God of War 2016 វគ្គ​ថ្មី សម្រាប់ PS4 ច្បាស់​ស្ទើរ​ដូច​មនុស្ស​ពិតៗ

ក្រុមហ៊ុន Sony បាន​ប្រកាស​ហ្គេម​ជំនាន់​ថ្មី God of War សម្រាប់ PS4 ដែល​អ្នក​ជក់​ចិត្ត​នឹង​ហ្គេម​ផ្សង​ព្រេង God of War វគ្គ​មុន​ៗ​ទន្ទឹម​រង់ចាំ​យ៉ាង​អន្ទះសា កាល​ពី​ថ្ងៃ​ចន្ទ ដើម​សប្ដាហ៍ នៅ​ក្នុង​ពិព័រណ៍​កម្សាន្ត​អេឡិចត្រូនិក Electronic Entertainment Expo នៅ​ Los Angeles សហរដ្ឋ​អាមេរិក។

 

God of War 2016 វគ្គ​ថ្មី សម្រាប់ PS4 ច្បាស់​ស្ទើរ​ដូច​មនុស្ស​ពិតៗ

 

God of War វគ្គ​ថ្មី​នេះ មាន Graphic មើល​ទៅ​ស្ទើរ​តែ​ដូច​មនុស្ស​ពិត​អ៊ីចឹង ដែល​នេះ​នឹង​ផ្ដល់​បទ​ពិសោធន៍​ដល់​អ្នក​លេង​កម្សាន្ត​ជាមួយ​នឹង​ម៉ាស៊ីន PS4 ជក់​ចិត្ត និង​រំភើប​ជាមួយ​នឹង​សាច់​រឿង។

 

ក្នុង​វគ្គ​មុនៗ God of War I, II និង III ត្រូវ​បាន​ផលិត​ឡើង​ផ្អែក​លើ​ទេវកថា​ក្រិក។ ប៉ុន្តែ វគ្គ​ថ្មី​នេះ គឺ​ផ្អែក​តាម​ទេវកថា Norse (Norse Mythology) វិញ​ម្ដង ដែល​សម្បូរ​ដោយ​ព្រះ និង​សម្បូរ​ចម្លែក​ថ្មីៗ។

 

God of War 2016 វគ្គ​ថ្មី សម្រាប់ PS4 ច្បាស់​ស្ទើរ​ដូច​មនុស្ស​ពិតៗ

 

ជា​ច្រើន​ឆ្នាំ​កន្លង​ផុត​ទៅ ចាប់​តាំង​ពី Kratos បាន​សង​សឹក​សម្លាប់​ព្រះ Olympian (ទេវកថា​ក្រិក)។ Kratos ដែល​ព្រះ និង​តួ​អង្គ​ឯក​ក្នុង​វគ្គ​មុនៗ បាន​រស់​នៅ​ជា​មនុស្ស​សាមញ្ញ​ធម្មតា​ម្នាក់ ជាមួយ​នឹង​កូន​ប្រុស​នៅ​ក្នុង​ពិភព​នៃ​ទេវកថា Norse និង​សត្វ​ចម្លែក​ជា​ច្រើន។ Kratos ត្រូវ​ប្រយុទ្ធ​ដើម្បី​មាន​ជីវិត​រស់ និង​បង្រៀន​កូន​ប្រុស​ឲ្យ​ចេះ​ការពារ​ខ្លួន​ដូច​គ្នា។ ដើរ​តួ​ជា​អ្នក​ប្រៀន​ប្រដៅ និង​ជា​អ្នក​ការពារ​កូន​ប្រុស​របស់​ខ្លួន Kratos ក៏​ត្រូវ​គ្រប់គ្រង​កំហឹង​របស់​ខ្លួន​ក្នុង​អតីតកាល​ដែល​មាន​រាប់​ឆ្នាំ​មក​ហើយ ខណៈ​កូន​ប្រុស Kratos ក៏​ខំ​ប្រឹង​ដើម្បី​ឲ្យ​ឪពុក​សរសើរ​ពី​សមត្ថភាព​ខ្លួន។ Kratos សង្ឃឹម​ថា​ខ្លួន​អាច​បង្រៀន​កូន​ប្រុស​បាន​គ្រប់​យ៉ាង និង​ប៉ះប៉ូវ​អតីតកាល​ជូរ​ចត់​របស់​ខ្លួន (សម្លាប់​ប្រពន្ធ​កូន​ខ្លួន​ឯង)។ ក្នុង​សាច់​រឿង​ថ្មី​នេះ ឪពុក​កូន​ទាំង​ពីរ​នេះ នឹង​ជួប​ប្រយុទ្ធ​ជាមួយ​ព្រះ និង​សត្វ​ចម្លែក​ជា​ច្រើន៕

 

 

God of War 2016 វគ្គ​ថ្មី សម្រាប់ PS4 ច្បាស់​ស្ទើរ​ដូច​មនុស្ស​ពិតៗ

 

ដោយ៖ សុផាត
ប្រភព៖ technewsworld, wikipedia