គីម ច័ន្ទ​បរ​មី ម្តាយ​ផ្តាំ​ថា «​មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង​»

6 Videos


តារាសម្តែងរូបស្រស់សោភា គីម ច័ន្ទបរមី បច្ចុប្បន្នកំពុងតែមមាញឹកនឹងការងារ សម្តែងខ្លាំងណាស់ ហើយរូបសម្ផស្សរបស់នាងពីមួយថ្ងៃទៅមួយថ្ងៃ ក៏កាន់តែស្រស់ស្អាតផង ដែរ ។ ទាក់ទងទៅនឹងការងារសិល្បៈបច្ចុប្បន្ន គឺជារឿយៗនាងតែងតែសរសេរសារនៅក្នុង Instagram របស់នាងថា មាសសុទ្ធមិនខ្លាចភ្លើង ហើយថ្មីៗនេះនាងក៏បានសរសេររៀបរាប់ នៅក្នុង Instagram របស់នាងផងដែរដោយបានរៀបរាប់ពីការងារដែលក្រុមគ្រួសាររបស់ នាងរវល់រាល់ថ្ងៃរៀងៗខ្លូនមិនសូវបានជួបមុខគ្នា ហើយក៏មានរំលេចនូវពាក្យ មាសសុទ្ធមិន ខ្លាចភ្លើង ផងដែរ ដែលសារនោះមានខ្លឹមសារយ៉ាងដូច្នេះថា «មួយខែជួបគ្នាបានប៉ុន្មានដង រវល់នឹងការងាររៀងៗខ្លួនមិនដែលបានញ៉ាំបាយជុំ គ្នាម៉េចទេ ប៉ា ក៏រវល់ ម៉ាក់ ក៏រវល់ហើយ ខ្ញុំជាកូនក៏ មិនដែលមានពេលសម្រាប់ពួកគាត់ទៀត  ម៉ាក់ រវល់ ប៉ា ទំនេរ ម៉ាក់ ទំនេរ ប៉ា រវល់ ពេល ខ្លះថាបានញ៉ាំបាយជុំគ្នាហើយស្រាប់តែកុំពុងញ៉ាំខាង មន្ទីរពេទ្យ Call មកថា មានអ្នកជំងឺ ម៉ាក់ ក៏ទៅភ្លាម😔ពេលខ្លះ ម៉ាក់ នៅមើលអ្នកជំងឺរហូតអត់ត្រឡប់មកផ្ទះក៏មាន 😪ប៉ា វិញចុះ ខេត្តរហូតគិតតែរឿងដោះស្រាយដីធ្លីរហូត😣 ញ៉ាំបាយម្នាក់ឯងឡើង ទម្លាប់ទៅ ហើយ 🌟នេះសំណាងហើយដែលមានការងារសិល្បៈនៅជាមួយកុំអីខ្ញុំឆ្កួតមិនខាន បើសិន ចេញពីរៀនមកផ្ទះ ចេញពីផ្ទះទៅរៀននោះ អរគុណ ម៉ាក់ ដែលឱ្យកូនចូលសិល្បៈ កូនដឹងថា ម៉ាក់ បារម្ភពីសុវត្ថិភាពកូន តែកូនធំហើយម្យ៉ាងពេលទៅថតម្ដងៗអាបងតែងតែទៅជាមួយជានិច្ច ពេលញ៉ាំពេលគេងកូនចេះប្រយត្ន័ និង មើលថែខ្លួនឯងហើយ ម៉ាក់ ប្រាប់ថា ត្រូវចេះឱ្យតម្លៃខ្លួនឯង ហើយ ម៉ាក់ ផ្ដាំថាកុំខ្វល់នឹងសំដីអ្នកដ៏ទៃកូនត្រូវចាំ “មាសសុទ្ធមិនខ្លាចភ្លើង”» ។

P9

សូមបញ្ជាក់ថា កញ្ញា គីម ច័ន្ទបរមី ទើបតែចូលប្រឡូកក្នុងវិស័យសិល្បៈជាអ្នក សម្តែងតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ តែនាងមានឈ្មោះបោះសម្លេងទៅហើយ ជាក់ស្តែង គឺនាងបានសម្តែងរឿងភាគទូរទស្សន៍ជាបន្តបន្ទាប់ ។ ហើយទាក់ទងទៅនឹងការងារសិល្បៈនេះដែរ គឺកន្លងមកស្រីស្អាត គីម ច័ន្ទបរមី តែងតែសរសេរសារនៅក្នុងបណ្តាយសង្គមថា «ខ្ញុំចូលសិល្បៈដោយសារខ្ញុំស្រលាញ់វិស័យនេះ តាំងពីតូច ខ្ញុំចូលសិល្បៈដោយសារ ម៉ាក់ លោកគ្រូ អ្នកគ្រូ និង មិត្តភ័ក្កិជ្រោមជ្រែង ផ្ដល់កំ លាំងចិត្ត អ្វីដែលខ្ញុំសន្យាជាមួយគាត់ពេលដែលខ្ញុំដើរចូលវិស័យសិល្បៈនោះ គឺមិនចង់ ល្បីដោយភាព Sexy មិនចង់ល្បីដោយព័ត៌មានអាស្រូវ មិនចង់ល្បីដោយពឹងលើខ្សែរ ខ្ញុំជឿជាក់លើសមត្ថភាពរបស់ខ្ញុំ ខ្ញុំមិនធ្វើឱ្យកិត្តិយសគ្រួសារ និង សាលាខូចខាតនោះ ទេ🌟 គេថា ត្រីមួយកន្ត្រកស្អុយមួយ គឺស្អុយទាំងអស់ តែសម្រាប់ខ្ញុំមិនយកពាក្យនេះទុកក្នុង ចិត្តទេ😊 ពាក្យមួយឃ្លាដែលខ្ញុំតែងតែទុកក្នុងចិត្តនោះ គឺ «មាសសុទ្ធមិនខ្លាចភ្លើង» ៕ យ៉ានុ

គីម ច័ន្ទ​បរ​មី ម្តាយ​ផ្តាំ​ថា «​មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង​»
គីម ច័ន្ទ​បរ​មី ម្តាយ​ផ្តាំ​ថា «​មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង​»
គីម ច័ន្ទ​បរ​មី ម្តាយ​ផ្តាំ​ថា «​មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង​»
គីម ច័ន្ទ​បរ​មី ម្តាយ​ផ្តាំ​ថា «​មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង​»
គីម ច័ន្ទ​បរ​មី ម្តាយ​ផ្តាំ​ថា «​មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង​»
គីម ច័ន្ទ​បរ​មី ម្តាយ​ផ្តាំ​ថា «​មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង​»
គីម ច័ន្ទ​បរ​មី ម្តាយ​ផ្តាំ​ថា «​មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង​»
គីម ច័ន្ទ​បរ​មី ម្តាយ​ផ្តាំ​ថា «​មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង​»

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត