នៅ​ពេល​ដែល​អ្នកទិញ​ផ្ទះ អ្នក​គួរតែ​ស្វែងរក​ទីតាំង​ទីធ្លា​ផ្ទាល់​ដី និង​ទីតាំង​ជាក់ស្តែង​ល្អ​សម្រាប់​អ្នក ។

៧-​ចាប់ផ្ដើម​ចរចា​តម្លៃ​នៅ​ពេល​ដែល​អ្នក​គិត​ថា​ល្អ ៖
អ្នក​ត្រូវ​ប្រាកដ​ក្នុង​ចិត្ត​ថា ផ្ទះ​នេះ​គឺ​ត្រូវ​នឹង​តម្រូវការ​របស់​អ្នក មុន​នឹង​ចរចា​រឿង​តម្លៃ​។ ការ​ទិញ​ផ្ទះ គឺជា​ដំណើរការ​ដែល​ប្រើ​មនោសញ្ចេតនា​បំផុត ។ វា​ជា​រឿង​សំខាន់​ដែល​អ្នក​កំណត់​តម្លៃ​នៅ​ពេល​កំពុង​ទិញ ។ មនុស្ស​ភាគច្រើន​បាន​ដាក់​តម្លៃ​ផ្ទះ​ខ្ពស់ ហើយ​ទោរទន់​ទៅ​តាម​ការ​ចរចា ។ ជាមួយ​គ្នា​នេះ អ្នក​អាច​មើល​ផ្ទះ​ពីរ​បី​កន្លែង​សិន មុន​នឹង​សម្រេច​ចិត្ត​ទិញ​ផ្ទះ​ណាមួយ ។ ទន្ទឹម​នឹង​នេះ អ្នក​អាច​ស្វែងរក​ផ្ទះ​ក្នុង​ក្តី​សុបិន​ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍ ហើយ​អាច​ចំណាយពេល​ដល់​ទៅ​៦​ខែ ឬ​ច្រើន​ជាង​នេះ ។

នៅ​ពេល​អ្នក​ស្វែងរក​ផ្ទះ​ដែល​ពេញចិត្ត​ឃើញ​ហើយ ត្រូវ​សម្រេចចិត្ត​កំណត់​ថ្លៃ​ឲ្យ​លឿន ហើយ​ចាប់ផ្ដើម​ចរចា​ភ្លាម ពោល​គឺ​អ្នក​អាច​ប្រឈម​នឹង​អ្នកទិញ​ផ្ទះ​ដទៃ​ទៀត​ដែល​ចង់បាន ។ អ្នកលក់​ប្រហែលជា​មើលទៅ​លើ​ភាព​ជាក់ស្តែង​នៃ​តម្លៃ​ដែល​អ្នក​ហ៊ាន​ទិញ ដូច្នេះ ប្រសិនបើ​អ្នក​ផ្តល់​តម្លៃ​ជិត​ដល់​តម្លៃ​ដែល​អ្នកលក់​កំណត់​នោះ ពួក​គេ​ប្រហែលជា​ព្រមព្រៀង​ជាមួយនឹង​តម្លៃ​របស់​អ្នក ។

៨-​បញ្ចប់​កិច្ចព្រមព្រៀង ៖
ប្រសិនបើ​អ្នកលក់​ទទួលយក​តម្លៃ​របស់​អ្នក​ហើយ​នោះ គឺ​អាច​ឈាន​ដល់​ការ​ចុះ​កិច្ចសន្យា​បាន​ហើយ ។ កិច្ចព្រមព្រៀង​នេះ នឹង​ត្រូវធ្វើ​ឡើង​យ៉ាង​ប្រុង​ប្រយ័ត្ន ក្រោយ​ពី​អ្នក​ផ្តល់​កម្ចី​ពិនិត្យ​ជុំវិញ​ផ្ទះ ២៤​ម៉ោង មុន​ពេល​បញ្ចប់​កិច្ចព្រមព្រៀង ។ អ្នក​អាច​មើល​តម្លៃ​បញ្ចប់​ដូច​ជា ថ្លៃ​សេវា ថ្លៃ​មេធាវី ថ្លៃ​ធានា​រ៉ាប់រង ថ្លៃ​ផ្ទេរ​ពន្ធ ថ្លៃ​ពិនិត្យ ដែល​អាច​បន្ថែម​៥% នៃ​តម្លៃ​ប្រាក់​កម្ចី​ទិញ​ផ្ទះ ៕