បារាំង ឬ​ស្វីស​ ជា​ក្រុម​លេខ​១​ក្នុង​ពូល A យប់​នេះ?

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​បារាំង​នឹង​ត្រូវ​ប្រឈម​មុខ​ជាមួយ​ស្វីស​ក្នុង​ការ​ប្រកួត​ពាន​អឺរ៉ូ​ វេលា​ម៉ោង​ ២រំលង​​​អធ្រាត្រ ដើម្បី​ស្វែង​រក​ថា​នរណា​ជា​ក្រុម​លេខ​១​ក្នុង​ពូល​ A។

បារាំង ឬ​ស្វីស​ ជា​ក្រុម​លេខ​១​ក្នុង​ពូល A យប់​នេះ?
ក្រុមបាល់ទាត់ជម្រើសជាតិស្វីស

ពូល A បច្ចុប្បន្ន​គឺ​បារាំង​ស្ថិត​នៅ​លើ​គេ​ ក្រោយ​ប្រកួត​២ ឈ្នះ​២ មាន​៦​ពិន្ទុ​ខណៈ​ស្វីស ២ប្រកួត​ឈ្នះ ១ ស្មើ១ មាន​៤ពិន្ទុ។ ដូច្នេះ​ប្រកួត​បិទ​ឆាក​ក្នុង​ពូល​យប់​នេះ​ចាំ​មើល​នរណា​នឹង​ក្លាយ​ជា​ក្រុម​លេខ១ ក្នុង​ពូល​ពិត​ប្រាកដ?

ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ

– បារាំង និង​ស្វីស ស្ថិត​នៅ​ពូល​ជាមួយ​គ្នា​ក្នុង​ពាន​រង្វាន់​ធំ​ៗ​ ៤លើក​មក​ហើយ​រាប់​ទាំង​អឺរ៉ូ​លើក​នេះ​ផង​ (អឺរ៉ូ ២០០៤, World Cup ២០០៦, World Cup ២០១៤ និង​អឺរ៉ូ ២០១៦)។

– ៣​ប្រកួត​នៅ​ពាន​ធំ​ៗ​ បារាំង​មិន​ដែល​ចាញ់​ស្វីស​នោះ​ទេ​ ក្នុង​នោះ​ពួកគេ​ឈ្នះ ស្វីស​នៅ​អឺរ៉ូ​ ២០០៤, ឈ្នះ​នៅ World Cup ២០១៤ និង​ស្មើ​គ្នា World Cup ២០០៦។

– ជ័យជម្នះ​របស់​ស្វីស​លើ​បារាំង​ចុង​ក្រោយ​បំផុត​គឺ​កាល​ពី​ឆ្នាំ​ ១៩៩២។ តាំង​ពី​ពេល​នោះ​មកស្វីស​មិន​ ដែល​ឈ្នះ​បារាំង​ដែល​ជា​ក្រុម​ប្រទេស​ក្បែរ​ខាង​គ្នា​ម្ដង​ណា​ទេ​។

សម្ដី​គ្រូ​បង្វឹក៖

បារាំង ឬ​ស្វីស​ ជា​ក្រុម​លេខ​១​ក្នុង​ពូល A យប់​នេះ?
លោក Didier Deschamps គ្រូ​បង្វឹក​បារាំង

លោក Didier Deschamps គ្រូ​បង្វឹក​បារាំង៖ “ខ្ញុំ​អាច​នឹង​ប្ដូរ​កីឡាករ​ខ្លះ​ ព្រោះ​កីឡាករ​ទាំង​អស់​សុទ្ធ​តែ​មាន​សមត្ថភាព​ ប៉ុន្តែ​ខ្ញុំ​នឹង​រើស​យក​កីឡាករ​ណា​ដែល​ធានា​ថា​ពួក​យើង​នឹង​អាច​បញ្ចប់​ក្នុង​តំណែង​ជា​ក្រុម​លេខ​១ ក្នុង​ពូល​”។

បារាំង ឬ​ស្វីស​ ជា​ក្រុម​លេខ​១​ក្នុង​ពូល A យប់​នេះ?
លោក Vladimir Petković គ្រូ​បង្វឹក​ស្វីស

លោក Vladimir Petković គ្រូ​បង្វឹក​ស្វីស៖ “ពួក​យើង​មិន​បាន​គិត​ពី​លទ្ធផល​ចាញ់​បារាំង​ ៥-២ កាល​ពី​ World Cup ២ឆ្នាំ​មុន​នោះ​ទេ។ អ្វី​ដែល​យើង​ខ្វល់​ខ្វាយ​គឺ​ពេល​បច្ចុប្បន្ន​។ យើង​ចង់​បង្ហាញ​ប្រាប់​បារាំង​ថា​ យើង​អាច​លេង​បាន​ដូច​ជា​ពួក​គេ​ដែរ ហើយ​ដំណែង​លេខ១​ក៏​អាច​ជា​របស់​យើង​”។

ជើង​កីឡាករ​៖

បារាំង ឬ​ស្វីស​ ជា​ក្រុម​លេខ​១​ក្នុង​ពូល A យប់​នេះ?

សម្រាប់​បារាំង​គ្មាន​បញ្ហា​រឿង​កីឡាករ​នោះ​ទេ​ ដូច្នេះ​ជម្រើស​១១នាក់​របស់​ពួកគេ​អាច​ជា៖ Lloris; Sagna, Rami, Koscielny, Evra/Digne; Pogba, Cabaye, Matuidi/Sissoko; Griezmann, Gignac និងPayet។

បារាំង ឬ​ស្វីស​ ជា​ក្រុម​លេខ​១​ក្នុង​ពូល A យប់​នេះ?

ដោយឡែក​ស្វីស​ក៏​មិន​មាន​បញ្ហា​កីឡាករ​ដូចគ្នា។​ ជម្រើស១១នាក់​របស់​ពួកគេ​អាច​ជា៖ Sommer; Lichtsteiner, Schär, Djourou, Rodríguez; Behrami, Džemaili, Xhaka; Shaqiri, Seferović, Mehmedi។

ព្យាករណ៍​គូ​នេះ​គឺ៖ បារាំង ៣-១ ស្វីស,​ ចុះ​ប្រិយមិត្ត​គិត​យ៉ាង​ណា​ដែរ?

*យប់​នេះ​ក៏​មាន​១គូ​ទៀត​លេង​ផង​ដែរ​គឺ៖

– រូម៉ានី​ vs អាល់បានី​ (ម៉ោង​០២:០០​នាទី​យប់)

ប្រែ​សម្រួល៖ sabay (វីរ៉ុត)
ប្រភព៖ UEFA

  • បារាំង ឬ​ស្វីស​ ជា​ក្រុម​លេខ​១​ក្នុង​ពូល A យប់​នេះ?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/19  Category:កំសាន្ត
Tags: