កាត់ទោស​ប្រហារជីវិត​មនុស្ស​របស់​ក្រុម​ឧទ្ទាម​សូ​ម៉ា​លី​43​នាក់

តុលាការ​សូ​ម៉ា​លី​មួយ​កាលពី​ថ្ងៃ​ទី​១៨ មិថុនា បាន​កាត់ទោស​ប្រហារជីវិត​មនុស្ស​របស់​ក្រុម​ឧទ្ទាម​អ៊ិ​ស្លា​ម​និយម AL SHABAAB ៤៣​នាក់ ។

រដ្ឋ​អាជ្ញាធរ​តុលាការ​ទីក្រុង GAROWE លោក ABDULLAH HERSI ELMI ថ្លែង​ថា សមាជិក​ទាំងនោះ​របស់​ក្រុម AL SHABAAB ដែល​ចាប់ខ្លួន​ពេល​មានការ​ប៉ះទង្គិច​គ្នា​នានា​នៅ PUNTLAND នា​ឆ្នាំ​នេះ​ត្រូវ​បាន​ដាក់គុក​ចាប់តាំងពី​៣​ខែ​មក​ហើយ ។ មនុស្ស​៥៤​នាក់​ទៀត​របស់​ក្រុម AL SHABAAB នៅ​ជាប់​ឃុំឃាំង ព្រោះ​ពួក​គេ​នៅ​វ័យក្មេង​ពេក ។ ពួក​អ្នក​ទាំងនេះ​ត្រូវ​ចាប់ខ្លួន​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នៅ​តំបន់ NUGAAL និង​តំបន់ MUDUG កាលពី​ខែមីនា និង​ខែមេសា ។ កងកម្លាំង​នៃ​រដ្ឋ PUNTLAND ចាប់ខ្លួន​យុទ្ធ​ជន​ក្រុម AL SHABAAB ៩៧​នាក់ ៕