​ឥណ្ឌូណេស៊ី​ជួប​គ្រោះ​បាក់​ដី ​​​​ស្លាប់​​និង​បាត់​ខ្លួន​​​ ៥០នាក់​ថ្ងៃ​នេះ

​​​​​ឥណ្ឌូណេស៊ី​​​ ​​ជួប​គ្រោះ​ធម្មជាតិ​​​​​ទឹក​ជំនន់​ និង​បាក់​​ដី​​​​គួរ​​ឲ្យ​ខ្លាច​​​​​នៅ​ខេត្ត Central​​ Java ភាគ​​ខាង​​លិច​​​ប្រទេស ​​ដោយ​បាន​សម្លាប់​​​មនុស្ស​ ២៤នាក់ និង​​កំពុង​បាត់​ខ្លួន​ ២៦​នាក់​​ផ្សេង​ទៀត។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​​​របស់​​មន្ត្រី​ជាន់ខ្ពស់​​​​​​​​​របស់​ភ្នាក់​ងារ​​​គ្រប់គ្រង​គ្រោះ​មហន្ត​​​​រាយ​​​​​​ បាន​ថ្លែង​​ប្រាប់​នៅ​ថ្ងៃ​អាទិត្យ​នេះ។​

 

​​​​​ឥណ្ឌូណេស៊ី​ជួប​គ្រោះ​បាក់​ដី ​​​​ស្លាប់​​និង​បាត់​ខ្លួន​​​ ៥០នាក់​ថ្ងៃ​នេះ

 

ជនរងគ្រោះ​ភាគ​ច្រើន​​រស់​នៅ​​​ស្រុក​ Purworejo, Banjarnegara , Kebumen និង​ Sutopo Purwo Nugroho ដែល​បណ្ដាល​​ឲ្យ​ផ្ទះ​រាប់​សិប​ខ្នង​រង​ការ​ខូច​ខាត ​បណ្ដាល​មក​ពី​​​បាក់​ដី​សង្កត់ និង​​ផ្ទះ​រាប់​ពាន់​ខ្នង​​ទៀត​​​​ត្រូវ​ទឹក​ជន​លិច​។​ ចំណែក ​​ផ្លូវ​ជា​ច្រើន​ខ្សែ​​​ត្រូវ​​ដី​បាក់​សង្កត់​​​​​ពី​លើថែម​ទៀត​។​​​

 

នៅ​រសៀល​នេះ​​​ ក្រុម​​សង្គ្រោះ​ កំពុង​ដុត​ដៃ​ដុត​ជើង​បើក​ប្រតិបត្តិការ​​​​​​ជួយ​ប្រជាជនហើយ​ ​ដូច​ជា​ជម្លៀស និង​​​ស្វែង​រក​អ្នក​បាត់​ខ្លួន​។​​ គ្រោះ​ថ្នាក់​​​​គួរ​ឲ្យ​រន្ធត់​នេះ​ បាន​កើត​ឡើង​​ដោយសារ​មាន​ភ្លៀង​​ធ្លាក់​ខ្លាំង​តាំង​​ពី​​ថ្ងៃ​សៅរ៍​​ ​និង​បណ្ដាល​ឲ្យ​ដី​បាក់​តែម្ដង។

 

​ឥណ្ឌូណេស៊ី​ជួប​គ្រោះ​បាក់​ដី ​​​​ស្លាប់​​និង​បាត់​ខ្លួន​​​ ៥០នាក់​ថ្ងៃ​នេះ

 

​ឥណ្ឌូណេស៊ី​ជួប​គ្រោះ​បាក់​ដី ​​​​ស្លាប់​​និង​បាត់​ខ្លួន​​​ ៥០នាក់​ថ្ងៃ​នេះ

 

ចុចអាន៖ អ្នក​នេសាទ​ឥណ្ឌូណេស៊ី​ចាប់​បាន​ត្រី​យក្ស​ទម្ងន់​​១៥០០​គីឡូ​

ចុចអាន៖ ​​ឥណ្ឌូណេស៊ី​ ធ្វើ​​រថយន្ត​ Bugatti​ ពី​ឈើ​ម៉ៃសាក់ ​​ឡូយ​​អស់​​ស្ទះ​!

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Rappler