កាតុ ភ័យពេក ហូរទឹកភ្នែក ពេលឃើញប្តី ចូលមន្ទីរពេទ្យម្តងទៀត កាលពី យប់មិញ!

ភ្នំពេញ៖ ស្វាមីរបស់ តារាកំប្លែងកាតុ បានចូលមន្ទីរពេទ្យម្តងទៀត កាលពីយប់មិញនេះ ក្រោយពីរូបលោក ទើបចាកចេញពីមន្ទីរពេទ្យនៅប្រទេសវៀតណាម មិនទាន់បានប៉ុន្មានថ្ងៃស្រួលបួលផង។

នៅក្នុងទំព័រហ្វេសប៊ុក សិល្បករកម្ពុជា បានបង្ហាញពីស្ថានភាពលោកខ្យង ដែលត្រូវ ជាស្វាមី អ្នកនាង កាតុ បានចូលបន្ទប់សង្រ្គោះបន្ទាន់ម្តងទៀតហើយ នៅមន្ទីពេទ្យកាល់ម៉ែត្រ ដោយជំងឺបេះដូងរើឡើងវិញ ទាំងយប់តែម្តង។

ដោយឃើញស្វាមីបានធ្លាក់ខ្លួនឈឺភ្លាមៗបែបនេះ អ្នកនាង កាតុ បានហូរទឹកភ្នែកដោយមិនដឹងខ្លួន ព្រោះតែរូបនាងបារម្ភ និងភ័យពីស្ថានភាពជម្ងឺស្វាមីនាងខ្លាំងពេក។

ជាមួយគ្នានោះដែរ ក៏ឃើញមានវត្តមានតារាល្បីៗជាច្រើន មកសួរសុខទុក្ខដល់មន្ទីពេទ្យភ្លាមៗដែរ មានលោក អ៊ឹម ជីវ៉ា លោកស៊ូ រតនៈ អ្នកនាងខាត់ សុឃីម និងស្វាមី ព្រមទាំងតារាចម្រៀង លោកករុណា ពេជ្រ  លោកសុគន្ធ ថេរ៉ាយុ កញ្ញា អាលីហ្សា និង កញ្ញា ស្រីពៅ។

ចំណែកអ្នកគាំទ្រជាច្រើននាក់ បានបង្ហាញទឹកចិត្តបារម្ភ និងសួរសុខទុក្ខពីចំងាយ តាមបណ្តាញហ្វេសប៊ុក ទៅកាន់ស្វាមីរបស់អ្នកនាងកាតុផងដែរ ដើម្បីឲ្យជាសះស្បើយក្នុងពេលឆាប់ៗនេះ។

ប៉ុន្តែកាលពីប៉ុន្មាននាទីមុននេះ ទំព័រហ្វេសប៊ុកសិល្បករកម្ពុជាដដែល បានបង្ហាញព័ត៌មានលម្អិតបន្ថែមទៀត ពីស្ថានភាពជម្ងឺស្វាមី អ្នកនាងកាតុផងដែរថា ពេលនេះ រូបលោក បានធូរស្បើយបន្តិចហើយ ដោយមានការយកចិត្តទុក្ខដាក់ពី លោកគ្រូពេទ្យ តែនៅបន្តតាមដានជម្ងឺ២ ទៅ៣ថ្ងៃទៀតសិន៕

ចំណាប់អារម្មណ៍ខ្មែរឡូត៖

គួរបញ្ជាក់ផងដែរថា ស្វាមីរបស់ អ្នកនាង កាតុ ត្រូវបានបញ្ចូនមន្ទីរពេទ្យនៅវៀតណាម ដោយដាច់សរសៃឈាមបេះដូង។

ដូចជាប្រិយមិត្តបានជ្រាបរួចមកហើយថា ពីស្វាមីតារាកំប្លែង អ្នកនាង កាតុ ដែលបានធ្លាក់ខ្លួនឈឺ ដាច់សរសៃឈាមក្នុងបេះដូង ដែលត្រូវបញ្ចូនទៅវៀតណាមភ្លាមៗ កាលពីប៉ុន្មានថ្ងៃមុន។

បើតាមការរៀបរាប់ ពីប្រភពសាច់ញាតិ បានឲ្យដឹងថា ស្វាមីរបស់អ្នកនាង កាតុ ហៅលោកខ្យង បានដាច់សរសៃឈាមបេះដូង ដែលធ្វើឲ្យអាការៈធ្វើទុក្ខយ៉ាងខ្លាំង រហូតត្រូវបញ្ចូនទៅមន្ទីរពេទ្យ នៅវៀតណាម។ ហើយក្រោយពីបានទៅដល់ វៀតណាម បានមួយយប់ លោក ខ្យង ក៏បានធូរស្រាលខ្លះៗហើយ។

