ចាប់ពី​ថ្ងៃស្អែក​រាជធានី​-​ខេត្ត​ចំនួន​៦​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង

រាជធានី​ភ្នំពេញ ៖ កំណាត់​ផ្លូវជាតិ​លេខ​៤ និង​រាជធានី​-​ខេត្ត​ចំនួន​៦​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​ចាប់ពី​ថ្ងៃ​ទី​២០​ដល់​ថ្ងៃ​ទី​២៧ មិថុនា ២០១៦​ដោយសារ​ប្រ​ព័​ន្ឋ​សម្ពាធ​ទាប​មួយ​កើតឡើង​អូស​កាត់​ប្រទេស​កម្ពុជា បណ្តាល​ឲ្យ​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ច្រើន​។

បើ​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ស្ថានភាព​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ចេញផ្សាយ​ជា​សាធារណៈ​នៅ​ប៉ុន្មាន នាទី​មុន​នេះ​ក៍បាន​បញ្ជាក់​ទៀត​ថា រាជធានី​-​ខេត្ត​ដែល​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​នោះ​រួម​មាន​៖ កំណាត់​ផ្លូវជាតិ​លេខ​៤ រាជធានី​ភ្នំពេញ ខេត្តកំពង់ស្ពឺ កណ្តាល តាកែវ កំពត​និង​ខេត្ត​ព្រះ​សីហ​នុ ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖កាលពីសប្តាហ៍មុន ក្រសួងធនធានទឹក និងឧតុនិយម ធ្លាប់បានចេញសេចក្តីប្រកាសមួយ ស្តីពីការប្រែប្រួលនៃអាកាសធាតុ ដោយកាលនោះ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករពីស្ថានភាពអាកាសធាតុ ប្រចាំសប្តាហ៍ ចាប់ពីថ្ងៃទី១៤ ដល់ ទី២២ ខែមិថុនា ឆ្នាំ២០១៦ ដោយបានបញ្ជាក់ថា នៅកំឡុងពេលនេះ ខ្យល់មូសុងនីរតី បាននិងកំពុង បន្តបង្កើនឥទ្ធិពលមកលើប្រទេសកម្ពុជា ដែលកត្តានេះ នាំឲ្យមានភ្លៀងធ្លាក់ រាយប៉ាយពីមធ្យមទៅច្រើន។

សេចក្តីប្រកាសរបស់ក្រសួងធនធានទឹក បានបញ្ជាក់ពីស្ថានភាពអាកាសធាតុនៅកម្ពុជា ៖

1- តំបន់ខ្ពង់រាប៖ អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយពីបង្គួរ ទៅច្រើន។

2-តំបន់វាលទំនាប៖ អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយពីបង្គួរទៅច្រើន។

3-តំបន់មាត់សមុទ្រ៖ អាចនឹងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ពិសេស ខេត្តកោះកុង និងខេត្តព្រះសីហនុ។

ក្រសួងធនធានទឹក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមធ្វើការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូខ្យល់បោកបក់ខ្លាំងនៅតំបន់ឆ្នេរ និងនៅលើផ្ទៃសមុទ្រ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ចាប់ពី​ថ្ងៃស្អែក​រាជធានី​-​ខេត្ត​ចំនួន​៦​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង

ចាប់ពី​ថ្ងៃស្អែក​រាជធានី​-​ខេត្ត​ចំនួន​៦​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង