ផ្អើល​ពេញ​ភូមិ ! ព្រលឹង​ជន​រង​គ្រោះ ​មក​សណ្ឋិត​ ទាមទារ​រក​យុត្តិធម៌

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ព្រលឹង​របស់​ជន​រង​គ្រោះ​ដែល​ស្លាប់​បាន​មក​សណ្ឋិត​​ចូល​រូប​ម្តាយមីង​ដើម្បី​ទាមទារ​រក​យុត្តិធម៌ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១ និង​៥៥​នាទី​រសៀល ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​​ថា ព្រលឹង​ជន​រង​គ្រោះ​ដែល​បាន​មក​ចូល​រូប​នោះ​ឈ្មោះ អ៊ុ​ង វត្ថា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ (​កាល​នៅ​រស់​ជា​អាជីវករ​លក់ដូរ​) ។ ជន​រង​គ្រោះ​បាន​ស្លាប់​កាលពី​ថ្ងៃ​ទី​១៦​មិថុនា ហើយ​ត្រូវ​បាន​គេ​យក​ទៅ​កប់​កាលពី​ថ្ងៃ​ទី​១៧​មិថុនា នៅ​វត្ត​លើ ក្រុងព្រះសីហនុ ។ កាល​នៅរ​ស់ជន​រង​គ្រោះ​មាន​ប្រពន្ធ​ឈ្មោះ ឈិ​ត សុផល អាយុ​៣៥​ឆ្នាំ មានកូន​៣​នាក់ ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា ព្រលឹង​ជន​រង​គ្រោះ​បាន​មក​​សណ្ឋិត​​ចូល​រូប​​ម្តាយមីង​របស់​ខ្លួន​ឈ្មោះ យន្ត ប៉ុក អាយុ​៤០​ឆ្នាំ ដើម្បី​ទាមទារ​រក​យុត្តិធម៌ មាន​ដូច​ជា ៖ ទី​១-​ទាមទារ​ឲ្យ​ម្តាយបង្កើត​របស់​ខ្លួន​គាស់​សព​របស់​ខ្លួន​ដែល​គេ​យក​ទៅ​កប់​នោះ​យក​មក​បូជា​វិញ ។ ទី​២-​ការ​ស្លាប់​របស់​ខ្លួន​គឺ​មិនមែន​ស្លាប់​ដោយសារ​ខ្យល់គ និង​ជំងឺលើសឈាម​ទេ ការ​ពិត​គឺ​ស្លាប់​ដោយ​មាន​គេ​រឹត​ក​សម្លាប់​ពេល​ស្រវឹង ព្រោះ​មាន​ស្នា​មរឹតក និង​ជាំ​នៅ​កំភ្លៀង​ខាងឆ្វេង ឬ​ខាងស្តាំ (​ព្រលឹង​ចាំ​មិន​ច្បាស់​ព្រោះ​ពេល​គេ​សម្លាប់​នោះ​ស្រវឹង​) ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានលើកមុន អំពីករណីមួយផ្សេងទៀតនៅឯបរទេស ដែលមានសិស្សជិត ១០០នាក់ បានយល់ថា  ដែលនៅក្នុងពេលនោះ ពួកគេបានឃើញបុរសស្លៀកពាក់ខ្មៅម្នាក់ ព្យាយាមសម្លាប់ពួកគេ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រឿងទាំងនេះបានកើតឡើង នៅក្នុងប្រទេសប៉េរ៉ូ ដែលសូម្បីតែអ្នកជំនាញ ក៏គាំងយោបល់ក្នុងការបកស្រាយទាក់ទិន ទៅនឹងរឿងដែលសិស្សក្មេងៗទាំងនេះ នាំគ្នាប្រកាច់ និងសន្លប់នៅក្នុងសាលារៀន ផងដែរ។ នេះបើតាមការរបាយការណ៍នៅក្នុងតំបន់ បានឲ្យដឹងថា សិស្សប្រហែលជា ៨០នាក់ នៅក្នុងសាលារៀន Elsa Perea Flores នៃភាគខាងជើងប៉េរូ ក្នុងទីក្រុងTarapoto បានជួបនឹងរឿងមួយនេះ តាំងពីខែមុនមកម្ល៉េះ ហើយសិស្សរងគ្រោះទាំងនេះ មានអាយុ ពី១១ ទៅ ១៤ឆ្នាំ ដែលបានដួលសន្លប់ និងប្រកាច់យ៉ាងខ្លាំង។

យ៉ាងណាមិញហេតុការណ៍មួយនេះត្រូវបានថតឡើង ជាវីដេអូ ដែលយើងអាចមើលឃើញយ៉ាងច្បាស់ថា សិស្សសាលាទាំងនេះ នាំគ្នាស្រែកយ៉ាងខ្លាំងជាច្រើនសារ និងមមើលមមាយ ខណៈសិស្សផ្សេងទៀតដែលមិនមានបញ្ហា បាននាំគ្នាព្យាយាមចាប់ និងជួយសង្គ្រោះ សិស្សរងគ្រោះទាំងនេះ។ នេះបើតាមលោកវេជ្ជបណ្ឌិត Antony Choy បានថ្លែងប្រាប់ទូរទស្សន៍ជាតិប៉ុស្ដន៍ Panamericana បានឲ្យដឹងថា ពួកយើងមិនដឹងថា រឿងនេះនឹងកើតឡើង ដល់ពេលណានោះទេ ពួកយើងគ្រាន់តែដឹងថា វាបានកើតឡើងតាំងពីថ្ងៃទី ២៩ មេសា និងឥលូវនៅតែបន្ដកើតឡើង ដែលសិស្ស ៨០នាក់ នៅតែរងឥទ្ធិពលពីរឿងមួយនេះ។

ជួបជាមួយនឹង អ្នកស្រី Elsa de Pizango ដែលជាម្ដាយរបស់សិស្សរងគ្រោះម្នាក់ក្នុងចំណោមនោះ បាននិយាយឲ្យដឹងថា កូនស្រីរបស់គាត់បានសន្លប់នៅក្នុងសាលារៀន ហើយគ្រូពេទ្យ ក៏មិនបាននិយាយអ្វីដែរនៅក្នុងមន្ទីរពេទ្យ គ្រាន់តែថានាងសន្លប់ ហើយកូនស្រីគាត់ នៅតែបន្ដបញ្ចេញពពុះទឹកមាត់ចេញពីមាត់នាង។ ទន្ទឹមនឹងនេះក៏មាន សិស្សសាលាមិនបញ្ចេញឈ្មោះម្នាក់ ដែលរងគ្រោះក្នុងហេតុការណ៍នេះបាននិយាយប្រាប់ពី បទពិសោធន៍នាងថា វាពិតជារំខាននាង ក្នុងការគិតពីហេតុការណ៍មួយនេះឡើងវិញ វាដូចជាមានបុរសម្នាក់ព្យាយាមដេញតាម ពីក្រោយខ្នងនាង ដែលបុរសនេះ មានរូបរាងខ្ពស់ និងស្លៀកពាក់ខ្មៅ មានពុកមាត់ធំ។ នៅក្នុងនោះ មិត្ដនាងបានប្រាប់នាងថា នាងបានស្រែកជាខ្លាំង តែរូបនាងផ្ទាល់មិនបានចាំអ្វីច្រើននោះទេ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ផ្អើល​ពេញ​ភូមិ ! ព្រលឹង​ជន​រង​គ្រោះ ​មក​សណ្ឋិត​ ទាមទារ​រក​យុត្តិធម៌

ផ្អើល​ពេញ​ភូមិ ! ព្រលឹង​ជន​រង​គ្រោះ ​មក​សណ្ឋិត​ ទាមទារ​រក​យុត្តិធម៌

ផ្អើល​ពេញ​ភូមិ ! ព្រលឹង​ជន​រង​គ្រោះ ​មក​សណ្ឋិត​ ទាមទារ​រក​យុត្តិធម៌

ផ្អើល​ពេញ​ភូមិ ! ព្រលឹង​ជន​រង​គ្រោះ ​មក​សណ្ឋិត​ ទាមទារ​រក​យុត្តិធម៌

ផ្អើល​ពេញ​ភូមិ ! ព្រលឹង​ជន​រង​គ្រោះ ​មក​សណ្ឋិត​ ទាមទារ​រក​យុត្តិធម៌

ផ្អើល​ពេញ​ភូមិ ! ព្រលឹង​ជន​រង​គ្រោះ ​មក​សណ្ឋិត​ ទាមទារ​រក​យុត្តិធម៌