បើកម៉ូតូមិនប្រយត្ន័ រេចង្កូតចូលរថយន្ត ចុងក្រោយនៅ ដង្ហើមចង្រិត

ស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្ត និងម៉ូតូបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូ ដួលបោកក្បាលសន្លប់ឈឹង នៅកណ្តាលថ្នល់ សល់ដង្ហើមចង្រិត ស្ថិតនៅភូមិសាមគ្គី សង្កាត់ស្វាយទឿ ក្រុងស្វាយរៀង ខេត្ត ស្វាយរៀង។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១៦ និង ២០នាទី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦។ 

នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងបើកបរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿង បើកបរពីកើតលិច រេចង្កូតបុកចូលក្រោមរថយន្ត បោកដួលសន្លប់ស្ដូកស្ដឹង និងម៉ូតូខ្ទិចមួយកំណាត់មុខ។

ក្រោយកើតហេតុ កម្លាំងនគរបាល បានចុះអន្តរាគមន៍ហៅរថយន្តសង្គ្រោះ ដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីពេទ្យខេត្ត ដោយឡែកម៉ូតូ និងរថយន្ត ត្រូវបាននាំយកទៅ ការិយាល័យចរាចរណ៍ខេត្ត រង់ចាំការដោះស្រាយនាពេលក្រោយ រីឯជនរងគ្រោះមិនទាន់ស្គាល់ អត្តសញ្ញាណនៅឡើយទេ ប៉ុន្ដែរថយន្តវិញ ជាប្រភេទរថយន្តដឹកហ្គាស៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក មួយករណីផ្សេងទៀត  បន្ទាប់ពីជិះម៉ូតូ ក្នុងល្បឿនយ៉ាងលឿន ដល់ផ្លូវបំបែកមិនបង្អង់ ក៏ជ្រុលទៅបុករថយន្ត Mazda មួយគ្រឿង ដែលបើកឆ្លងផ្លូវ យ៉ាងពេញទំហឹង ហើយហេតុការណ៌នេះ បានកើតឡើង នាម៉ោង២៖៣០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវ លេខ៥១ កែងនឹងផ្លូវ៣១០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុបានប្រាប់ថា នៅម៉ោងខាងលើគេបានឃើញ បុរសរងគ្រោះទាំង២ជិះម៉ូតូមួយគ្រឿង ម៉ាក Dream C125 តាមបណ្តោយផ្លូវលេខ៥១ ក្នុងល្បឿនយ៉ាងលឿន លុះជិះមកដល់ចំណុចកើតហេតុ ត្រង់ផ្លូវបំបែកលេខ៣១០ និង៥១ ក៏មានរថយន្តមួយគ្រឿងម៉ាក Mazda ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AI-2668 បានមកដល់ដែរ ស្រពេលដែលបុរសរងគ្រោះ ទាំង២ជិះម៉ូតូក្នុងល្បឿនយ៉ាងលឿននោះ មិនអាចចាប់ហ្រ្វាំងទាន់ ក៏ជ្រុលទៅបុកចំហៀងរបស់រថយន្ត Mazda នោះយ៉ាងពេញទំហឹងតែម្តង បណ្តាលឲ្យបុរសទាំង២ស្លាប់ភ្លាមៗ នៅនឹងកន្លែង និងបណ្តាលឲ្យម៉ូតូខូចខាតផងដែរ។ ចំណែករថយន្ត ត្រូវបានម្ចាស់បើករត់ ទៅបានចម្ងាយជាង២០០ម៉ែត្រ ក៏ឈប់រួចរត់គេចខ្លួនចេញពីកន្លែង កើតហេតុបាត់ស្រមោល។ 

ក្រោយកើតហេតុរថយន្ត និងម៉ូតូត្រូវបាន សមត្ថកិច្ចជំនាញចុះមកវាស់វែង និងស្ទួចយកទៅរក្សាទុក នៅការរិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ចំណែកសពត្រូវបានប្រពន្ធជងរងគ្រោះរៀបចំ និងដឹកយកទៅធ្វើបុណ្យ តាមប្រពៃណីនៅស្រុកកំណើត ឯខេត្តកំពង់ធំ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បើកម៉ូតូមិនប្រយត្ន័ រេចង្កូតចូលរថយន្ត ចុងក្រោយនៅ ដង្ហើមចង្រិត

បើកម៉ូតូមិនប្រយត្ន័ រេចង្កូតចូលរថយន្ត ចុងក្រោយនៅ ដង្ហើមចង្រិត

បើកម៉ូតូមិនប្រយត្ន័ រេចង្កូតចូលរថយន្ត ចុងក្រោយនៅ ដង្ហើមចង្រិត

បើកម៉ូតូមិនប្រយត្ន័ រេចង្កូតចូលរថយន្ត ចុងក្រោយនៅ ដង្ហើមចង្រិត