ផ្ទុះ​ការប្រៀបធៀប​រវាង នី រតនា និង ខេមរៈ សិរីមន្ត (​មាន​វីដេអូ​)​

6 Videos


កាលពីថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០១៦ កន្លងមក តារាចម្រៀងជើងថ្មី នី រតនា ម្ចាស់ពាន Cambodian Idol បានជួបប៉ះជាមួយតារាចម្រៀងរៀមច្បង ខេមរៈ សិរីមន្ត ឡើងបង្អើលឆាកប្រគំតន្ត្រី «លីហួរវេរលុយ» នៅឯស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ឃើញថាទទួលបានការកោតសរសើរ និង ការស្វាគមន៍យ៉ាងខ្លាំងពីសំណាក់ប្រិយមិត្តអ្នកគាំទ្រ ប៉ុន្តែយ៉ាងណាត្រូវបានប្រិយមិត្តដែលបានទៅទស្សនាផ្ទាល់នៅទីនោះនិយាយថា ម្ចាស់ពាន Cambodian Idol នី រតនា នៅមិនទាន់អាចប្រជែងជាមួយតារាចម្រៀងរៀមច្បង ខេមរៈ សិរីមន្ត បាននៅឡើយទេ ព្រោះតែការគាំទ្រនៅដាច់ឆ្ងាយពេក ។

P9

ផ្ទុះ​ការប្រៀបធៀប​រវាង នី រតនា និង ខេមរៈ សិរីមន្ត (​មាន​វីដេអូ​)​

នេះជាលើកដំបូងសម្រាប់តារាចម្រៀងជើងថ្មីម្ចាស់ពាន Cambodian Idol ប៉ះគ្នាជាមួយតារាចម្រៀងដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ ១១ ឆ្នាំ លោក ខេមរៈ សិរីមន្ត នៅលើឆាកប្រគំតន្ត្រី «លីហួរវេរលុយ» ឯស្ថាននីយទូរទស្សន៍អាស៊ីអាគ្នាយ៍ ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងដូច្នេះ ។ ដោយសារតែកន្លងមកតារាចម្រៀងជំនាន់ថ្មី នី រតនា មានសន្ទុះនៃការគាំទ្រកើនឡើងស្រឺតៗ បានធ្វើឱ្យប្រិយមិត្តអ្នកគាំទ្រមួយចំនួនលើកឡើងថា តើតារាចម្រៀងជើងថ្មីដួងនេះ អាចប្រជែងជាមួយតារារៀមច្បងប្រចាំសាន់ដេ ខេមរៈ សិរីមន្ត បានឬអត់ ? ជាមួយនឹងការលើកឡើងនេះដែរ ត្រូវបានលាត

ផ្ទុះ​ការប្រៀបធៀប​រវាង នី រតនា និង ខេមរៈ សិរីមន្ត (​មាន​វីដេអូ​)​

ត្រដាងយ៉ាងច្បាស់តាមរយៈការជួបប៉ះគ្នាជាលើកដំបូងកន្លងមកនៅលើឆាកអាស៊ីអាគ្នាយ៍ ក្នុងកម្មវិធីប្រគំតន្ត្រី «លីហួរវេរលុយ» ដែលគេឃើញយ៉ាងច្បាស់ថា ទោះបីជាម្ចាស់ពាន Cambodian Idol នី រតនា ទទួលបានការគាំទ្រច្រើនក៏ពិតមែន ប៉ុន្តែហាក់នៅចាញ់ ពោលគឺនៅដាច់ឆ្ងាយជាមួយនឹងការគាំទ្រដ៏លើសលប់របស់តារាចម្រៀងរៀមច្បង ខេមរៈ សិរីមន្ត ។ បើងាកទៅមើលលើការសាកសួរ ពីចំណាប់អារម្មណ៍ផ្ទាល់របស់ប្រិយមិត្តដែលទៅទស្សនាផ្ទាល់នៅស្ទូឌីយោ លើសំណួរថា តើទៅមើលតារាណាច្រៀង? គេបាននិយាយសឹងគ្រប់មាត់ថា ទៅមើល ខេមរៈ សិរីមន្ត ច្រៀង មិនមែន នី រតនា ទេ ។

ផ្ទុះ​ការប្រៀបធៀប​រវាង នី រតនា និង ខេមរៈ សិរីមន្ត (​មាន​វីដេអូ​)​

ប៉ុន្មានចំណុចនេះហើយដែលធ្វើឱ្យប្រិយមិត្តលើកចំៗថា នី រតនា នៅមិនទាន់អាចជាគូប្រជែងនឹងតារាដែលល្បីជាងគេនៅសាន់ដេ ខេមរៈ សិរីមន្ត បានទេ ព្រោះ ខេមរៈ សិរីមន្ត នៅតែខ្លាំងដដែល ។ ទោះបីយ៉ាងនេះក្តី សម្រាប់ប្រិយមិត្តមួយចំនួនក៏បានបញ្ចេញមតិយោបល់ថា នី រតនា គឺជាតារាចម្រៀងជំនាន់ថ្មី និង មានវ័យក្មេង ហើយក៏ទើបតែចាប់ផ្តើមជាមួយអាជីពនេះ គឺនៅមានពេលវេលាច្រើនណាស់សម្រាប់ពង្រឹង និង តាមពីក្រោយប្រជែងជាមួយ ខេមរៈ សិរីមន្ត ដែលធ្លាប់ល្បីជាយូរមកហើយនោះ ៕ សាកល

ផ្ទុះ​ការប្រៀបធៀប​រវាង នី រតនា និង ខេមរៈ សិរីមន្ត (​មាន​វីដេអូ​)​
ផ្ទុះ​ការប្រៀបធៀប​រវាង នី រតនា និង ខេមរៈ សិរីមន្ត (​មាន​វីដេអូ​)​
ផ្ទុះ​ការប្រៀបធៀប​រវាង នី រតនា និង ខេមរៈ សិរីមន្ត (​មាន​វីដេអូ​)​
ផ្ទុះ​ការប្រៀបធៀប​រវាង នី រតនា និង ខេមរៈ សិរីមន្ត (​មាន​វីដេអូ​)​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត