ស្លៀក​សម្លៀក​បំពាក់​រឹបៗ​ពេក មាន​ផល​អាក្រក់​ដល់​សុខភាព​

ស្លៀក​សម្លៀក​បំពាក់​រឹបៗ​ពេក មាន​ផល​អាក្រក់​ដល់​សុខភាព​


ស្លៀក​សម្លៀក​បំពាក់​រឹបៗ​ពេក មាន​ផល​អាក្រក់​ដល់​សុខភាព​

​​ខោ​ខូវប៊យ​ស្តើងៗ អាច​នឹង​មើលទៅ​គួរឲ្យ​ទាក់ទាញ​បំផុត ប៉ុន្តែ បើសិនជា​បើសិនជា​ស្លៀក​ទៅ ធ្វើឲ្យ​ជើងរឹង​ពេក ឬ​រហូត​ដល់​ហើម​វិញ​នោះ អ្នក​គួរតែ​គិត​ម្តងទៀត​ហើយ មុន​នឹង​ទិញ​មកប្រើប្រាស់​។ ចំពោះ​អាវយឺត សំពត់​រឹបៗ ខោ​ខូវប៊យ ឬ​អាវទ្រនាប់ សុទ្ធ​តែ​អាច​ផ្តល់​គ្រោះថ្នាក់​ខ្លាំង​បំផុត ព្រោះ​តែ​វា​បង្ក​ជា​រោគសញ្ញា​តិចតួច ចាប់ពី​ឈឺ​ឈៀបៗ​រហូត​ដល់​មហារីក​សុដន់​ផង​។

​តាម​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ទៅលើ​សម្លៀក​បំពាក់​រឹបៗ​ខ្លួន ពិត​ជា​ផលិតផល​មួយ​គួរ​ឲ្យ​ចង់​ស្លៀក​មែន តែ​អ្វី​ដែល​ពួកគេ​មិន​ប្រាប់​នោះ​គឺថា វា​អាច​ផ្តល់​គ្រោះថ្នាក់ ដល់​រាងកាយ​យើង​បាន​ច្រើន ដូចជា ៖​

គាប​សរសៃប្រសាទ​
ខោ​ខូវប៊យ​ដែល​តឹងៗ​ត្រូវបាន​គេ​រកឃើញ​ថា ជាហេតុ​នាំឲ្យ​មាន​អារម្មណ៍ឈឺ​ឈៀបៗ និង​ឈឺ​ដូច​គេ​យក​ម្ជុលចាក់​នៅ​ភ្លៅ ជា​ពិសេស​ស្ត្រី​តែម្តង​។ នេះ​ដោយសារ​តែ​វា​បាន​គាប ឬ​សង្កត់​ទៅលើ​សរសៃប្រសាទ​នៅ​កំប៉េះគូថ​។

ឈឺ​ឆ្អឹង​កង​ខ្នង និង​សាច់ដុំ​
ខោខ្លី ឬ​សំពត់​ខ្លី ដែល​រឹប​តឹងៗ អាច​រំខាន​ដល់​ការ​ធ្វើ​ចលនា​របស់​សាច់ដុំ និង​សន្លាក់​បាន​។ ការ​អោន អង្គុយ និង​ធ្វើ​ចលនា​ផ្សេងៗ​ទៀត​របស់​សន្លាក់​ត្រគាក និង​ឆ្អឹង​កង​ខ្នង អាច​នឹង​ត្រូវ​បាន​ប៉ះពាល់​។

ឈឺ​ក​
ក្រវាត់​ក ឬ​អាវ​តឹងៗ អាច​នឹង​បង​ណ្តា​ល​ឲ្យ​មាន ការឈឺ​នៅ​តំបន់​ក​រ៉ាំរ៉ៃ រហូត​ដល់​រឹង​សាច់ដុំ​នៅ​កញ្ចឹងក​ទៀតផង​។ ការសិក្សា​មួយ​បង្ហាញថា សម្លៀក​បំពាក់​បែបនេះ អាច​បណ្តាល​ឲ្យ​សម្ពាធ​ក្នុង​ភ្នែក​កើនឡើង និង​បង្ក​ជា​ជំងឺ​ខ្វាក់​កូម​បាន​។

មេ​ជីវិត​ឈ្មោល​ថយចុះ​ចំនួន​
ខោ​ទ្រនាប់​រឹបៗ​ជាច្រើន អាច​ជា​ហេតុ​នាំ​ឲ្យ​មនុស្ស​ប្រុស មិន​អាច​មាន​កូន​បាន ព្រោះ​វា​ប៉ះពាល់​ខ្លាំង​ដល់​ចំនួន​ក្រូម៉ូសូម ក្នុង​មេ​ជីវិត​ឈ្មោល ដូច្នេះ មេ​ជីវិត​ឈ្មោល​នឹង​មាន​លក្ខណៈ​មិន​ធម្មតា ហើយក៏​មិន​អាច​បង្ក​កំណើត​បាន​ដែរ​។ យ៉ាងណាមិញ មេ​ជីវិត​ឈ្មោល​ដែល​ខូចខាត ហើយ​អាច​បង្ក​កំណើត​បាន​ទៀត​នោះ កូន​ដែល​កើតមាន​អាច​នឹង​មាន​ជំងឺ​ខូច​សរសៃប្រសាទ ដូច​ជា​ជំងឺ អូ​ទី​ស​ជា​ដើម​។

មហារីក​
ការស្រាវជ្រាវ​បង្ហាញថា អាវទ្រនាប់ និង​ខោ​ទ្រនាប់​ប្រុសៗ​ដែល​រឹប អាច​បណ្តាល​ឲ្យ​ប្រែប្រួល​ដល់​សីតុណ្ហភាព នៅ​តំបន់​ទាំងនោះ​បាន​។ ដូច្នេះ អាការៈ ត្រជាក់​ខ្លាំង​បែបនេះ អាច​បណ្តាល​ឲ្យ​រលាក​ដល់​ពងស្វាស និង​សុដន់ ដែល​ជាហេតុ​នាំ​ឲ្យ​ប្រឈម​ខ្លាំង នឹង​មហារីក​ពងស្វាស និង​សុដន់​។ អាវទ្រនាប់​តឹងៗ ក៏​អាច​រំខាន​ដល់​លំហូរ​ទឹក​រងៃ ដែល​មាន​តួនាទី​បញ្ចេញ​ជាតិពុល​ពី​ក្នុង​សុដន់ ហើយក៏​ជា​អ្នកបង្ក​ជំងឺមហារីក​ដែរ​។

ការបង្ក​រោគ​ផ្សិត​
ស្ត្រី​ដែល​ស្លៀកខោ​ទ្រនាប់​រឹបៗ អាច​ប្រឈម​ខ្លាំង​នឹង​ការបង្ក​រោគ​ផ្សិត​មួយ ឈ្មោះថា Candidiasis ដែល​នាំ​ឲ្យ​រលាក​ដល់​ទ្វារមាស​។ ដូច្នេះហើយ ខោ​វ​ទ្រនាប់​ដែលធូៗ ឬ​រលុងៗ គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​៕

អត្ថបទ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។