ខាត់ សុ​ឃីម បង្ហោះ​វីដេអូ​ថ្មី​ឆ្លើយតប​ទៅ​ក្រុមគ្រូពេទ្យ (​មាន​វីដេអូ​)

6 Videos


ប៉ុន្មានម៉ោងមុននេះ អ្នកនាង ខាត់ សុឃីម បានបង្ហោះវីដេអូថ្មីមួយទៀតនៅលើហ្វេសប៊ុកផេករបស់អ្នកនាងផ្ទាល់ ដើម្បីឆ្លើយតប ទៅកាន់ក្រុមគ្រូពេទ្យមួយចំនួនតូចដែលមានប្រតិកម្ម បន្ទាប់ពីអ្នកនាងបានបង្ហោះវីដេអូទាក់ទងនឹងក្មេងលង់ទឹកកាលពីម្សិលម៉ិញ ។

P9

ដោយសារមានប្រតិកម្មសម្តែងការមិនពេញចិត្ត ពីសំណាក់ក្រុមគ្រូពេទ្យមួយចំនួនតូច អ្នកនាង ខាត់ សុឃីម បានបង្ហោះវីដេអូថ្មីមួយទៀតបកស្រាយកុំឱ្យមានការភាន់ច្រឡំ ។ អ្នកនាងបាននិយាយថា ដោយសារតែអ្នកនាងមានការអាណិតអាសូរចំពោះកុមារដែលបានលង់ទឹកស្លាប់នោះពេក ទើបរិះគន់ចំពោះគ្រូពេទ្យមួយចំនួនតូចដែលខ្វះក្តីករុណាចំពោះក្មេងៗ ប៉ុន្តែមិនបានបញ្ចេញឈ្មោះគ្រូពេទ្យ ឬ ឃ្លីនិកណាមួយនោះទេ ។ អ្នកនាងថែមទាំងបានសំណូមពរទៅកាន់ក្រុមគ្រូពេទ្យ សូមឱ្យមើលវីដេអូរបស់នាងឱ្យបានចប់ចុងចប់ដើមមុននឹងខឹងសម្បា ។

ខាត់ សុ​ឃីម បង្ហោះ​វីដេអូ​ថ្មី​ឆ្លើយតប​ទៅ​ក្រុមគ្រូពេទ្យ (​មាន​វីដេអូ​)
ខាត់ សុ​ឃីម បង្ហោះ​វីដេអូ​ថ្មី​ឆ្លើយតប​ទៅ​ក្រុមគ្រូពេទ្យ (​មាន​វីដេអូ​)
ខាត់ សុ​ឃីម បង្ហោះ​វីដេអូ​ថ្មី​ឆ្លើយតប​ទៅ​ក្រុមគ្រូពេទ្យ (​មាន​វីដេអូ​)
ខាត់ សុ​ឃីម បង្ហោះ​វីដេអូ​ថ្មី​ឆ្លើយតប​ទៅ​ក្រុមគ្រូពេទ្យ (​មាន​វីដេអូ​)
ខាត់ សុ​ឃីម បង្ហោះ​វីដេអូ​ថ្មី​ឆ្លើយតប​ទៅ​ក្រុមគ្រូពេទ្យ (​មាន​វីដេអូ​)

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត

ចងដឹងថាអ្នកនាង ខាត់ សុឃីម បង្ហោះវីដេអូលើកនេះចង់និយាយអ្វីខ្លះសូមទស្សនាដូចតទៅ៖
វាសនា