ដឹង​ថា​អាច​គ្រោះថ្នាក់​ដល់​ជីវិត​ដែរ ហេតុ​អ្វី​នៅ​តែ​ធ្វើ?

ខេត្តក្រចេះ ៖ បុរស​ជា​អ្នក​ដឹកឈើ​ម្នាក់ បាន​ស្លាប់​នៅ​លើ​ផ្លូវជាតិ ខណៈ​កំពុង​ជិះ​ម៉ូតូ​ដឹកឈើ​ប្រណីត​ហើយ​ដាច់​កៅស៊ូ​ត​រឹត​ធ្វើ​ឲ្យ​ឈើ​រុញ​បោក​ម៉ូតូ បណ្តាល​ឲ្យ​ដួល​សង្កត់​ជន​រង​គ្រោះ ។

មន្ត្រី​នគរបាល​ចរាចរណ៍​ស្រុក​ស្នួល​និយាយ​ថា ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ ខែមិថុនា លើ​ផ្លូវជាតិ​លេខ​៧ ក្នុង​ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ។ ជន​រង​គ្រោះ​ឈ្មោះ ប្រៀ​ក ខឹ​ម​លី​ម អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងស្រុក​ចិត្រ​បុរី បាន​ស្លាប់​ដោយ​ឈើបុក​និង​សង្កត​លើ​ខ្លួន​និង​ក្បាល ។

បើ​តាម​នគរបាល​ចរាចរណ៍​ស្រុក​ស្នួល​ឲ្យ​ដឹង​ទៀត​ថា ជន​រង​គ្រោះ​មានមុខរ​បរជា​អ្នក​ដឹកឈើ​ប្រណីត​តាម​ផ្លូវជាតិ​ទៅ​លក់​នៅ​ព្រំដែន ហើយ​នៅ​ថ្ងៃ​ទី​១៦ ខែមិថុនា​នោះ ជន​រង​គ្រោះ​បាន​ដឹកឈើ​ប្រណីត​ជា​ច្រើន​កំណាត់​ធំ​ៗ​តាម​ម៉ូតូ ស្រាប់តែ​ដាច់​កៅស៊ូរឹត​ឈើ​ក៏​ត្រូវ​ឈើបុក​រេ​ម៉ូតូ​ដួល​សង្កត់​តែ​ម្តង ។

ការ​ស្លាប់់​របស់​ជន​រង​គ្រោះ​ដែល​មាន​របរ​ដឹកឈើ​នៅ​តាម​ផ្លូវ​​ជាតិដោយសារ​តែ​ដួល​ម៉ូតូ​នេះ ត្រូវ​បាន​គេ​និយាយ​ថា តែង​កើត​មាន​ជា​រឿយ​ៗដោយសារ​ជន​រង​គ្រោះ​បាន​កែ​ច្នៃ​ម៉ូតូ​របស់​គេ​ និង​មាន​ផ្ទុក​ឈើ​ប្រណីត​វែង​-​ខ្លី​ជា​ច្រើន​កំណាត់ ហើយ​នៅ​រាល់​ការ​ដួល គឺ​តែង​ជួប​គ្រោះថ្នាក់​រហូត​ដល់​ស្លាប់ ប៉ុន្តែ​ទោះ​ជា​ដឹង​ថា​យ៉ាង​នេះ​ក៏​ដោយ​ក៏​អ្នក​រកស៊ី​របរ​ដឹក​ឈើ​នេះ​នៅ​តែ​ធ្វើ​ដដែល​ ៕