ណាសា ​​បង្ហាញ​​យន្តហោះ​ដើរ​ដោយ​អគ្គិសនី​​លើក​ដំបូង​

​​ភ្នាក់ងារ​​អវកាស​អាមេរិក​ ណាសា​ ​​​​បាន​​និយាយ​​កាល​ពី​ថ្ងៃ​សុក្រ​ថា​​​ ​ខ្លួន​កំពុង​​​​​​បង្កើត​​យន្តហោះ​​តូច​​​មួយ​​​ដែល​មិន​ប្រើប្រាស់​​ប្រេង​ឥន្ធនៈ​​ តែ​​ដើរ​ដោយ​ថាមពល​អគ្គិសនី​ជំនួស​​​វិញ​។

 

ណាសា ​​បង្ហាញ​​យន្តហោះ​ដើរ​ដោយ​អគ្គិសនី​​លើក​ដំបូង​

​​​​​​​​​

ណាសា​ ធ្វើការ​បង្ហាញ​​​យន្តហោះ​ប្រភេទ​ X-57 នេះ ​​​​​ក្នុង​​សន្និសីទ​មួយ​​​របស់​វិទ្យាស្ថាន​អាកាសចរណ៍ និង​អវកាស​​ នៅ​ទីក្រុង​វ៉ាស៊ីនតោន​ ឌីស៊ី។ ​អ្នក​គ្រប់​គ្រង​ណាសា​​​ លោក Charles Bolden ​ថ្លែង​​ថា​​ “X-57 ​​នឹង​​​​ក្លាយ​ជា​ជំហាន​​​​​​ដ៏​ធំ​មួយ​​​​​ក្នុង​ការ​បើក​ទំព័រ​សករាជ​​​​​ថ្មី​​នៃ​​អាកាសចរណ៍”។

​​​​​​
​​ X-57 ឬ​ត្រូវ​គេ​ដាក់​ឈ្មោះ​មួយ​ទៀត​​ Maxwell ​មាន​​​ម៉ាស៊ីន​​ចំនួន​ពីរ​​​​​ទំហំ​ ៦០គីឡូវ៉ាត់ ​និង​ស្លាប​​ប្រវែង​១,៥២​ម៉ែត្រ។ ពេល​ហោះ​ឡើង​ និង​ចុះ​ចត ​កម្លាំង​​ម៉ាស៊ីន​​​​​តូចៗ​​ចំនួន​១២​ បំពាក់​តាម​ស្លាប​ ​ដែល​​​​បង្កើត​​​​​​លំហូរ​ខ្យល់​​​​​​​​លើ​​​​ស្លាប នឹង​បង្កើត​ជា​កម្លាំង​លើក​យន្ត​ហោះ​ដ៏​អស្ចារ្យ​។

 

​​X-57 ​​ជា​​គម្រោង​​​​​​ហោះហើរ​​មួយ​​ក្នុង​ចំណោម​​គម្រោង​ជា​ច្រើន​​ទៀត​​ ដែល​ណាសា​កំពុងអភិវឌ្ឍឡើង ​ដូច​ជា​​​​យន្តហោះ​​ដឹក​អ្នកដំណើរ​​​​​​ល្បឿន​លឿន​​​​ដ៏​ទំនើប​ចុងក្រោយ​​ ស្រដៀង​ Concorde តែ​​ពុំ​មាន​​សំឡេង​រំខាន​​ពេល​ហោះ​ហើរឡើយ​​។ ប្រសិន​​បើ​ណាសា បង្កើត​​​និង​តេស្ត​​យន្តហោះ​ទំហំ​តូច​ខាង​លើ​បាន​ជោគជ័យ ​គេ​​នឹង​ផលិត​ជា​យន្តហោះ​អាច​ដឹក​អ្នកដំណើរ​តែ​ម្តង៕

 

ណាសា ​​បង្ហាញ​​យន្តហោះ​ដើរ​ដោយ​អគ្គិសនី​​លើក​ដំបូង​

 

ណាសា ​​បង្ហាញ​​យន្តហោះ​ដើរ​ដោយ​អគ្គិសនី​​លើក​ដំបូង​

 

ចុចអាន៖ កូន​យន្តហោះ​គ្មាន​មនុស្ស​បើក​​​​បញ្ជូន​ទំនិញ​នឹង​ប្រតិបត្តិការ​លើក​ដំបូង​​នៅ​អឺរ៉ុប​​

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ UPI​​​​​​​​​​​​​​​​​​​​​​​​​