អា​ហ្ស​ង់​ទី​ន​បំបាក់​គូប្រកួត​ឡើង​ទៅ​ជួប​ម្ចាស់ផ្ទះ Copa America

ការ​ប្រកួត Copa America វគ្គ​១​ភាគ​៨​រវាង​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន និង​វេ​ណេ​ស៊ុ​យ​អេ​ឡា​បាន​បញ្ចប់​ដោយ​អា​ហ្ស​ង់​ទី​ន​បំបាក់​គូបដិបក្ខ​របស់​ខ្លួន​ក្នុង​លទ្ធផល ៤-១​។

ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​នេះ​មិន​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ខកបំណង​ឡើយ​ជាមួយនឹង​ការ​ព្យាយាម​គាបសង្កត់​លើ​គូប្រកួត​រៀង​ៗ​ខ្លួន​តាំងពី​តង់​ទី​១​មក​ម្ល៉េះ ។ យ៉ាងណាមិញ​នៅ​នាទី​ទី​៨ និង​នាទី​ទី​២៨ ខ្សែប្រយុទ្ធ Gonzalo បំប៉ោ​ង​សំណាញ់​ទី​វេ​ណេ​ស៊ុ​យ​អេ​ឡា​បាន​សម្រេច ដែល​បាល់​ទាំង​ពីរ​គ្រាប់​នេះ​បញ្ជូន​ចេញពី​ជើង Messi ធ្វើ​ឱ្យ​អា​ហ្ស​ង់​ទី​ន​នាំមុខ​គូប្រកួត​២-០​ក្នុង​តង់​ទី​១ ។ នៅ​តង់​ទី​២​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​នរក​បាន​២​គ្រាប់​ទៀត​ដោយ​កីឡាករ Messi នៅ​នាទី​ទី​៦០ និង​កីឡាករ​Erik Lamela នៅ​នាទី​ទី​៧១ ខណៈ​ក្រុម​វេ​ណេ​ស៊ុ​យ​អេ​ឡា​រកបាន​តែ​១​គ្រាប់​នៅ​នាទី​ទី​៧០​ដោយ​កីឡាករ​Jose Salomon​។

តាម​រយៈ​លទ្ធផល​នេះ ម្ចាស់ផ្ទះ​អា​មេ​រិ​ក​ដែល​កំពុង​រង់ចាំ​ភ្ញៀវ​នឹង​ត្រូវ​ប៉ះ​អា​ហ្ស​ង់​ទី​ន​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ វេលា​ម៉ោង​៨​ព្រឹក​នៅ​ថ្ងៃ​ទី​២២ មិថុនា ខាង​មុខ​នេះ ៕