ពូទីន​ ខឹង​ខ្លាំង​ដោយសារ​ណាតូ​យក​ប្រទេស​ រុស្ស៊ី​ ធ្វើជា​ប្រធាន​បទ​នៃ​កិច្ច​ប្រជុំ​ក្នុង​ប្រទេស​ ប៉ូឡូញ​


សកម្មភាព​កំរោល​របស់​ រុស្ស៊ី នឹង​ជា​ប្រធានបទ​សំខាន់​ក្នុង​សន្និសីទ​របស់​អង្គការ​សន្ធិសញ្ញា​អាត្លង់ទិច​ខាងជើង​ ហៅ​កាត់​ថា​ ណាតូ​ ក្នុង​ទីក្រុង​ វ៉-ស​ (Warsaw)​ ប្រទេស​ ប្រទេស​ ប៉ូឡូញ​ នៅ​ថ្ងៃ​ទី​ ៨​ សីហា​ ខាង​មុខ​នេះ​ ដែល​ណាតូ​ចាត់​ទុក​ថា​ជា​សន្និសីទ​សំខាន់​បំផុត​ក្នុង​រយៈពេល​ច្រើន​ទសវត្ស​ ព្រោះ​ជា​កិច្ច​ប្រជុំ​​នេះ​​ធ្វើ​ឡើង​ដំណាល​ពេល​ដែល​សម្ពន្ធមិត្ត​អឺរ៉ុប​ខាង​កើត​មើល​ឃើញ​ថា​ការ​​គំរាម​ពី​សំណាក់​ប្រទេស​ រុស្ស៊ី ខិត​ចូល​កាន់​តែ​ជិត ។​

អគ្គលេខាធិការ​រង​ណាតូ​និយាយ​ថា​ សម្ពន្ធភាព​យោធា​នេះ​ ជួប​នឹង​ការ​ប្រឈម​កាន់​តែ​ច្រើន​ រួម​ទាំង​សមាជិក​ជួប​វិបត្តិ​ផ្ទៃក្នុង,​ ចលនា​ជ្រុល​និយម​ និង​ក្រុម​ ISIS​ ប៉ុន្តែ​ប្រទេស​ រុស្ស៊ី​ គឺ​ជា​កង្វល់​រយៈ​ពេល​យូរ​សម្រាប់​សន្និសីទ​ណាតូ​ក្នុង​ប្រទេស​ ប៉ូឡូញ ។​

ប្រទេស​ រុស្ស៊ី​ សម្ដែង​ការ​ខឹង​សម្បារ​ ដែល​បច្ឆិម​ប្រទេស​ចាត់​ទុក​សកម្មភាព​ការពារ​ខ្លួន​របស់​ រុស្ស៊ី​ ថា​ជា​ការ​គំរាម​ដល់​សមាជិក​សម្ពន្ធភាព​យោធា​នៅ​អឺរ៉ុប​ខាង​កើត​ ហើយ​បន្ទោស​ ណាតូ​ ថា​ធ្វើ​ឲ្យ​អឺរ៉ុប​ខាង​ជើង​ និង​តំបន់​ បាល់ទិក​ គ្មាន​ស្ថិរភាព​ ដោយសារ​តែ​ណាតូ​ធ្វើ​សមយុទ្ធ​យោធា​ច្រើន​លើក​ច្រើនសារ​នៅ​ទីនោះ​ ធ្វើ​ឲ្យ​ រុស្ស៊ី​ ចាប់​ផ្ដើម​ប្រកាស​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​ផង​ដែរ​នៅ​ក្បែរ​ព្រំដែន​អឺរ៉ុប​ខាង​កើត​ ជា​អ្វី​ដែល​បង្កើន​ភាព​តានតឹង​ដែល​កំពុង​មាន​ស្រាប់ ។​

ចំណែក​ណាតូ​បន្ទោស​ រុស្ស៊ី​ថា​ធ្វើ​ឲ្យ​មាន​អស្ថិរភាព​ក្នុង​តំបន់​ និង​បាន​ផ្គត់ផ្គង់​អាវុធ​ដល់​ឧទ្ទាម​នៅ​ភាគ​ខាង​កើត​ប្រទេស​ អ៊ុយក្រែន ។​ ការប្រែប្រួល​ថ្មីៗនេះ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​គឺ​ជា​ការ​ប្រឈម​មុខ​ដាក់​គ្នា​ធំ​បំផុត​រវាង​ រុស្ស៊ី​ និង​បច្ឆិម​ប្រទេស​ ចាប់​តាំង​ពី​ការ​បញ្ចប់​ទៅ​នៃ​សង្គ្រាម​ត្រជាក់ ។​
ពូទីន​ ខឹង​ខ្លាំង​ដោយសារ​ណាតូ​យក​ប្រទេស​ រុស្ស៊ី​ ធ្វើជា​ប្រធាន​បទ​នៃ​កិច្ច​ប្រជុំ​ក្នុង​ប្រទេស​ ប៉ូឡូញ​

ពូទីន​ ខឹង​ខ្លាំង​ដោយសារ​ណាតូ​យក​ប្រទេស​ រុស្ស៊ី​ ធ្វើជា​ប្រធាន​បទ​នៃ​កិច្ច​ប្រជុំ​ក្នុង​ប្រទេស​ ប៉ូឡូញ​

ប្រភព៖ express,RT

  • ពូទីន​ ខឹង​ខ្លាំង​ដោយសារ​ណាតូ​យក​ប្រទេស​ រុស្ស៊ី​ ធ្វើជា​ប្រធាន​បទ​នៃ​កិច្ច​ប្រជុំ​ក្នុង​ប្រទេស​ ប៉ូឡូញ​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/06/19  Category:កំសាន្ត
Tags: