ភាព​ធូររលុង​របស់​ជំនាញ​ច្រក​គីឡូ​១៣ អាច​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ

ភាព​ធូររលុង​របស់​ជំនាញ​ច្រក​គីឡូ​១៣ អាច​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ

បាត់ដំបង ​៖​ ត្រី​ថៃ​រាប់​តោន​ ដែល​ខាង​ជំនាញ​កំណត់​ថា ជា​ប្រភេទ​ត្រី​យក​ធ្វើជា​ចំណី​ឲ្យ​សត្វ​ក្រពើ​​ស៊ី​ ត្រូវ​បាន​ក្រុម​ឈ្មួញ​នាំ​ចូល​រាល់ថ្ងៃ​តាម​ច្រក​តំបន់​ គីឡូ​១៣​ ដែល​ស្ថិត​ក្នុង​ ភូមិ​ត្រពាំង​ព្រលិត​ ឃុំ​សន្តិភាព ​ ស្រុក​សំពៅ​លូន​ ខេត្ត​បាត់ដំបង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយចំនួន​មានការ​ព្រួយបារម្ភ អំពី​បញ្ហា​សុខភាព​ប្រចាំថ្ងៃ។

យោង​តាម​ប្រភព​ពី​ព្រំដែន​បាន​ឲ្យ​ដឹងថា ស្ទើរតែ​រៀងរាល់ថ្ងៃ​គឺមាន​ការដឹកនាំ​ត្រី​ចូល​តាម​ច្រក​តំបន់​នេះ​រាប់​តោន ដែល​ក្នុង​នោះ​មាន​ត្រី​មួយ​ចំនួន​ជា​ប្រភេទ​ត្រី​ខូចគុណភាព​ ដោយមាន​ការ​ដឹក​លាយ​ឡំ​គ្នា​ទាំង​រទេះ​ៗ យក​មក​ផ្ទេរ​ឡើង​រថយន្ត​ដើម្បី​ដឹក​ចូលមក​កាន់​ក្រុង​បាត់ដំបង។

ជាមួយនឹង​បញ្ហា​នេះ ក៏មាន​ប្រភព​ជាច្រើន​បានធ្វើ​ការរិះគន់​យ៉ាង​ចាស់ដៃ ទៅលើ​មន្ត្រី​ជំនាញ​ដែល​ឈរជើង​ប្រចាំ​តំបន់​នេះ​ថា មានការ​ធូររលុង​ក្នុងការ​ត្រួតពិនិត្យ​ទៅលើ​ទំនិញ​ដែល​ខូចគុណភាព ដោយ​ប្រើពាក្យ​លេស​មួយ​ថា គេ​យកទៅឲ្យ​ក្រពើ​ស៊ី ​ដូច្នេះ​គួរ​ណាស់​តែ​ខាង​ជំនាញ​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់លាស់​ថា តើ​ការនាំ​ត្រី​ដែល​ខូចគុណភាព​នេះ​ទៅ​ឲ្យ​ក្រពើ​ស៊ី​នៅក្នុង​ភូមិសាស្ត្រ​ណា ? ឬមួយ​ក៏​គេ​យក​ទៅ​កែច្នៃ​ធ្វើជា​ណែម​ត្រី ​សង្វាក់ ដែល​កំពុងតែ​ពេញ​និយម​នៅ​លើ​ទីផ្សារ​ក្នុង​ខេត្ត​បាត់ដំបង ?

ប្រភព​ដដែល​បាន​សង្កត់​ធ្ងន់​ថា បើ​រឿង​វា​ទៅជា​បែបនេះ​មែន ​ អ្នក​ដែល​រងគ្រោះ​គឺ​ប្រជាពលរដ្ឋ​ដែល​អាច​ប្រឈមមុខ​នឹង​សុខភាព​យ៉ាង​ធ្ងន់ធ្ងរ ដោយសារតែ​ភាព​ធូររលុង​របស់​អស់លោក​ដែល​ជា​មន្ត្រី​ជំនាញ​ក្នុង​ច្រក​តំបន់​គីឡូ​១៣ នេះ។

ឆ្លើយតប​នឹង​បញ្ហា​នេះ​ ទាំង​លោក ជា វុទ្ធី មេ​គយ​ប្រចាំ​ច្រក​តំបន់ ក៏ដូចជា​មន្ត្រី កាំកុងត្រូល ធ្លាប់​បាន​រ៉ាយរ៉ាប់​ប្រាប់​កម្ពុ​ជាថ្មី នា​ពេល​កន្លងមក​ថា ត្រី​ដែល​ខូច​គុណភាព​ទាំងនេះ​សុទ្ធតែ​មាន​ច្បាប់​ទម្លាប់​ត្រឹមត្រូវ​ទាំងអស់ ដែល​គេ​យក​ទៅ​ធ្វើ​ជា​ចំណី​ក្រពើ ដូច្នេះ​វា​គ្មាន​អ្វីដែល​គួរ​ឲ្យ​ប្លែក និង​ចាប់អារម្មណ៍​នោះឡើយ​ ដូច្នេះ​កុំទៅ​ផ្សាយ​អី​វា​គ្មាន​ប្រយោជន៍​នោះទេ។

ពាក្យ​សម្ដី​ដែល​លោក​និយាយ វា​ហាក់បីដូចជា​រឿងនេះ​ស្រាល​បំផុត ហើយក៏​ដូចជា​គ្មានអ្វី​ឲ្យ​ពាក់ព័ន្ធ​ទាល់តែសោះ ប៉ុន្តែ​បើ​យើង​យក​រឿង​នេះ​ទៅ​ពិចារណា​ទើប​ដឹង​ថា​វា​គឺជា​រឿង​មិនធម្មតា​នោះឡើយ ព្រោះ​ត្រី​ថៃ​ដែល​ខូចគុណភាព​វា​អាច​ធូរ​ថ្លៃ​សម្រាប់​ឈ្មួញ​ ហើយ​នាំ​យក​មក​លក់​បន្ត​គឺអាច​ចំណេញ​កប់​ក្តោង ។ ដោយឡែក​បើ​ត្រី​ទាំងនេះ​ត្រូវបាន​គេ​នាំយកទៅ​ធ្វើជា​ណែម​ត្រី និង​សង្វាក់​សាច់​ត្រី​មែន​នោះ គឺ​សុខភាព​ប្រជាពលរដ្ឋ​ប្រាកដជា​ប្រឈមមុខ​យ៉ាងធ្ងន់ធ្ងរ​ជាមិនខាន ព្រោះ​អី​បច្ចុប្បន្ន កុំថាឡើយ​សម្រាប់​អ្នក​បាត់ដំបង សូម្បីតែ​អ្នក​ដែល​នៅក្រៅ​ខេត្ត និយាយឲ្យចំ​គឺ​នៅ​ទូទាំងប្រទេស​តែងតែ​និយម​ចូលចិត្ត​ទិញ​ណែម​ត្រី និង​សង្វាក់​ក្នុង​ខេត្ត​បាត់ដំបង​យកទៅ​អាំង​ពិសា ណាស់ បញ្ហា​នេះ​ហើយ​គឺ​អ្នក​ដែល​រងគ្រោះថ្នាក់​គឺ​ប្រជាពលរដ្ឋ ដូច្នេះ​គួរ​ណាស់​តែ​
​អង្គភាព​ជំនាញ​ពិចារណា និង​តាមដាន​ឡើងវិញ​រាល់​បញ្ហា​ខាងលើនេះ៕