ក្នុងនោះដែរ កាលពីប៉ុន្មាននាទីមុននេះ នៅក្នុងទំព័រហ្វេសប៊ុក សិល្បករកម្ពុជា ក៏បានបង្ហោះរូប និងសរសេរពាក្យពេចន៍ឆ្លើយឆ្លង រវាងអ្នកនាង កាតុ និងលោកអឹម ជីវ៉ាផងដែរថា "តារាកំប្លែង អ្នកនាងសុខ ចាន់ធីតា ហៅស្រីកាតុ និយាយថា បើយឺតពេលតែបន្តិចខ្ញុំក្លាយជាស្រីមេម៉ាយបាត់ហើយ មកដល់ម៉ោងនេះចំណាយអស់ជិត២ម៉ឺនដុល្លារហើយ។ តារាកំប្លែងស្រីតុ បានឆ្លងឆ្លើយពីប្រទេសវៀតណាម តាមរយៈទូរស័ព្ទជាមួយ លោកអ៊ឹម ជីវ៉ា ដោយនិយាយប្រាប់លោកជីវ៉ាថា៖ ដំបូងខ្ញុំសូមអរគុណដល់បងប្អូនខ្មែរនិងសិល្បករទាំងអស់ ដែលបានជូនពរស្វាមីនាងខ្ញុំបារម្មណ៍ ពីសុខទុក្ខនាងខ្ញុំ នាងខ្ញុំពិតជាអគុណខ្លាំងណាស់ ! បើនិយាយពីប្តីនាងខ្ញុំវិញ នេះជាលើកទីមួយហើយដែលមានជម្ងឺបែបបនេះ ដំបូងប្តីនាងខ្ញុំចុកទ្រូងបន្ទាប់មកក៏សន្លប់បាត់ស្មារតី នាងខ្ញុំភ័យណាស់ ក៏បញ្ជូនប្តីមកមន្ទីពេទ្យកាល់ម៉ែតភ្លាមៗ ហើយខាងលោកគ្រូពេទ្យក៏តម្រូវឲ្យធ្វើការវះកាត់ភ្លាមៗ តែនាងខ្ញុំ សូមដឹកប្តីនាងខ្ញុំមកមន្ទីពេទ្យនៅប្រទេសវៀតណាម! ពេលមកដល់វៀតណាមភ្លាម គ្រូពេទ្យវៀតណាមនិយាយថា បើយឺតពេលតែមួយម៉ោងទៀតអ្នកជំងឺនិងស្លាប់បាត់ហើយ តែពិតជាសំណាងណាស់ ដែលបានមកដល់ពេទ្យទាន់។ ប្អូនដឹងទេពេលដែលប្តីបងឈឺភ្លាម ចឹងបងស្លន់ស្លោរអស់ហើយ ទោះបីចំនាយប៉ុន្មានក៏បងមិនស្តាយ ធ្វើម៉េចឲ្យតែប្តីមានជីវិត ! ស្រីតុនិយាយប្រាប់ទៀតថា៖ ប្តីបងមានជម្ងឺគៀបសសៃឈាមក្នុងបេះដូង ដែលខូចសាទែនសសៃឈាមចំនួនពីរ ដែលត្រូវវះកាត់ចោះសសៃទាំងពីរ! ប៉ុន្មានថ្ងៃមុនបង មិនបានគេងលក់ស្រួលបួលទេ តែពេលដែលប្តីបងវះកាត់ ហើយទើបរាងធូរចិត្តតិច តែបងទើបតែបានគេងលក់ស្រួលយប់មិញទេ ! អូនជីវ៉ាដឹងទេ បើនិយាយពីចំនាយប៉ុន្មានថ្ងៃនេះគឺអស់លុយលើស ២ម៉ឺនដុល្លារហើយ។ លុយបងខំរកទាំងយប់ទាំងថ្ងៃ មិនហ៊ានចាយឡូវនេះ ត្រូវអស់មួយពព្រិចភ្នែក ហើយបើយឺតពេលតែបន្តិចបងក្លាយជាស្រ្តីមេម៉ាយហើយ។ ពិបាកណាស់អូនអើយ ជម្ងឺៗវាចឹង..! តារារូបនេះនិយាយបន្តថា៖ មកដល់ថ្ងៃនេះប្តីបងនិយាយ បានតែដប់ម៉ាត់អីហ្នឹង គាត់ឈប់ហើយ ព្រោះគាត់ហត់ពេកនិយាយច្រើនមិនបាន។ លោកគ្រូពេទ្យនៅវៀតណាមគេ មិនទាន់ឲ្យយើងចេញទេត្រូវតាមដានប្រហែល៤,៥ថ្ងៃឬមួយអាទិត្យទៀត ចាំមើលលទ្ធផលសិន ! រីឯការងារដែលគេកក់លុយ ទាំងប៉ុន្មានត្រូវបានលុបចោល រោងខ្លះត្រូវឲ្យតារាផ្សេងទៅជំនួស! ចាំពេលជាចាំគិតទៀត ធ្វើម៉េចបើចឹងទៅហើយអ្នកណាដែលចង់ជួបនោះ"។

យ៉ាងណាមិញ ក៏មានអ្នកលេងបណ្តាញសង្គមជាច្រើននាក់ បានសម្តែងនូវការព្រួយបារម្មណ៍ និងជូនពរ ឲ្យស្វាមីអ្នកនាង កាតុ ឆាប់ជាសះស្បើយ ពីជម្ងឺដ៏កាចសាហាវនេះផងដែរ៕  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload