អីុរ៉ង់​ទិញ​យន្តហោះ​ម្ដង​១០០​គ្រឿង​ ក្រោយ​ពី​កែ​ខ្លួន​លែង​ចង់​ផលិត​គ្រាប់បែក​នុយក្លេអ៊ែរ​

ប្រទេស អីុរ៉ង់ បានចុះហត្ថលេខាទិញយន្តហោះដឹកអ្នកដំណើរ ១០០ គ្រឿង ពីក្រុមហ៊ុនផលិតយន្តហោះ ប៊ូអីុង របស់សហរដ្ឋអាមេរិក ដើម្បីជំនួសយន្តហោះដឹកអ្នកដំណើរចាស់ៗ ២៣០ គ្រឿង ដែលកំពុងបម្រើសេវា នៅក្នុងប្រទេស អីុរ៉ង់ ។

អីុរ៉ង់​ទិញ​យន្តហោះ​ម្ដង​១០០​គ្រឿង​ ក្រោយ​ពី​កែ​ខ្លួន​លែង​ចង់​ផលិត​គ្រាប់បែក​នុយក្លេអ៊ែរ​

ក្រុមហ៊ុនផលិតយន្តហោះ ប៊ូអីុង កំពុងប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតយន្តហោះ អ៊ែរបឹស (Airbus) របស់ទ្វីបអឺរ៉ុប ដោយក្នុងឆមាសទីមួយឆ្នាំ ២០១៦ នេះ ក្រុមហ៊ុន ប៊ូអ៊ីង បានលក់យន្តហោះចំនួន ១១៨ គ្រឿង មានតម្លៃ ២៧ ពាន់លានដុល្លារ ។

នេះគឺជាការបញ្ជាទិញរបស់ប្រទេស អីុរ៉ង់ ជាលើកដំបូង នូវយន្តហោះដឹកអ្នកដំណើរក្នុងចំនួនមួយច្រើនបំផុត ចាប់តាំងពីប្រទេសនេះ ធ្វើបដិវត្តឥស្លាម ក្នុងឆ្នាំ ១៩៧៩ ដោយទិញយន្តហោះម្ដង ១០០ គ្រឿង ពីបច្ឆិមប្រទេស ។

បច្ឆិមប្រទេស មានក្រមកិច្ចព្រមព្រៀងបញ្ចប់ទណ្ឌកម្មប្រឆាំងនឹងប្រទេស អីុរ៉ង់ ជាថ្នូរនឹងការលះបង់កម្មវិធីនុយក្លេអ៊ែរ ហើយរដ្ឋាភិបាល អីុរ៉ង់ កំពុងព្យាយាមយកឱកាសនេះ ដើម្បីកែលម្អប្រព័ន្ធសេវាកម្មដែលចាស់ៗមិនទាន់សម័យ ដោយងាកទៅរកផលិតផលមកពីបច្ឆិមប្រទេស ក្នុងគោលដៅធ្វើឲ្យរីកចម្រើនដល់វិស័យនានា ដែលទទួលរងគ្រោះ អំឡុងពេលប្រទេស អីុរ៉ង់ ទទួលទណ្ឌកម្មដោយសារកម្មវិធីនុយក្លេអ៊ែរ ។
អីុរ៉ង់​ទិញ​យន្តហោះ​ម្ដង​១០០​គ្រឿង​ ក្រោយ​ពី​កែ​ខ្លួន​លែង​ចង់​ផលិត​គ្រាប់បែក​នុយក្លេអ៊ែរ​

ប្រភព៖ kqube

  • អីុរ៉ង់​ទិញ​យន្តហោះ​ម្ដង​១០០​គ្រឿង​ ក្រោយ​ពី​កែ​ខ្លួន​លែង​ចង់​ផលិត​គ្រាប់បែក​នុយក្លេអ៊ែរ​已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/06/19  Category:កំសាន្ត
Tags: