រូបមន្ត​«​ម៉ាស​ល្ហុង​»​ដើម្បី​សក់​ភ្លឺរលោង និង រឹងមាំ​

6 Videos


សក់របស់យើងត្រូវការថែរក្សាដូចទៅនឹងរាងកាយអោយបានជារៀងរាល់ថ្ងៃដូច្នោះដែរ ព្រោះសម្រស់និងសុខភាព ល្អ វាជួយរក្សានឹងពង្រឹងបុគ្គលិកលក្ខណៈនិងក្នុងកិច្ចទំនាក់ទំនងប្រចាំថ្ងៃផ្សេងៗ ។ អ្នកប្រាកដជាបានដឹងខ្លះហើយពីគុណសម្បត្តិនៃផ្លែល្ហុងសម្រាប់សុខភាព ប៉ុន្តែវាក៏មានគុណសម្បត្តិជួយថែ រក្សាសក់អោយបានស្រស់ស្អាត រឹងមាំ និងភ្លឺរលោងផងដែរ។

P9

ខាងក្រោមនេះជាវិធីសាស្ត្រធ្វើម៉ាស្សលាបសក់ពីផ្លែល្ហុងដោយខ្លួនឯង ដើម្បីពង្រឹងសុខភាពសក់៖
ម៉ាស្សសម្រាប់សក់ស្ងួត៖
-យកសាច់ល្ហុងទំ ចិតជាចំណិតតូចៗ ចំនួន ៣ទៅ ៤ ដុំ រួចយកទៅកិនលាយជាមួយផ្លែត្រសក់បន្តិច។
-ចាក់ទឹកដោះគោជូរបន្តិចចូល រួចកូរអោយសព្វ
-យកទៅលាបលើសក់ អោយជ្រាបបានសព្វដល់ស្បែកក្បាល ពីគល់សក់រហូតដល់ចុងសក់ ។ ទុកចោល ៣០ នាទី មុននឹងកក់សក់នឹងសាប៊ូកក់សក់ធម្មតាចេញ។

ម៉ាស្សសម្រាប់សក់ខូចនិងបែកចុង៖
-យកសាច់ល្ហុង ២ ទៅ ៣ចំណិតតូចល្មម លាយប្រេងដូង ២ ស្លាបព្រាបាយ និងប្រេងអូលីវ ១ ស្លាបព្រាកាហ្វេ ឫ ទឹកឃ្មុំសុទ្ធ ១ ស្លាបព្រាកាហ្វេក៏បាន ។
-កូរវាអោយសព្វ រួចយកទៅលាបលើសក់ ទុកចោល ៣០ នាទី រួចលាងសំអាតនឹងទឹកធម្មតាចេញ មិនបាច់ប្រើសាប៊ូកក់សក់ក៏បាន ។
ម៉ាស្សជួយអោយសក់រឹងមាំនិងមានទំងន់៖
-យកសាច់ល្ហុង ២ ទៅ ៣ចំណិត លាយជាមួយទឹកខ្ទិះដូង និងទឹកឃ្មុំ១ស្លាបព្រាកាហ្វេ កូរលាយជាមួយគ្នាអោយសព្វ ។
-រួចយកទៅលាបលើសក់ ញីអោយសព្វ ទុកចោលរយៈពេល ៣០ នាទីដូចគ្នា មុននឹងកក់សក់នឹងសាប៊ូធម្មតាលាងសំអាតចេញ ។
វិធីទាំងអស់ខាងលើ វាក៏ជួយអោយសក់អ្នករឹងមាំ មានទំងន់ ហើយថែមទាំងភ្លឺរលោងថែមទៀតផង ៕ សុផល