Tavia Yeung បារម្ភ​រឿង​ឈុត​កូនក្រមុំ ប្រសិនជា​ត្រូវ​…​

6 Videos


នៅក្នុងសន្និសីទកាសែតរឿងបែបរ៉ូមែនទិកថ្មី Summer’s Desire ដែលត្រៀមនឹងថត តារាឯកប្រុសក្នុងរឿង លោក Him Law បានប្រាប់ទៅខាងសារព័ត៌មានថា តារាឯកស្រីដែលនឹងចាប់ដៃសម្តែងជាមួយលោក គឺភរិយាលោក នាង Tavia Yeung ។

P9

លោកបាននិយាយប្រាប់ពីអារម្មណ៍ផ្ទាល់ខ្លួនសម្រាប់រឿងនេះដែរថា «ពិតណាស់ ខ្ញុំព្រួយបារម្ភច្រើនលើរឿងនេះ ។ ថ្វីត្បិតខ្ញុំ និង ភរិយាខ្ញុំធ្លាប់សម្តែងរឿងជាមួយគ្នាកាលពីមុនពិតមែន តែលើកនេះវាផ្ទុយស្រឡះ ។ កាលពីសម្តែងរួមគ្នាលើកមុន យើងទាំងពីរមិនមែនជិតស្និទ្ធ បែបនេះទេ តែលើកនេះ យើងជាប្តីប្រពន្ធស្របច្បាប់នឹងគ្នា ហេតុនេះហើយខ្ញុំមិនទាន់ដឹងថា អារម្មណ៍ពេលសម្តែង នឹងប្រែប្រួលបែបណាទេ» ។ ក្រោយពីមានការសួរសំណួរពីរឿងយកកូន លោក Him ក៏បានប្រាប់ដែរថា លោកនឹងគិតពីរឿងនេះ ក្រោយចូលរោងការនៅខែតុលាខាងមុខបញ្ចប់ ព្រោះប្រសិនបើមានកូននៅពេលនេះ ប្រពន្ធលោកខ្លាចខូចរាងពេលថតក្នុងឈុតអាពាហ៍ពិពាហ៍ ។

Tavia Yeung  បារម្ភ​រឿង​ឈុត​កូនក្រមុំ ប្រសិនជា​ត្រូវ​…​

សូមបញ្ជាក់ដែរថា លោក Him និង នាង Tavia បានក្លាយជាប្តីប្រពន្ធស្របច្បាប់ ក្រោយធ្វើពិធីមង្គលការបែបឯកជនយ៉ាងលួចលាក់នៅប្រទេសអង់គ្លេសកាលពីខែមីនា តែពួកគេទាំងពីរនឹងរៀបចំពិធីមង្គលការបែបប្រពៃណីចិននៅហុងកុងដើមខែតុលា ឆ្នាំ ២០១៦ ខាងមុខនេះ ៕ ថាវរិទ្ធ (ប្រភព ៖ ជេនស្តារ)

Tavia Yeung  បារម្ភ​រឿង​ឈុត​កូនក្រមុំ ប្រសិនជា​ត្រូវ​…​
Tavia Yeung  បារម្ភ​រឿង​ឈុត​កូនក្រមុំ ប្រសិនជា​ត្រូវ​…​
Tavia Yeung  បារម្ភ​រឿង​ឈុត​កូនក្រមុំ ប្រសិនជា​ត្រូវ​…​
Tavia Yeung  បារម្ភ​រឿង​ឈុត​កូនក្រមុំ ប្រសិនជា​ត្រូវ​…​
Tavia Yeung  បារម្ភ​រឿង​ឈុត​កូនក្រមុំ ប្រសិនជា​ត្រូវ​…​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត