ជឿ ឬ​មិន​ជឿ? ទម្លាប់​សាក​ថ្ម​៥​យ៉ាង​នេះ ធ្វើ​ឲ្យ​ថ្ម iPhone អ្នក​ឆាប់​ខូច

អ្នក​ប្រើ iPhone ខ្លះ​តែង​រអ៊ូ​ថា ថ្ម​ទូរសព្ទ​របស់​ខ្លួន​ឆាប់​អស់ ឬ​ឆាប់​ខូច។ ប៉ុន្តែ បញ្ហា​នេះ​ប្រហែល​បណ្ដាល​មក​ពី​ទម្លាប់​អាក្រក់​អ្នក​ប្រើ​ប្រាស់​ទាំង​នោះ​តែ​ម្ដង។ ជាក់​ស្ដែង ខាង​ក្រោម​នេះ ជា​ទម្លាប់​សាក​ថ្ម ៥ យ៉ាង​ដែល​ធ្វើ​ឲ្យ​ថ្ម iPhone ឆាប់​អស់ ឬ​ខូច៖

 

១. សាក​ថ្ម​រហូត​ដល់​១០០%

មនុស្ស​ជា​ច្រើន​គិត​ថា ការ​សាក​ថ្ម​ពេញ​ដល់​១០០% ទើប​ធ្វើ​ឲ្យ​ថ្ម​ប្រើ​បាន​យូរ។ ប៉ុន្តែ ធាតុ​ពិត​អ្នក​ជំនាញ​ជា​ច្រើន​បាន​ណែនាំ​ថា អ្នក​គួរ​សាក​ថ្ម​ពី ៣០% ទៅ ៨០% ទើប​ល្អ។ វា​ជា​ក្បួន ៣០-៨០ ដែល​ធ្វើ​ឲ្យ​ថ្ម​មាន​ប្រសិទ្ធភាព​ធន់​បាន​យូរ។ សាក​ញយ​ដង​ក្នុង​ចន្លោះ ៣០%-៨០% ល្អ​ជាង​សាក​ពី​សូន្យ​ដល់​ពេញ។

 

ជឿ ឬ​មិន​ជឿ? ទម្លាប់​សាក​ថ្ម​៥​យ៉ាង​នេះ ធ្វើ​ឲ្យ​ថ្ម iPhone អ្នក​ឆាប់​ខូច

 

 

២. ទុក​ថ្ម​ដល់​អស់ ទើប​សាក

ថ្ម​ប្រភេទ Lithium ion នឹង​ឆាប់​ខូច នៅ​ពេល​ដែល​វា​ធ្លាក់​ដល់​កម្រិត​ថាមពល​ទាប។ ដូច្នេះ អ្នក​គួរ​ចៀសវាង​ចាំ​ដល់​មាន​សញ្ញា “low battery” លោត​បង្ហាញ​ញឹក ទើប​ចាប់​ផ្ដើម​សាក។

 

ជឿ ឬ​មិន​ជឿ? ទម្លាប់​សាក​ថ្ម​៥​យ៉ាង​នេះ ធ្វើ​ឲ្យ​ថ្ម iPhone អ្នក​ឆាប់​ខូច

 

៣. សាក​ថ្ម​នៅ​ទីកន្លែង​ក្ដៅ

ការ​ថ្ម​សាក គឺ​ធ្វើ​ឲ្យ​ទូរសព្ទ​ទាំង​មូល​ក្ដៅ​ស្រាប់​ទៅ​ហើយ តែ​បើ​សាក​ថ្ម​នៅ​កន្លែង​មាន​បរិយាកាស​ក្ដៅ ឬ​ក្រោម​ពន្លឺ​ថ្ងៃ​ថែម​ទៀត នឹង​ធ្វើ​ឲ្យ​ថ្ម​កាន់​តែ​ក្ដៅ អាច​ក្ដៅ​ខ្លាំង​រហូត​ដល់​ប៉ោង ឬ​ផ្ទុះ​ក៏​ថា​បាន។

 

៤. សាក​ថ្ម​ទាំង​មិន​ដក​ស្រោម​ចេញ

ស្រដៀង​នឹង​ចំណុច​ទី​៣​ដែរ គឺ​ពេល​ថ្ម​សាក​ថ្ម ទូរសព្ទ​នឹង​ក្ដៅ។ បើ​អ្នក​មិន​ដោះ​ស្រោម​ទូរសព្ទ (case) នោះ​ទូរសព្ទ​របស់​អ្នក​នឹង​កាន់​តែ​ក្ដៅ​ដែរ។ ប្រការ​នេះ ធ្វើ​ឲ្យ​គុណភាព​ប្រភេទ Lithium ion នេះ​ឆាប់​ខូច។ ប៉ុន្តែ​បើ Smart Battery Case របស់​ Apple មាន​លក្ខណៈ​ពិសេស​ខុស​ពី​ស្រោម​ថោកៗ​លើ​ទីផ្សារ ពោល​គឺ​មិន​ធ្វើ​ឲ្យ​​ថ្មក្ដៅ​ខ្លាំង និង​ខូច​ថ្ម​នោះ​ឡើយ។

 

ជឿ ឬ​មិន​ជឿ? ទម្លាប់​សាក​ថ្ម​៥​យ៉ាង​នេះ ធ្វើ​ឲ្យ​ថ្ម iPhone អ្នក​ឆាប់​ខូចApple’s Smart Battery Case

 

៥. ប្រើ​ខ្សែ​សាក​ថ្ម​អាយ

ខ្សែ​សាក​ថ្ម​ហ្ស៊ីន​របស់ Apple មាន​សមត្ថភាព​កាត់​ផ្ដាច់​ចរន្ត នៅ​ពេល​អ្នក​សាក​ពេញ​ថ្ម​១០០%។ ប៉ុន្តែ​ខ្សែ​សាក​អាយ​លក់​លើ​ទីផ្សារ​ក្នុង​តម្លៃ​ទាប គ្មាន​បច្ចេកវិទ្យា​នេះ​ទេ។ បើ​អ៊ីចឹង​នោះ ថ្ម​ iPhone អ្នក​នឹង​បន្ត​ក្ដៅ ហើយ​ឆាប់​ខូច។

 

ជឿ ឬ​មិន​ជឿ? ទម្លាប់​សាក​ថ្ម​៥​យ៉ាង​នេះ ធ្វើ​ឲ្យ​ថ្ម iPhone អ្នក​ឆាប់​ខូច

 

ដោយ៖ សុផាត
ប្រភព៖ Zergnet