មាន​សុវត្ថិភាព​អត់ ដែល​រួម​ភេទ ក្នុង​ពេល​មក​រដូវ​?

មាន​សុវត្ថិភាព​អត់ ដែល​រួម​ភេទ ក្នុង​ពេល​មក​រដូវ​?


មាន​សុវត្ថិភាព​អត់ ដែល​រួម​ភេទ ក្នុង​ពេល​មក​រដូវ​?

​សុវត្ថិភាព​គឺមាន​ហើយ បើសិនជា​មាន​ការប្រុងប្រយ័ត្ន​បាន​ត្រឹមត្រូវ​ល្អ​។ ការ​រួមភេទ​ក្នុងពេល​ស្ត្រី​មក​រដូវ អាច​ជួយ​នាង​បំបាត់​បញ្ហា​នៃ​ការ​មក​រដូវ ហើយ​ក៏​ជួយ​ឲ្យ​នាង​មាន​អារម្មណ៍ល្អ និង​បំបាត់​ការឈឺ​ក្បាល​បាន​ដែរ​។ អ្វី​ដែល​សំខាន់​នោះ​ត្រូវ​ប្រាកដថា អ្នក​បាន​ប្រើ​ស្រោមអនាម័យ ដើម្បី​បង្ការ​ជំងឺឆ្លង ជំងឺ​កាមរោគ និង​បាន​លាង​សម្អាត ក្រោយ​ពី​រួមភេទ​រួច​។ ទោះបីជា​យ៉ាងណា​ក៏ដោយ មិនត្រូវ​ភ្លេច​ការ​ពន្យារកំណើត​ឡើយ ទោះបីជា​ពេល​វេលា​នេះ ឱកាស​នៃ​ការ​មាន​ផ្ទៃពោះ មាន​តិចតួច​ក៏ដោយ​។​

​យោង​តាម​អ្នកជំនាញ ខាង​សុខភាព​បានឲ្យដឹងថា ការ​រួមភេទ​ក្នុង​ពេល​មក​រដូវ គឺជា​រឿង​មួយ​ធម្មតា និង​មាន​សុវត្ថិភាព​ទាំង​បុរស និង​ស្ត្រី​។ យ៉ាងណាមិញ វា​ក៏​មាន​កត្តា​មួយចំនួន ដែល​ត្រូវ​គិតគូរ​ផង​ដែរ​។

អត្ថប្រយោជន៍​
ការ​រួមភេទ​ក្នុង​ពេល​មក​រដូវ អាច​ជួយ​បំបាត់​អាការៈ មិន​ស្រួល​ក្នុង​ខ្លួន​របស់​ស្ត្រី​បាន​។ ស្ត្រី​ភាគច្រើន​និយាយថា ការឈាន​ដល់​ចំណុចកំពូល អាច​បំបាត់​ការឈឺ​ចុក​ក្នុង​ពោះ និង​ការ​កន្ត្រាក់​ក្នុង​ស្បូន​បាន​។ ជាមួយគ្នានេះដែរ ការឈាន​ដល់​ចំណុចកំពូល ក្នុងពេល​រួមភេទ នឹង​បញ្ចេញ​សារធាតុ Endorphins ដែល​ជា​សារធាតុ ជួយ​បំបាត់​ការឈឺចាប់​បែប​ធម្មជាតិ និង​ជំរុញ​ឲ្យមាន​អារម្មណ៍​ល្អ​នោះ អាច​បំបាត់​ការឈឺ​ក្បាល បាក់​ទឹកចិត្ត​តិចតួច ឈឺ​ក្នុង​ពោះ និង​អារម្មណ៍​ឆេវឆាវ ដោយសារតែ​ការ​មក​រដូវ​បាន​។ ស្ត្រី​ជា​ច្រើន​ពេញចិត្ត​នឹង​ការ​រួមភេទ ដោយ​ការសម្រេច​កាម​ដោយ​ខ្លួនឯង ព្រោះ​ថា​វា​នឹង​ធ្វើឲ្យ​ពួកគេ​មាន​អារម្មណ៍​ថា មាន​ភាព​ណែនៗ​ក្នុង​អាង​ត្រគាក និង​តំបន់​ប្រដាប់ភេទ​។
​ទោះបីជា​យ៉ាងណា​ក៏ដោយ ការ​ប្រឡូកប្រឡាក់​តិចតួច​បំផុត តាមរយៈ​ការប្រើ​ស្រោមអនាម័យ​មនុស្ស​ស្រី អាច​ជួយ​កាត់បន្ថយ​ឈាម​រដូវ ហៀរ​ចេញ​ក្រៅ​ក្នុងពេល​រួម​ភេទ​បាន​។ បើសិន​ជា​អ្នក​យល់ថា មិន​មាន​ផា​សុកភាព​ក្នុងកា​ប្រើប្រាស់​វា​ទេ ការប្រើ​ស្រោមអនាម័យ​ធម្មតាៗ​ក៏​បាន​ដែរ​។

ការប្រឈមមុខ​
សុវត្ថិភាព​នៃ​ការ​រួមភេទ កាន់តែ​ជា​រឿង​សំខាន់​ថែម​ទៀត នៅពេល​រួមភេទ​ក្នុង​ពេល​មក​រដូវ ព្រោះថា​ការ​ប្រឈម​នឹង​ជំងឺ​កាមរោគ និង​ការបង្ក​រោគ គឺ​ខ្ពស់ជាង​ពេលវេលា​ធម្មតា ដោយសារ​តែ​មាត់ស្បូន បើក​បង្ហូរឈាម​ចេញមក​ខាងក្រៅ​។ អ្វី​ដែល​ជា​រឿង​មិនល្អ​នោះ​គឺថា ការ​រួមភេទ​ក្នុង​ពេល​មក​រដូវ នឹង​បង្កើតបាន​ជា​ផ្លូវ​ដ៏​ល្អឥតខ្ចោះ​មួយ សម្រាប់​បាក់តេរី​ធ្វើដំណើរ​ចូល​ទៅក្នុង​អាង​ត្រគាក​មនុស្ស​ស្រី​។ អ្នក​ក៏​ទំនង​ជា​ប្រឈម​ខ្លាំង នឹង​ជំងឺ​ឆ្លងតាម​ឈាម​ដែរ​ដូចជា ជំងឺអេដស៍ និង​ជំងឺ​រលាក​ថ្លើម ព្រមទាំង​ជំងឺផ្សិត​ថែម​ទៀត​។ សរុបមក វា​នៅតែ​មាន​ឱកាស​មួយ ដែល​អ្នក​អាច​មាន​ផ្ទៃពោះ នៅពេល​រួមភេទ​ក្នុង​ពេល​មក​រដូវ បើសិនជា​មិន​បាន​ប្រើ​ថ្នាំ​ពន្យារកំណើត ឬ​ស្រោមអនាម័យ​ទេនោះ​៕

អត្ថបទ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។