​ឥណ្ឌូណេស៊ី​ជួប​គ្រោះ​បាក់​ដី ​​​​ស្លាប់​​និង​បាត់​ខ្លួន​​​ ៥០នាក់​ថ្ងៃ​នេះ

ឥណ្ឌូណេស៊ី ជួបគ្រោះធម្មជាតិទឹកជំនន់ និងបាក់ដីគួរឲ្យខ្លាចនៅខេត្ត Central Java ភាគខាងលិចប្រទេស ដោយបានសម្លាប់មនុស្ស ២៤នាក់ និងកំពុងបាត់ខ្លួន ២៦នាក់ផ្សេងទៀត។ នេះបើតាមការឲ្យដឹងរបស់មន្ត្រីជាន់ខ្ពស់របស់ភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងប្រាប់នៅថ្ងៃអាទិត្យនេះ។
​ឥណ្ឌូណេស៊ី​ជួប​គ្រោះ​បាក់​ដី ​​​​ស្លាប់​​និង​បាត់​ខ្លួន​​​ ៥០នាក់​ថ្ងៃ​នេះ

ជនរងគ្រោះភាគច្រើនរស់នៅស្រុក Purworejo, Banjarnegara , Kebumen និង Sutopo Purwo Nugroho ដែលបណ្ដាលឲ្យផ្ទះរាប់សិបខ្នងរងការខូចខាត បណ្ដាលមកពីបាក់ដីសង្កត់ និងផ្ទះរាប់ពាន់ខ្នងទៀតត្រូវទឹកជនលិច។ ចំណែក ផ្លូវជាច្រើនខ្សែត្រូវដីបាក់សង្កត់ពីលើថែមទៀត។

នៅរសៀលនេះ ក្រុមសង្គ្រោះ កំពុងដុតដៃដុតជើងបើកប្រតិបត្តិការជួយប្រជាជនហើយ ដូចជាជម្លៀស និងស្វែងរកអ្នកបាត់ខ្លួន។ គ្រោះថ្នាក់គួរឲ្យរន្ធត់នេះ បានកើតឡើងដោយសារមានភ្លៀងធ្លាក់ខ្លាំងតាំងពីថ្ងៃសៅរ៍ និងបណ្ដាលឲ្យដីបាក់តែម្ដង។
​ឥណ្ឌូណេស៊ី​ជួប​គ្រោះ​បាក់​ដី ​​​​ស្លាប់​​និង​បាត់​ខ្លួន​​​ ៥០នាក់​ថ្ងៃ​នេះ

​ឥណ្ឌូណេស៊ី​ជួប​គ្រោះ​បាក់​ដី ​​​​ស្លាប់​​និង​បាត់​ខ្លួន​​​ ៥០នាក់​ថ្ងៃ​នេះ

​ឥណ្ឌូណេស៊ី​ជួប​គ្រោះ​បាក់​ដី ​​​​ស្លាប់​​និង​បាត់​ខ្លួន​​​ ៥០នាក់​ថ្ងៃ​នេះ
Satellite location map of Central Java.

ប្រែសម្រួល៖ sabay (ឡេង ភារុណ)
ប្រភព៖ rappler

  • ​ឥណ្ឌូណេស៊ី​ជួប​គ្រោះ​បាក់​ដី ​​​​ស្លាប់​​និង​បាត់​ខ្លួន​​​ ៥០នាក់​ថ្ងៃ​នេះ已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/06/19  Category:ជីវិតនិងសង្គម
Tags: