ពូកែ​មែន! ​រៀន​មិន​ទាន់​​ចប់​បឋមសិក្សា​ផង មហា​វិទ្យា​បើក​ទ្វា​ទទួល​បាត់​ទៅ​ហើយ

កុមារីដែលជាសិស្សថ្នាក់ទី៥ នៃសាលាបឋមសិក្សាមួយកន្លែងក្នុងខេត្ត Anhui ប្រទេសចិន បានធ្វើឲ្យមិត្តរួមថ្នាក់របស់នាងស្ងប់ស្ញែង និងធ្វើឲ្យសិស្សវិទ្យាល័យស្ងាត់មាត់ជ្រាប ក្រោយពីនាងត្រូវបានមហាវិទ្យាល័យមួយកន្លែងស្វាគមន៍ឲ្យចូលទៅសិក្សាដោយមិនបាច់ឆ្លងកាត់ការប្រលង Gaokao (ប្រលងចូលមហាវិទ្យាល័យ) ។

យោងតាមប្រភពព័ត៌មានពី បានឲ្យដឹងថា ក្មេងស្រីដ៏ពូកែម្នាក់នោះមានឈ្មោះថា Huang Sihan អាយុ ១២ ឆ្នាំ ហើយមូលហេតុដែលនាងត្រូវបានមហាវិទ្យាល័យអនុញ្ញាតឲ្យសិក្សាទាំងនាងមិនទាន់បញ្ចប់ថ្នាក់បឋមសិក្សានោះគឺដោយសារ នាងបានជាប់នូវការប្រលងលក្ខណៈឯកជនមួយដោយមានសាស្ត្រាចារ្យមកពីមហាវិទ្យាល័យផ្នែកសិល្បៈរបស់ខេត្ត Anhui ជាអ្នកឲ្យពិន្ទុដោយផ្ទាល់ ក្រោយពីនាងបានចំណាយសិក្សាបន្ថែមផ្នែក ល្ខោនហ៊ី ( Hui Opera) អស់ជាច្រើនឆ្នាំ៕

  • ពូកែ​មែន! ​រៀន​មិន​ទាន់​​ចប់​បឋមសិក្សា​ផង មហា​វិទ្យា​បើក​ទ្វា​ទទួល​បាត់​ទៅ​ហើយ已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/06/19  Category:ជីវិតនិងសង្គម
Tags: